Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានអង្គភាពក្រោមឱវាទ ( រចនាសម្ព័ន្ធ ) អ្វីខ្លះ ?

២. តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានមុខងារនិងភារកិច្ចយ៉ាងដូចម្តេច ?

៣. តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានអគ្គនាយកដ្ឋានប៉ុន្មាន ?​អ្វីខ្លះ ? ចូរនិយាយពីអគ្គនាយកដ្ឋាននីមួយៗ ។

៤. តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានអង្គភាពស្វ័យតប៉ុន្មាន ? ចូរពន្យល់ឲ្យបានច្បាស់លាស់ ។

៥. តើវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

១. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានមអង្គភាពក្រោមឱវាទ ( រចនាសម្ព័ន្ធ ) ដូចតទៅ ៖

ក. អង្គភាព​ថ្នាក់កណ្តាល

  • ខុឧកាល័យរដ្ឋមន្រ្តី
  • អគ្គ​នាយកដ្ឋានរដ្ឋបាល
  • អគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍
  • អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • អគ្គ​ធិការរដ្ឋាន
  • វិទ្យាល័យជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន
  • នាយកដ្ឋានសវនកម្មផ្ទៃក្នុង

ខ. អង្គភាពស្វយ័ត

  • និយ័តករទូរគមនាគមន៍កម្ពុជា
  • ទូរគមនាគមន៍កម្ពុជា
  • ប្រៃសណីយ៍កម្ពុជា

គ. អង្គភាពមូលដ្ឋាន

  • មន្ទីរប្រៃសណីយ៍និងទូរគមនាគន៍ខេត្ត ។​

២. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានមុខងារនិងភារកិច្ចដូចតទៅ ៖

  • រៀបចំ អនុវត្តនិងតាមដានការអនុវត្តគោលនយោបាយនិងផែនការយុទ្ធសាស្រ្តជាតិ សម្រាប់ការអនុវឌ្ឍន៍វិស័យប្រៃសនីយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • រៀបចំ អនុវត្តនិងតាមដានការអនុវត្តបទដ្ឋានគតិយុត្តសម្រាប់វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព៍ត៌មាន
  • រៀបចំគោលនយោបាយ សម្របសម្រួលនិងជំរុញការប្រកួតប្រជែងក្នុងការផ្តល់សេវាប្រៃសនីយ៍និង​ទូរគមនាគមន៍
  • រៀបចំគោលនយោបាយសម្រាប់ប្រើប្រាស់សេវាសកល ( USO ) ក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍
  • រៀបចំគោលនយោបាយសម្រាប់ការផ្តល់អាជ្ញាបណ្ណ
  • សហការជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដើម្បីដឹកនាំនិងចូលរួមក្នុងការរៀបចំ អនុវត្តន៍គោលនយោបាយយុទ្ធសាស្រ្តរបស់រាជភិបាល លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ព្រមទាំងបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន និងកិច្ចការសមាហរណកម្មនៃព្រះរាជាណាចក្រកម្ពុជាចូលក្នុងក្របខណ្ឌអនុតំបន់ តំបន់ សកលលោកនិងអង្គការអន្តរជាតិ
  • រៀបចំនិងជំរុញឲ្យការបង្កើតបណ្តាញ និងផ្តល់សេវាទូរគមនាគមន៍មានប្រសិទ្ធភាព  សម្រាប់គ្រាអាសន្ននិងគ្រាមានគ្រោះមហន្តរាយក្នុងប្រទេស
  • ធ្វើជាហត្ថលេខាលេខីនិងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាមគមនាកមន៍និងព័ត៌មាន
  • កសាងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់​វិស័យប្រៃសណីយ៍និងទូរគមនាគមន៍​ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • បណ្តុះបណ្តាលនិងធ្វើវិក្រឹត្យការជាប្រចាំនូវមុខជំនាញប្រៃសណិយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • គ្រប់គ្រងស្តង់ដា ( បមាណីយ៍ ) វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
  • កសាងផែនការចំណុច ចំណាយហិរញ្ញាវត្ថុ
  • បំពេញមុខងារសវនកម្មផ្ទៃក្នុង
  • ធ្វើអធិការកិច្ច លើការគ្រប់គ្រងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន  ។

៣. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានអគ្គនាយកដ្ឋាន៣គឹ៖

ក. អគ្គនាយកដ្ឋានរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាល
  • នាយកដ្ឋាននិងបុគ្គលិកនិងបណ្តុះបណ្តាល
  • នាយកដ្ឋានផែនការនិងហិរញ្ញវត្ថុ

ខ.​ អគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍

  • នាយកដ្ឋានគោលនយោបាយទូរគមនាគមន៍
  • នាយកដ្ឋានគោលនយោបាយប្រៃសណីយ៍
  • នាយកដ្ឋានត្រួតពិនិត្យការគ្រប់គ្រងប្រៃសណីយ៍
  • នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
  • មជ្ឍមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព៍ត៌មានវិទ្យា

គ. អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

  • នាយកដ្ឋានរដ្ឋាភិបាលអេឡិចត្រូនិច
  • នាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • នាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិ និងគ្រប់គ្រងប្រព័ន្ធវីដេអូនៃសន្នីទរបស់រាជរដ្ឋាភិបាល
  • នាយកដ្ឋានកម្មវិធីកុំព្យូទ័រនិងមាតិកាព័ត៌មាន
  • នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • នាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • នាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានសម្រាប់ជនបទ ។

៤. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានអង្គភាពស្វ័យតចំនួន៣គឹ ៖

  • និយ័តករទូរគមនាគមន៍កម្ពុជា
  • ទូរគមនាគមន៍កម្ពុជា
  • ប្រៃសណីយ៍កម្ពុជា ។

៥. វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានមាន​នាយកដ្ឋានចំណុះចំនួន៣និងមជ្ឍមណ្ឌលចំណុះចំនួន១រួមមាន ៖

  • នាយកដ្ឋានប្រៃសណីយ៍
  • នាយកដ្ឋានទូរគមនាគមន៍
  • នាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • មជ្ឍមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login