សំនួរ
១. តើការធានាសិទ្ធមិនឲ្យរំលោភលើអាថ៌កំបាំងនៃសំបុត្រត្រូវបានធានាតាមវិធានដូចម្តេច ?
២. តើការដឹកជញ្ជូនបញ្ញើប្រៃសនីយ៍ធ្វើតាមមធ្យោបាយផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសចែកចេញជាប៉ុន្មានដំណាក់កាល ?
៣. តើប្រៃសណីយ៍កម្ពុជានិងនីតិបុគ្គលដែលបម្រើសេវាដែលកើតឡើងលើអ្វីខ្លះ ?
៤. ចូរឲ្យនិយមន័យ« អនិស្សរភាព កម្មវិធីសូហ្វវែ ក្បាលលេខទូរគមនាគមន៍ កិច្ចព្រមព្រៀងគោល ហ្វេ្រកង់សំវិទ្យុ« ។
៥. តើមន្រ្តីអធិការកិច្ចទូរគមនាគមន៍មានភារកិច្ចនិងសិទ្ធិដូចម្តេចខ្លះ ?
ចម្លើយ
១. ការធានាសិទ្ធិមិនឱរំលោភលើអាថ៌កំបាំងនៃសំបុត្រត្រូវបានធានាតាមវិធានដូចខាងក្រោម៖
- ហាមបើកឬទង្វើផ្សេងទៀត ដែលអាចឲ្យដឹងពីខ្លឹមសារនសសំបុត្រដែលត្រូវបានបិទជិត
- ហាមផ្តលព័ត៌មានអំពីដំណើរនៃសំបុត្រនោះឲ្យទៅអ្នកដទៃ
- ហាមផ្តល់លទ្ធភាពឬជួយដល់ទង្វើទាំងឡាយខាងលើ ។
២. ការដឹកជញ្ជូនបញ្ញើនៃប្រៃសណីយ៍ធ្វើតាមមធ្យោបាយផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាសចែកចេញជាដមណាក់កាល៖
- ការដឹកជញ្ជូនបញ្ញើសំបុត្រប្រៃសណីយ៍ ពីប្រអប់តាមផ្លូវសាធារណៈនិងបញ្ញើប្រៃសណីយ៍ពីលំនៅដ្ឋានឬការិយាល័យមកមន្ទីរប្រៃសណីយ៍
- ការដឹកជញ្ចូនបញ្ញើប្រៃសណីយ៍ ពីមន្ទីរប្រៃសណីយ៍មួយទៅកាន់មន្ទីរប្រៃសណីយ៍ផ្សេងៗទៀត
- ការដឹកជញ្ចូនបញ្ញើប្រៃសណីយ៍ ទៅចែកចាយដល់អាកាសដ្ឋានអ្នកទទួល
- ការដឹកជញ្ជូនបញ្ញើប្រៃសណីយ៍ពីព្រះរាជាណាចក្រកម្ពុជា ការដឹកជញ្ជូនទៅបណ្តាប្រទេសនៅលើពិភពលោក ។
ការដឹកជញ្ចូនបញ្ញើប្រៃសណីយ៍អាចត្រូវបានធ្វើឡើងតាមរយៈមធ្យោបាយដឹកជញ្ចូន របស់ក្រុមហ៊ុនរបស់រដ្ឋឬឯកជន ដោយផ្អែកលើកិច្ចព្រមព្រៀងដោយឡែកៗរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនដឹកជញ្ចូនចំពោះតម្លៃដឹកជញ្ជូនត្រូវគិតទៅតាមតម្លៃអនុគ្រោះ ។
៣. ប្រៃសណីយ៍កម្ពុជានិងនីតិបុគ្គលដែលបម្រើសេវាកម្មប្រៃសណីយ៍មិនទទួលខុសត្រូវ ចំពោះការខូចខាតដែលកើតឡើង៖
- ពីធម្មជាតិនៃវត្ថុបញ្ញើនោះ
- ដោយអ្នកផ្ញើរមិនបានវេចខ្ចប់វត្ថុឲ្យបានត្រឹមត្រូវ
- ដោយអ្នកទទួលមិនបានតវ៉ាភ្លាមៗ
- ក្រោយរយៈពេលជាកំនត់ដែលប្រៃសណីយ៍តម្រូវឲ្យអ្នកទទួលមកយកបញ្ញើ ។
៤. ឲ្យនិយមន័យៈ
- អនិស្សភាពៈ សំដៅលើភាពចំណុះគេ ។
- កម្មវិធីសូហ្វវៃៈ សំដៅដល់កម្មវិធីកុំព្យូទ័រទាំងឡាយណាដែលរចនាឡើងក្នុងគោលបំណងសម្របសម្រួលដល់អ្នកប្រើប្រាស់ ដើម្បីធ្វើអ្វីមួយនៅលើឬតាមរយៈកុំព្យួរទ័រ កុំព្យូទ័របន្ទះ ទូរសព្ទវៃឆ្លាត ឬឧបករណ៍បច្ចេកវិទ្យាទាំងឡាយណាដេលត្រូវបញ្ចូលកម្មវីធី បែបខាងលើនេះ ។
- ក្បាលលេខទូរគមនាគមន៍ៈ សំដៅដល់លេខ លេខកូដ និងសញ្ញាពិសេសទូរគមនាគមន៍ ដែលត្រូវបានបែងចែកឲ្យទៅប្រតិបត្តិទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
- កិច្ចព្រមព្រៀងគោលៈ សំដៅដល់លិខិតបទដ្ឋានគតិយុត្តទបទប្បញ្ញត្តិ ដែលកំណត់អំពីខ្លឹមសារនិងលក្ខខណ្ឌស្តីពីកាតភ្ជាប់និងលទ្ធភាពនៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍ ។
- ហ្រ្វេកង់សំវិទ្យុៈ សំដៅដល់អត្រាលំយោលនៃរលក អាកាសវិទ្យុក្នុងថិរវេលាកំណត់មួយ ។
៥. មន្រ្តីអធិការកិច្ចទូរគមនាគមន៍មានភារកិច្ចនិងសិទ្ធិដូចតទៅ៖
- ធ្វើអធិការកិច្ចបច្ចេកទេសលើ គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគន៍និងការផ្តល់សេវាទូរគមនាគមន៍
- ស្រាវជ្រាវ អង្កេតតាមដានទប់ស្កាត់ និងបង្រាបបទល្មើសក្នុងវិស័យទូរគមនាគន៍
- ដកយកសំណាកទិន្នន័យ និងគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ដែលជាកម្មវត្ថុនៃការប្រកួតត្រួតពិនិត្យបមាណីយ៍និងមុខងារគ្រឿងសម្ភារៈទូរគមនាគមន៍ និងការធ្វើវិភាគផ្ទៀងផ្ទាត់បរិមាណសេវាទូរគមនាគមន៍
- ចាប់យកវត្ថុតាងនិងបទស្លាកបោះត្រាលើវត្ថុតាង
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរស់របស់រដ្ឋមន្រ្តី ក. ប.ទ ។