Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើច្បាប់ស្តីពីទូរគមនាគមន៍មានគោលដៅកំណត់អំពីអ្វីខ្លះ ?

២. តើច្បាប់ស្តីពីវិស័យប្រៃសណីយ៍ត្រូវបានរដ្ឋសភាជាតិអនុម័តនៅថ្ងៃខែឆ្នាំណា ?

៣. តើច្បាប់ស្តីពីវិស័យប្រៃសណីយ៍មានវិសាលភាពអនុវត្តលើសេវាអ្វីខ្លះ ?

៤. តើប្រៃសណីយ៍ផ្តល់នូវសេវាតាមសំណូមពរបន្ថែមលើបណ្តាសេវានានាដែលមានចែងក្នុងមាត្រា៤មានអ្វីខ្លះ ?

៥. ដើម្បីឲ្យការអនុវត្តច្បាប់នេះមានប្រសិទ្ធភាព ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានសមត្ថកិច្ចកំណត់លិខិតបទដ្ឋាននានាស្តីពីអ្វីខ្លះ ?

ចម្លើយ

១. ច្បាប់ស្តីពីទូរគមនាគមន៍មានគោលដៅកំណត់អំពីៈ

  • សមត្ថកិច្ចរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
  • ការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការងភិវឌ្ឍន៍
  • ការបង្កើត មុខងារ និងភារកិច្ចរបស់និយ័តករទូរគមនាគមន៍កម្ពុជា
  • ចំណាច់ថ្នាក់និងប្រភេទនៃលិខិតអនុញ្ញាត វិញ្ញាបនបត្រនិងអាជ្ញាបណ្ណ
  • សមត្ថកិច្ចគ្រប់គ្រងនិងការប្រើប្រាស់ហេដ្ឋារចនាម្ព័ន្ធនិងបណ្តាញ
  • ស្តង់ដារគុណភាពនៃសេវា និងគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍
  • កាតព្វកិច្ចសេវាសកល
  • ប្លង់លេខទូរគមនាគមន៍ជាតិនិងអាសយដ្ឋានអេឡិចត្រូនិច
  • វិធានស្តីពីថ្លៃសេវាទូរគមនាគមន៍និងការប្រកួតប្រជែងដោយស្របច្បាប់ និងស្មោះត្រង់
  • សិទ្ធិរបស់ប្រតិបត្តិករទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
  • សិទ្ធិរបស់អ្នកប្រើប្រាស់ ។

២. ច្បាប់ស្តីពីវិស័យ​ប្រៃសណីយ ត្រូវបានរដ្ឋសភាជាតិអនុម័តនៅថ្ងៃ២១ ខែ មេសា ឆ្នាំ ២០០២ នាសម័យប្រជុំពេញអង្គលើកទី៨ នីតិកាលទី២ ហើយដែលត្រូវព្រឹទ្ធសភាបានអនុម័តយល់ព្រមតាមលើកទម្រងនិងគតិនៃច្បាប់នេះ ទាំងស្រុងកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០០២ នាសម័យប្រជុំប្រាស់ជាផ្លូវការនៅថ្ងៃទី១១ ខែ កក្កដា ឆ្នាំ ២០០២ ។

៣. ច្បាប់ស្តីពីវិស័យប្រៃសណីយ៍ មានវិសាលភាពអនុវត្តលើសេវាប្រៃស​ណីយ៍ៈ

  • សេវាបញ្ញើប្រៃសណីយ៍
  • សេវាបញ្ចូនប្រាក់តាមប្រៃសណីយ៍
  • សេវាបញ្ញើឆាប់រហ័ស
  • សេវាបញ្ចូនតាមរូបភាពទូរគមនាគមន៍
  • សេវាប្រៃសណីយ៍តាមសំណូមពរ ។

៤. ប្រៃសណីយ៍ផ្តល់នូវសេវាតាមសំណូមពរបន្ថែមលើបណ្តាសេវានានាដែលមានចែងក្នុងមាត្រា៤មានដូចជាៈ

  • ការបញ្ចូនតាមយន្តហោះ
  • បញ្ញើអនុសិដ្ឋ
  • ការផ្តល់ដំណឹងឆ្លើយតបពីការបានទទួល
  • ការសុំប្រើប្រាស់អាសយដ្ឋានប្រអប់ប្រៃសណីយ៍និងប្រៃសណីយ៍តម្កល់ទុក
  • បញ្ញើមានប្រកាសតម្លៃ
  • បញ្ញើសង់ប្រាក់ក្នុងពេលតែមួយ
  • បញ្ញើផ្សាយពាណិជ្ជកម្ម
  • ការធានានិងថែរក្សាបញ្ញើដែលងាយបែកបាក់ឬច្រងេងច្រងាង
  • ការផ្ញើត្រឡប់មកម្ចាស់ដើមវិញ ក្នុងករណីបញ្ញើមិនបានដល់គោលដៅ ។

៥. ដើម្បីឲ្យការអនុវត្តច្បាប់នេះមានប្រសិទ្ធភាព ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​មានសមត្ថភាពកិច្ចកំណត់លិខិតបទដ្ឋាននានាស្តីពី៖

  • តម្លៃសេវាប្រៃសណីយ៍ តម្លៃសេវាបន្ទាប់បន្សំ និងតម្លៃលើអាណិតគ្រប់ប្រភេទ ព្រមទាំងប្រាក់សំណងលើការបាត់បង់បញ្ញើ
  • បញ្ញើរួចតម្លៃសេវានិងអ្នកសិទ្ធិរួចតម្លៃសេវា
  • បែបបទបច្ចេកទេសនិងរយៈពេលបញ្ចូនទទួលចែកចាយ និងករណីចែកពុំបាន
  • របៀបវេចខ្ចប់និងកំណត់ទម្ងន់ និងទំហំនៃប្រភេទបញ្ញើនីមួយៗ
  • ការវិនិច្ឆ័យបញ្ញើសំណល់
  • ការផ្តល់អប្បហារឬកម្រៃ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login