ដើម្បីភ្ជាប់ចំណងស្នេហារវាងស្រ្តីម្នាក់ប្រុសម្នាក់លុះត្រាតែភាគីម្នាក់ៗមានការយល់ព្រមបំពេញលក្ខខណ្ឌចាំបាច់មួយចំនួន ។ លក្ខខណ្ឌនីមួយៗ វាទាមទារអោយភាគីនីមួយៗមានលក្ខណៈដូចតទៅ ៖
- លក្ខខណ្ឌសំភារៈតំរូវអោយម្នាក់ៗមានសុខភាពគ្រប់គ្រាន់មានមុនរបរចិញ្ចឹមជីវិតរៀងៗខ្លួន មានធនធានប្រាក់កាសគ្រប់គ្រាន់ ដើម្បីធ្វើជាទុនរកស្រី កូនប្រុសត្រូវមានភាពវាងវៃ កូនស្រីត្រូវមានលទ្ធភាពថែរក្សាចិញ្ចឹមកូន ចេះវិជ្ជាមេផ្ទះ មានសមត្ថភាពផ្ទាល់ខ្លួន ដោះស្រាយបញ្ហានានាដែលកើតមានចំពោះមុន ។
- លក្ខខណ្ឌវេទនា គឺតំរូវអោយភាគីទាំងពីរមានសេចក្តីស្នេហាស្មោះរវាងគ្នានឹងគ្នា មានសិទ្ធិសំរេចចិត្តច្បាស់លាស់ខ្លួនឯងដោយគ្មានការបង្ខំ គំរាមកំហែងពីឪពុកម្តាយ មេសាសនា រឺអ្នកមានអំណាចណាមួយ ។
- លក្ខខណ្ឌសង្គមគឺគូភាគីទាំងពីរត្រូវបំពេញករណីកិច្ចស្របតាមបរិយាកាសសង្គមដែលខ្លួនរស់នៅ ។ ពួកគេក៏អាចទាមទារពីរសង្គមនូវការធានាទទួលខុសត្រូវនៃការរស់នៅរបស់ពួកគេដែរ ។
- លក្ខខណ្ឌខាងផ្លូវសីលវិជ្ជាគឺភាគីទាំងពីរត្រូវតែចុះហត្ថលេខាទទួលខុសត្រូវមុខសាក្សីជាភស្តុតាងការពារសេចក្តីសុខទាំងសងខាង ។