Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១. តើយន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ត្រូវកំណត់អំពីអ្វីខ្លះ ?

២. យោងតាមជំពូក​ទី១១នៃច្បាប់ទូរគមនាគមន៍ ត្រង់មាត្រា៦៤ តើប្រតិបត្តិករទូគមនាគមន៍មានសិទ្ធិមូលដ្ឋានដូចម្តេចខ្លះ ?

៣. យោងតាមជំពូកទី១១នៃច្បាប់ទូរគមនាគមន៍ ត្រង់មាត្រា៦៥តើអ្នកប្រើប្រាស់មានសិទ្ធិមូលដ្ឋានដូចម្តេចខ្លះ ?

៤. ដូចម្តេចដេលហៅថា របាយការណ៍  ? តើរបាយការណ៍មានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៥.តើ អ្វីទៅហៅថា លិខិតតុបករណ៍ ? សិទ្ធិសញ្ញា ?

ចម្លើយ

១. យន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាពភាពនិង ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ត្រូវកំណត់អំពី៖

  • ការបង្កើតនិងការគ្រប់គ្រងមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍន៍
  • កាតព្វកិច្ចឬលក្ខខណ្ឌដែលមានចែងក្នុងអាជ្ញាបណ្ណសម្រាប់ប្រតិបត្តិករទូរគមនាគមន៍ដូចមានចែងក្នុងមាត្រា ១៧នៃច្បាប់នេះ( ច្បាប់ស្តីពីទូរគមនាគមន៍ )
  • លក្ខខណ្ឌសម្រាប់ហប្រតិបត្តិករទូរគមនាគមន៍ឬបុគ្គលដទៃទៀតដែលអាចប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍន៍
  • នីតិវិធីនៃការប្រើប្រាស់មូលនិធិ នៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍន៍
  • ការគ្រប់គ្រង តាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តន៍ផែនការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍន៍
  • យន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាពនិង ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ត្រូវកំណត់ដោយអនុក្រឹត្យ ។

២. ប្រតិបត្តិករទូរគមនាគមន៍មានសិទ្ធិមូលដ្ឋានដូចខាងក្រោម៖

  • សិទ្ធិប្រកួតប្រជែងស្របច្បាប់ និងស្មោះត្រង់ផ្អែមតាមបទបញ្ញត្តិនៃច្បាប់នេះ និងបទបញ្ញត្តិផ្សេងៗ
  • សិទ្ធិចូលរួមពិគ្រោះយោបល់ពាក់ព័ន្ធនឹងការរៀបចំនូវ គោលនយោបាយនិងបទបញ្ញត្តិទាក់ទងនឹងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍
  • សិទ្ធិក្នុងការកំនត់ថ្លៃនិងការទូទាត់ថ្លៃសេវាទូរគមនាគមន៍ ពីអ្នកប្រើប្រាស់ផ្អែមតាមបទប្បញ្ញត្តិនៃច្បាប់នេះនិងបទប្បញ្ញត្តិផ្សេងទៀត
  • សិទ្ធិពាក់ព័ន្ធនឹងការកំណត់វិធានការនៃការផ្តាច់ចេញនិងឬការផ្អាកសេវា ក្នុងករណីពុំបានទូទាត់វិក្កយបត្រឬបំពានកាតព្វកិច្ចសន្យា ផ្អែកតាមបទប្បញ្ញត្តិនៃច្បាប់នេះ និងបទប្បញ្ញត្តិផ្សេងទៀត
  • សិទិ្ធពាក់ព័ន្ធនឹងការទទួលសំណងចំពោះព្យសនកម្ម បង្កដោយអ្នកប្រើប្រាស់ ដែលបំពានកាតព្វកិច្ចនៃកិច្ចសន្យា
  • សិទ្ធិបង្កើតសមាគមន៍ និងសហការរៀបចំក្រមសីលធម៌ វិជ្ជាជីវៈ ផ្អែកតាមរដ្ឋធម្មនុញ្ញនិងបទប្បញ្ញត្តិផ្សេងទៀត
  • សិទ្ធិទាំងឡាយ ដែលត្រូវកំណត់ដោយច្បាប់នេះនិងបទប្បញ្ញត្តិផ្សេងទៀត ។

៣. អ្នកប្រើប្រាស់មានសិទ្ធិមូលដ្ឋានដូចខាងក្រោម៖

  • សិទ្ធិទទួលសេវាទូរគមនាគមន៍ប្រកបដោយគុណភាពនិងព័ត៌មានពាក់ព័ន្ធនឹងសេវានេះ
  • សិទ្ធិទទួលការការពារឯកជន សន្តិសុខ និងងសុវត្ថិភាពនៃការប្រើប្រាស់សេវាទូរគមនាគមន៍ លើកលែងមានច្បាប់ពិសេសចែងផ្សេងពីនេះ
  • សិទ្ធិចូលរួមណិគ្រោះយោបល់ពាក់ព័ន្ធនឹង ការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍
  • សិទ្ធិសាកសួរព័ត៌មានចំពោះ ន.ទ.ក អំពើបញ្ហាព័ន្ធនិងវិស័យទូរគមនាគមន៍
  • សិទ្ធិទទួលនូវយន្តការដោះស្រាយវិវាទរវាងអ្នកប្រើប្រាស់និងប្រតិបត្តិករទូរគមនាគមន៍ឬបុគ្គលពាក់ព័ន្ធនិងវិស័យទូរគមនាគមន៍ដែលត្រូវបានកំណត់ដោយច្បាប់នេះ និងបទបញ្ញត្តិផ្សេងទៀត
  • សិទ្ធិពាក់ព័ន្ធនឹងការទទួលសំណង់ចំពោះព្យសនកម្ម ដែលបង្កដោយការបំពានការតព្វកិច្ច នៃកិច្ចសន្យារបស់ប្រតិបត្តិករទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
  • សិទ្ធិបង្កើតសមាគមន៍អ្នកប្រើប្រាស់សេវាទូរគមនាគមន៍ផ្អែកតាមរដ្ឋធម្មនុញ្ញនិងបទបញ្ញត្តិផ្សេងទៀត
  • សិទ្ធិទាំងឡាយដែលត្រូវកំនត់ដោយបទបញ្ញត្តិផ្សេងទៀត ។

៤. របាយការណ៍ គឹជាប្រភេទលិខិតរដ្ឋបាលមួយរៀបចំឡើងដើម្បីរៀបរាប់បង្ហាញអំពីលទ្ធផលការងារដែលអង្គភាព​សម្រេចបានឬជាលទ្ធផលនៃកិច្ចប្រជុំឬជាកិច្ចការដែលថ្នាក់លើប្រគល់ឲ្យអនុវត្តពេលបញ្ចប់កិច្ចប្រជុំ ឬកិច្ចការនោះត្រូវរាយការណ៍ជម្រាបជូនថ្នាក់លើរបស់ខ្លួន បានជ្រាបនិងទុកជាឯកសារទៅអនាគត់ ។

          របាយការណ៍ចែកចេញជាបីប្រភេទគឺ៖

  • របាយការណ៍តាមរបបកំណត់ៈ គឺជាប្រភេទរបាយការណ៍៍សម្រាប់រៀបរាប់បង្ហាញអំពីលទ្ធផលការងារសម្រេចបានរបស់អង្គភាព ក្នុងរយៈពេលកំណត់មួយដូចជា របាយការណ៍ប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំឆមាស ប្រចាំត្រីមាស ឬរបាយការណ៍ប្រចាំឆ្នាំ ជាដើម ។
  • របាយការណ៍ជំនាញៈ គឺជាប្រភេទរបាយការណ៍សម្រាប់រៀបរាប់បង្ហាញអំពីលទ្ធផលការងារសម្រេចបានពាក់ព័ន្ធនឹងខ្លឹមសារអ្វីមួយ ដូចជា រ​បាយការណ៍លទ្ធផលស្រាវជ្រាវ របាយការណ៍ត្រួតពិនិត្យគុណភាព របាយការណ៍រង្វាយតម្លៃ ជាដើមដែលមិនមានកំណត់ក្របខណ្ឌពេលវេលាដូចរបាយការណ៍តាមរបបកំណត់ទេ ។
  • របាយការណ៍ផ្សេងៗ៖  គឺជាដែលនៅក្រៅក្របខណ្ឌរបាយការណ៍ ទាំងពីរខាងលើដូចយ៉ាង របាយការណ៍​លទ្ធផលកិច្ចប្រជុំ របាយការណ៍ទស្សនកិច្ច របាយការណ៍កម្មសិក្សា របាយការណ៍ផ្ទាល់ខ្លួនជាដើម ។

៥. លិខិតតុបករណ៍ គឺជាវីធានឬឯកសារផ្លូវការជាលាយលក្ខណ៍អក្សរទាំងឡាយ លុំលដែលជាឧបករណ៍សម្រាប់ធ្វើជាមូលដ្ឋានច្បាប់ធ្វើការអ្វីមួយ ទាំងការងារប្រទេសនីមួយៗទាំងការងារអន្តរជាតិ  ។ ឧទាហរណ៍៖ កតិកាសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀង ... ។

          សន្ធិសញ្ញា គឺជាលិខិតតុបករណ៍ចង់ភ្ជាប់កាតព្វកិច្ច ដើម្បីឲ្យភាគីមានសិទ្ធិនិងកាតព្វកិច្ចតាមផ្លូវច្បាប់ ។ សន្ធិសញ្ញាត្រូវធ្វើឡើងដោយរដ្ឋឬអង្គការអន្តរជាតិ ដែលមានសិទ្ធិអំណាចនិងចុះសន្ធិសញ្ញា​។ ឧទាហរណ៍ៈ សន្ធិសញ្ញាទីក្រុងប៉ារីស សន្ធិសញ្ញាក្រុងភ្នំពេញ សន្ធិសញ្ញាក្រុងវ៉ាស៊ីនតោន ... ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login