Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអគ្គធិការដ្ឋាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ ?

២. តើនិយ័តករទូរគមនាគមន៍កម្ពុជា​ មានមុខងារនិងភារកិច្ចដូចម្តេចខ្លះ ?

៣. តើនិយ័តករទូរគមនាគមន៍កម្ពុជា ( ន. ទ. ក ) មានរចនាសម្ព័ន្ធយ៉ាងដូចម្តេច ?

៤. តើច្បាប់ស្តីពីទូរគមនាគមន៍ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃខែឆ្នាំណា ?

៥. ចូរឲ្យនិយមន័យ «កាតព្វកិច្ចសេវាសកល គម្លាតឌីជីថល ទូរគមនាគមន៍ មជ្ឈតការមានសមត្ថកិច្ច សេវាគ្រាអាសន្ន សេវាទូរគមនាគមន៍ « ។

ចម្លើយ

១. អគ្គាធិកាដ្ឋាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មាននាយកដ្ឋានចំណុះ៣រួមមានៈ

  • នាយក​ដ្ឋានអធិការកិច្ចរដ្ឋបាលនិងទទួលពាក្យបណ្តឹង
  • នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុ
  • នាយកដ្ឋានអធិការកិច្ចបច្ចេកទេស ។

២. និយ័តករទូរគមនាគមន៍កម្ពុជា មានមុខងារនិងភារកិច្ចៈ បំពេញមុខងារដោយមានស្វ័យភាពខាងផ្នែករដ្ឋបាលនិងនិយ័តកម្មព្រមទាំងដោយឯករាជ្យពីប្រតិបត្តិករទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធនិងវិស័យទូរគមនាគមន៍ ។

៣. និយ័តករទូរគមនាគមនាគមន៍កម្ពុជា ( ន. ទ . ក ) មានរចនាសម្ព័ន្ធដូចតទៅៈ

  • នាយកដ្ឋានរដ្ឋបាល បុក្គលិក និងទំនាក់ទំនងអន្តរជាតិ
  • នាយកដ្ឋានផែនការនិងហិរញ្ញវត្ថុ
  • នាយកដ្ឋាននិយ័តកម្មទូរគមនាគមន៍
  • នាយកដ្ឋាននិយ័តកម្មហ្វ្រេកង់សំវិទ្យុ
  • នាយកដ្ឋានការរប្រកួតប្រជែងនិងការការពារអ្នកប្រើប្រាស់
  • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
  • សាខារបស់ ន.ទ.ក នៅតាមខេត្ត ។

៤. ច្បាប់ស្តីពីទូរគមនាគមន៍ ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី ៣០ ខែ វិចិ្ឆកា ឆ្នាំ ២០១៥ នាសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី៥ ហើយដែលត្រូវព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៥ នាសម័យប្រជុំចាវិសាមញ្ញនីតិកាលទី៣ ហើយដែលត្រូវប្រកាសឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ ។

៥. ឲ្យនិយមន័យៈ

  • កាតព្វកិច្ចសវាកម្មៈ សំដៅដល់កាតព្វកិច្ចរបស់ប្រតិបត្តិករទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងការផ្តល់សេវាទូរគមនាគមន៍មូលដ្ឋាន និងសេវាតម្លៃបន្ថែមជូនដល់ប្រជាពលរដ្ឋទូទៅគ្រប់រូប ក្នុងតម្លៃសមរម្យ គុណភាពសេវាល្អ និងអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ។
  • គម្លាតឌីជីថលៈ សំដៅដល់គម្លាតនៃការទទួលបានសេវានិងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅតាមទីក្រុង ( រាជធានី ) ទីប្រជុំជន និងជនបទ ។
  • ទូរគមនាគមន៍ៈ សំដៅដល់វិទ្យាស្រ្តនិងបច្ចេកវិទ្យាក្នុងការបញ្ចូន និងទទួលស៊ីញ៉ាល់ ទិន្នន័យ សំឡេង រូបភាព ឬប្រភេទព័ត៌មានដទៃទៀត តាមរយៈការប្រើប្រាស់ថាមពលក្រោមទម្រង់អេឡិចត្រូម៉ាញ៉េទិច អគ្គីសនី វិទ្យុ ពន្លឺ ឬទម្រង់ដទៃទៀត ។
  • មជ្ឈតការមានសមត្ថកិច្ចៈ សំដៅដល់ការផ្សះផ្សារវិវាទដោយប្រើប្រាស់វេទិការមជ្ឈត្តកម្ម ដែលក្នុងនោះមជ្ឈត្តករ ទទួលបានការបណ្តុះបណ្តាលក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងទទួលបានគុណវុឌ្ឍិពី ក.ប.ទ ។
  • សេវាគ្រាអាសន្នៈ សំដៅដល់សេវាទូរគមនាគមន៍ ដែលត្រូវបានប្រើប្រាស់ក្នុងគ្រាអាសន្នដោយសាធារណជន និងត្រូវបានផ្តល់ទៅដល់អង្គភាពនគរបាលជាតិ អង្គភាពពន្លត់អគ្គិភ័យ និងអង្គភាពសេវារថយន្តសង្គ្រោះបន្ទាន់ ។
  • សេវាទូរគមនាគមន៍ៈ សំដៅដល់សេវាទាំងឡាយណាដែលត្រូវបានផ្តល់សម្រាប់ការបញ្ចូននិងការទទួលសំឡេង ទិន្នន័យ ស៊ីញ៉ាល់ រូបភាព ឬប្រភេទព័ត៌មានដទៃទៀត តាមរយៈការប្រើប្រាស់ថាមពលក្រោមទម្រង់អេឡិចត្រូម៉ាញេទិច អគ្គិសនី​វិទ្យុ ពន្លឺ ឬទម្រង់ដទៃទៀត ។ សេវាទូរគមនាគមន៍មូលដ្ឋាននិងសេវាទូរគមនាគមន៍តម្លៃបន្ថែម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login