Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចហៅថាបុណ្យ ? ពាក្យចេតនា នៅក្នុងន័យបុណ្យ មានន័យដូចម្តេច ? តើចេតនាដែលនាំឱ្យសម្រេចបានបុណ្យកុសលមានប៉ុន្មានគ្រា ? ចូររៀបរាប់ ។

២. តើបុណ្យទន្លេបានប្រារព្ធជាលើកដំបូងនៅខេត្តណា ? ហេតុអ្វី ? នៅពេលណា ? ក្រោមប្រធានបទអ្វី ? ក្នុងគោលបំណងដូចម្តេច ?

៣. តើបុណ្យស្រូវបានប្រារព្ធជាលើកដំបូងនៅខេត្តណា ? ហេតុអ្វី ? នៅពេលណា ? ក្រោមប្រធានបទអ្វី ? ក្នុងគោលបំណងដូចម្តេច ?

៤. ក្នុងនាមពុទ្ធសាសនិក គេមានពំនោលមួយឃ្លាពោលថា “៣ក្នុងខ្លួន ៤ ក្នុងសាច់១ សម្រេច ២ ពិចារណា” តើពុំនោលនោះមានអត្ថន័យយ៉ាងណា ? ចូរពន្យល់ ។

៥. ព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មានថា មនុស្សគ្រប់រូបគប្បីចិញ្ចឹមជីវិតឱ្យបានត្រឹមត្រូវ មានអាជីពត្រឹមត្រូវ ឬមុខរបរ សុចរិត ហើយ វៀរចាកការចិញ្ចឹមជីវិតខុស មានជំនួញទាំង ៥ប្រការ តើជំនួញនោះមានអ្វីខ្លះ ?

ចម្លើយ

១. បុណ្យ (ភាសាបាលី បុញ្ញ) ប្រែថា គុណជាតិដែលលាងជម្រះ ដុសខាត់ សម្អាតនូវសន្តានរបស់ខ្លួនឱ្យបរិសុទ្ធិស្អាតផូរផង់ ។ បុណ្យគឺជាទឹកចិត្ត ដ៏បរិសុទ្ធស្អាត សុខស្ងប់ដោយបីតិសោមនស្ស មិនក្តៅក្រហាយ រវើរវាយចិត្ត ។ បុណ្យស្ថិតនៅលើចេតនា​ គឺការជ្រះថ្លា រីករាយពេញចិត្ត ។ បើមិនមានចេតនា គឺការសប្បាយរីករាយ ពេញចិត្តហ្នឹងទេ ទោះបីជាយើងកំពុងតែប្រារព្ធពិធីបុណ្យសង្ឃទាន ក្តីបុណ្យបច្ច័យបួនក្តី ​បុណ្យកឋិនក្តី ​ឬបុណ្យផ្សេងៗ ទៀតក្តី ក៏មិនឈ្មោះថា ជាអ្នកធ្វើបុណ្យ ឬបានបុណ្យកុសលផលអានិស្សងសូម្បីតែបន្តិចនោះដែរ ម្ល៉ោះហើយ គ្រប់ពេលដែលធ្វើបុណ្យកុសល​ទោះបីជាធ្វើបុណ្យអ្វីក៏ដោយ ត្រូវតែធ្វើចិត្តអោយបានសប្បាយរីករាយជ្រះថ្លា អោយខ្លាំង បើមានសេចក្តីជ្រះថ្លារីករាយ ពេញចិត្តខ្លាំងហើយ សូម្បីតែធ្វើបុណ្យតិចតួចក៏គង់បានអានិសង្សច្រើនក្រាស់ក្រៃដែរ ទៅតាមចិត្តចេតនា ដែលជ្រះថ្លាពេញចិត្តនោះឯង ។ ពាក្យថា ចេតនាក្នុងទីនេះ សំដៅដល់ ការជ្រះថ្លាសប្បាយរីករាយ ពេញចិត្តក្នុងទង្វើល្អផ្សេងៗ ហ្នឹងឯង ។ ចំណែកឯចេតនាដែលនាំឱ្យសម្រេច បានបុណ្យកុសលនេះមានបីគ្រាគឺ ៖

  • បុព្វចេតនា ចេតនាមុនដំបូង បានដល់ ការតាំងចិត្តត្រៀម រៀបចំទុកជាមុន ដោយចិត្តជ្រះថ្លា ។
  • មុញ្ចនចេតនា ៖ ចេតនាកំពុងធ្វើ បានដល់ រាល់សកម្មភាព ដែលកំពុងខ្វល់ខ្វាយ ចាត់ចែង ខ្នះខ្នែងដោយចិត្តជ្រះថ្លា ។
  • បរាបរចេតនា ៖ ចេតនាក្រោយពេលធ្វើហើយ និងបន្តបន្ទាប់រៀងទៅ បានដល់ ពេលធ្វើរួចហើយ ក៏រឹងរឹតតែជ្រះថ្លា រីករាយ ពេញចិត្ត មិនមានការក្តៅក្រហាយ ស្តាយក្រោយ ទោះបីតទៅខាងមុខៗយូរអង្វែងទៀត ក៏ទៅតែជ្រះថ្លាដូចគ្នា ។

២. បុណ្យទន្លេមានកំណើតដំបូងក្នុងឆ្នាំ ២០១៥ នោក្រចេះ ។ បានប្រារព្ធធ្វើរយៈពេល ៣ថ្ងៃ (១៣មីនា ដល់ ១៥ មីនា) នៅទៅសម្បូរត្រីផ្សោត គឺខេត្តក្រចេះ ដែលស្ថិតនៅតាមទន្លេមេគង្គនៃតំបន់ភាគឦសានប្រទេស លាតសន្ធឹងពីខេត្តស្ទឹងត្រែង ខេត្តក្រចេះដែលមានដងទន្លេប្រវែង ១៤០ គីឡូម៉ែត្រ និងមានត្រីផ្សោតដ៏កម្រនៅក្នុងអន្លង់កាំពី ដែលជាសក្តានុពលទាក់ទាញទេសចរប្រកបដោយភាពទាក់ទាញ ។ ពិធីបុណ្យទន្លេបានប្រព្រឹត្តនៅខេត្តនេះរយៈពេលបីថ្ងៃ ពីថ្ងៃទី ១៣ ដល់ ១៥ ខែមីនា ឆ្នាំ ២០១៥ ក្រោមប្រធានបទ “ទេសចរណ៍តាមដងទន្លេសម្រាប់ការអភិវឌ្ឍន៍ សហគមន៍” ដោយទទួលបានភ្ញៀវជាតិ និងអន្តរជាតិមកចូលទស្សនាប្រមាណ ១ សែននាក់ ។

យោងតាមក្រសួងទេសចរណ៍ឱ្យដឹងថា​នេះជាលើកទីមួយហើយដែលកម្ពុជា ផ្តើមប្រារព្ធពិធីបុណ្យទន្លេ ក្នុងគោលបំណង ដើម្បីនឹកគុណដល់ទន្លេដែលបាននាំមកនូវដីល្បាប់ និងមច្ឆាដ៏សំបូរបែប ។ ក្រសួងទេសចរណ៍ក៏បានឱ្យដឹងផងដែរថា ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយ ពីសក្តានុពល ទេសចរណ៍ ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ពលរដ្ឋ នៅតាមបណ្តាខេត្តទាំងនោះ ឱ្យមានការចូលរួមសកម្ម ក្នុងការងារទេសចរណ៍ សហគមន៍ ។ ដើម្បីឱ្យកម្មវិធីសប្បាយរីករាយ ក្រសួងទេសចរណ៍ក៏បានរៀបចំផងដែរ នូវការបាញ់កាំជ្រូច មហោស្រពម្ហូបអាហារ និងភេសជ្ជៈពិពណ៍ផលិតផលក្នុងស្រុក និងអន្តរជាតិនានា ,​សកម្មភាពកីឡាផ្សេងៗ និងការប្រគុំតន្រ្តីផងដែរ ។

៣. ពិធីបុណ្យស្រូវ និងបុណ្យចំបើងលើកទី១ បានប្រារព្ធឡើងជាលើកដំបូងនៅប្រទេសកម្ពុជាគឺ នៅក្នុងភូមិទឹកជោរ ឃុំទឹកជោរ ស្រុក ព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ៣ មករា ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១៦ ក្រោមប្រធានបទ “ស្រូវជីវិត វប្បធម៌ និងទេសចរណ៍” ។ បានជាជ្រើសយកខេត្តនេះក្នុងការប្រារព្ធពិធីព្រោះខេត្តនេះជាខេត្តដែលមានសក្តានុពលខាងដំណាំស្រូវ អង្ករ របស់កម្ពុជា ។ បើយោងតាមមន្ត្រីជំនាញនៃក្រសួង ទេសចរណ៍ បានោ្យដឹងថា ការធ្វើពិធីបុណ្យស្រូវនេះឡើងក្នុងគោលបំណង គឺ ៖

  • ទី១ គឺចង់លើកកម្ពស់ពីវិស័យកសិកម្ម ចង់ដាស់ស្មារតីដល់កសិករឱ្យខិតខំ បង្កបង្កើនផលទាំងពីររដូវ រួម និងការផលិតតាមបច្ចេកទេសប្រទេពលវប្បកម្ម ដើម្បីបង្កើនទិន្នផលស្រូវទ្វេដងនៅទូទាំងប្រទេស សម្រាប់នាំចេញទៅក្រៅប្រទេសតាមផែនការ ១លានតោនក្នុងមួយឆ្នាំ ។
  • ហើយក្រៅពីនេះ បុណ្យស្រូវនេះធ្វើឡើង ។
  • ទី២ ដើម្បីជំរុញឱ្យមានការទាក់ទាញទេសចរណ៍មកទស្សនានៅតំបន់កសិ-ទេសចរណ៍ឱ្យបានច្រើន ។
  • ទី៣​ មួយទៀតចង់បង្ហាញឱ្យពលរដ្ឋបន្ទាប់ពីស្រូវ បន្សល់នូវចំបើង ដែលគេអាចយកធ្វើអ្វីបានខ្លះ ព្រោះកន្លងមកបុណ្យចំបើងគេអាចយកចំបើងមកធ្វើជាផ្ទះ ឬគរជាគំនរធ្វើជាជីកំប៉ុសអាចដាំដំណាំផ្សេងៗទៀតដូចជាផ្សិតជាដើម ព្រោះថា កន្លងមក ពលរដ្ឋអត់បានដឹងពីអត្ថប្រយោជន៍ទាំងនេះ ធ្វើឱ្យពួកគាត់នៅពេលច្រូតកាត់រួចហើយគាត់ដុតចោលដែលជាហេតុធ្វើឱ្យ ដីគ្មានជីជាតិនិងខូចបរិស្ថាន ។
  • ទី៤​ រក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនៃការធ្វើស្រូវអង្ករខ្មែរ (វប្បធម៌កសិកម្ម) ។
  • ពិធីបុណ្យស្រូវនៅខេត្តបន្ទាយមានជ័យ នេះក៏មានការរៀបចំតាំង ពិព័រណ៍ ផលិតផលកសិកម្មផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក រួមទាំងការសម្តែងសិល្បៈចម្រៀងបុរាណសម័យ និងល្ខោនបាសាក់ ផងដែរ ។ ក្នុងនោះមានការស្ទូងស្រូវ រហូតដល់ការច្រូតកាត់ ។ ចំណែកក្រុមហ៊ុនកូរ៉េដែលមាន ឈ្មោះ (កូត្រា) ជាអ្នករៀបចំរចនានៅតាមវាលស្រែដូចជា សួនវង្វេងផ្សេងៗទៀតដែលរចនាធ្វើឡើងពីចំបើង ។

៤. ក្នុងនាមពុទ្ធសាសនិក មានពំនោលមួយពោលថា “៣ក្នុងខ្លួន ៤ ក្នុងសាច់ ១សម្រេច ២ ពិចារណា” ពំនោលនេះមានន័យ ៖

  • ៣ ក្នុងខ្លួន ៖ សំដៅដល់ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ
  • ៤ ក្នុងសាច់ ៖ សំដៅដល់ ទឹកដី ភ្លើង និងខ្យល់
  • ១ សម្រេច ៖ សំដៅដល់ ចិត្ត
  • ២ ពិចារណា ៖ សំដៅដល់ កម្ម និងផល ។

៥. ព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មានថា មនុស្សគ្រប់រូបគប្បីចិញ្ចឹមជីវិតឱ្យបានត្រឹមត្រូវ មានអាជីពត្រឹមត្រូវ ឬមុខរបរសុចរិត ហើយវៀរចាកការចិញ្ចឹមជីវិតខុស មានជំនួញទាំង ៥ប្រការ នោះគឺ ៖

  • ជំនួញសាស្រ្តវុធ
  • ជំនួញមនុស្ស
  • ជំនួញសត្វដែលគេពិឃាតយកសាច់
  • ជំនួញទឹកស្រវឹង
  • និងជំនួញថ្នាំពុល ។ ការចិញ្ចឹមជីវិតដោយបរិសុទ្ធដោយប្រកបដោយសីល គឺអាជីវកម្មត្រឹមត្រូវដែលមិនឱ្យអ្នកដទៃក្តៅក្រហាយដោយសារមុខរបររបស់ខ្លួន ឈ្មោះថាមុខរបរសុចរិត ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login