Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើនៅជំពូកទី១៣ «អធិការកិច្ចទូរគមនាគមន៍« ត្រង់មាត្រា៧១និយាយពីអ្វី ?

២. តើនិយ័តករទូរគមនាគមន៍កម្ពុជា ( ន. ប .​ទ ) មានមុខងារនិងភារកិច្ចយ៉ាងដូចម្តេច ?

៣. ចូរឲ្យនិយមន័យបច្ចេកសព្ទ «ថ្លៃសេវាទូរគមនាគមន៍បណ្តាញរួម ប្រតិបត្តិករទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឧបសម្ព័ន្ធនៃថវិកា សេវាទូរគមនាគមន៍មូលដ្ឋាន« ។

៤. តើអតិថិជនអាចផ្ញើរបញ្ញើគ្រប់ប្រភេទ ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានិងទៅអន្តរជាតិ លើកលែងតែវត្ថុមួយចំនួន ។ តើវត្ថុត្រូវបានហាមនោះរួមមានអ្វីខ្លះ ?

៥ . ចូរឲ្យនិយមន័យ« សំបុត្រ ប្រៃ​សណីយ៍បត្រ កលិកបត្រ បញ្ចប់តូច ប្រៃសណីយ៍ភណ្ឌ ប្រៃសណីយ៍បញ្ចូនប្រាក់ សេវាបញ្ញើឆាប់រហ័សពិសេស សេវាប្រៃសណីយ៍បញ្ចូនតាមរូបភាពទូរគមនាគមន៍« តាមច្បាប់ស្តីពីវិស័យប្រៃសណីយ៍ ឲ្យបានត្រឹមត្រូវ ។

ចម្លើយ

១. មាត្រា៧១ និយាយអំពី៖

          មន្រ្តីអធិការកិច្ចទូរគមនាគមន៍ ទទួលនីតិសម្បទាជា នគរបាលយុត្តិធម៌ ឲ្យពិនិត្យបទល្មើសដែលមានចែងក្នុងច្បាប់នេះ ​ដោយអនុវត្តឲ្យស្របតាម​បទបញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ បែបបទនិងនីតិវិធីនៃការផ្តល់នីតិសម្បទាចំពោះមន្ត្រីអធិការកិច្ចទូរគមនាគមន៍ ត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងរដ្ឋមន្រ្តីក្រសួង ក.ប.ទ ។

២. និយ័តករទូរគមនាគមន៍កម្ពុជា មាន​មុខងារ​និងភារកិច្ចដូចតទៅៈ

  • ធ្វើនិយ័តកម្មស្របតាមគោលនយោបាយនិងស្របខណ្ឌគតិយុត្តនៃវិស័យទូរគមនាគមន៍និងបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាននៃព្រះរាជាណាចក្រកម្ពុជា
  • ត្រួតពិនិត្យនិងតាមដាន ការផ្តល់សេវាទូរគមនាគមន៍ស្របតាមបទបញ្ញត្តិជាធរមាន
  • លើកសំណើ ផ្តល់យោបល់លើវិសោធនកម្មប្រកាសឬលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
  • ចេញសេចក្តីសម្រេចបន្ថែមលើករណីមួយចំនួនស្របតាមមាត្រា៥ ចំណុច(ច) នៃច្បាប់នេះ
  • រាយការណ៍និងផ្តល់អនុសាសន៍ជូនរដ្ឋមន្ត្រី ក.ប.ទ នូវបញ្ហាទាំងអស់ពាក់ព័ន្ធនឹងការគ្រប់គ្រងការអភិវឌ្ឍន៍ និងការត្រួតពិនិត្យវិស័យទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ផ្តល់ កែប្រែ ព្យូរ ផ្ទេរ ឬដកហួតលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ​និងអនុសញ្ញាតលើពាក្យស្នើសុំដែលបានបំពេញលក្ខខណ្ឌនៃច្បាប់នេះនិងបទបញ្ញត្តិផ្សេងទៀត
  • ពិនិត្យឯកសារ ផ្តល់ព័ត៌មានទាក់ទងនិងសំណុំឯកសារស្នើសុំលិខិតអនុសញ្ញា វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណដែល​ដាក់ពាក្យសុំមក ន.ទ.ក ដើម្បីធានានូវការគោរពតាមលក្ខខណ្ឌនៃច្បាប់នេះនិងបទបញ្ញត្តិផ្សេងទៀត និងចុះបញ្ញើឯកសារដែលបានបំពេញតាមលក្ខខណ្ឌកំណត់
  • ត្រួតពិនិត្យឯកសារផ្តល់ព័ត៌មានអំពីការគ្រប់គ្រងថ្លៃដើម របាយការណ៍ហិរញ្ញវត្តុដែលបានធ្វើសវនកម្មរួច ដោយសវនករឯករាជ្យដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងព័ត៌មានមានពុំមែនហិរញ្ញវត្ថុដែលត្រូវបានផ្តល់ជូនដោយប្រតិបត្តិករទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធនិងវិស័យទូរគមនាគមន៍រៀងរាល់ឆ្នាំសារពើពន្ធ ដើម្បីធានានូវការគោរពលក្ខខណ្ឌប្រកួត​ប្រជែងនៅក្នុងច្បាប់នេះនិងបទបញ្ញត្តិផ្សេងទៀត ​
  • ដើរតួនាទីជាស្ថាប័នត្រួតពិនិត្យនិងដោះស្រាយវិវទពាក់ព័ន្ធនឹងប្រតិបត្តិការទូរគមនាគមន៍ ស្របតាម​ការកំណត់នៃច្បាប់នេះនិងបទបញ្ញត្តិផ្សេងទៀត
  • ចាត់វិធានការសមស្របតាមច្បាប់នេះ ដើម្បីសហការស្រាវជ្រាវ ស៊ើបអង្កេតនិងបង្កា្របអាជីវកម្មខុសច្បាប់ផ្ទុយនឹងក្រមសីលធម៌ លក្ខខណ្ឌ​នៃបច្ចេកវិទ្យាលក្ខខណ្ឌនៃបមាណីយ៍ គុណភាពនៃសេវា និងគ្រឿង​សម្ភារបរិក្ខារទូរគមនាគមន៍ដែលត្រូវកំណត់ក្នុងច្បាប់នេះនិងបទបញ្ញត្តិផ្សេងទៀត
  • ដឹកនាំរៀបចំក្រមសីលធម៌វិជ្ជាជីវៈនៃវិស័យទូរគមនាគមន៍ ។

៣. និយមន័យ បច្ចេកសព្ទ៖

  • ថ្លៃសេវាទឡូរគមនាគមន៍ៈ សំដៅដល់ថ្លៃសេវាទូរគមនាគមន៍ទាំងឡាយណា ដែលត្រូវបានកំណត់ដោយប្រតិបត្តិករទូរគមនាគមន៍ ជូនដល់អ្នកប្រើប្រាស់ ។
  • បណ្តាញរួមៈ សំដៅដល់បណ្តាញទាំងឡាយណាដែលត្រូវបានប្រើប្រាស់ដោយប្រតិបត្តិករទូរគមនាគមន៍ពីរឬច្រើន  ។
  • ប្រតិបត្តិករទូរគមនាគមន៍ៈ សំដៅដល់នីតិបុគ្គល ដែលទទួលអាជ្ញាបណ្ណប្រតិបត្តិការទូរគមនាគមន៍ទាំងអស់ នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ។
  • ហេដ្ឋារចនាសម្ព័ន្ធរូបវន្តៈ សំដៅលើសំណុំហេដ្ឋារចនាសម្ព័ន្ធ ដែលរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័​ន្ធប្រើប្រាស់ សម្រាប់បម្រើវិស័យគមនាគមន៍ ថាមពល ទឹកស្អាត កាកសំណល់រឹង និងរាវវិស័យទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ។
  • ឧបសម្ព័ន្ធនៃថវិកាៈ សំដៅដល់ថវិកាដែលត្រូវបានរៀបចំក្នុងតារាងដោយឡែកពីថវិការបស់ក្រសួង ស្ថាប័ន អាណាព្យាបាល បច្ចេកទេស ដោយត្រូវគោរពតាមទម្រងគំរូ ដែលបានកំនត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្របតាមប្រតិទិននៃការរៀបចំថវិកាប្រចាំឆ្នាំ  ដូចមានចែងក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថសាធារណៈ ។ ថវិកានេះត្រូវភ្ជាប់ជាមួយថវិការរបស់ក្រសួង ស្ថាប័ន អាណាព្យាបាល បច្ចេកទេស និងត្រូវបម្រើឲ្យគោលបំណងនៃគោលនយោបាយរបស់ក្រសួង ស្ថាប័ន អាណាព្យាបាល បច្ចេកទេស ។
  • សេវាទូរគមនាគមន៍មូលដ្ឋានៈ សំដៅដល់សេវាទូរគមនាគមន៍ទាំងឡាយណា ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការប្រាស្រ័យទាក់ទងគ្នាឬសនន្ទាគ្នាដោយផ្ទាល់ក្នុងពេលវេលាពិតប្រាកដស្របតាមការកំនតរបស់អង្គការពាណិជ្ជកម្មពិភពលោក ។

៤.  អតិថិជនអាចផ្ញើរបញ្ញើវគ្រប់ប្រភេទ ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានិងទៅអន្តរជាតិ លើកលែងតែវត្ថុដែលត្រូវហាមឃាត់រួមមានៈ

  • សម្ភារទាំងឡាយ

៥. ឲ្យនិយមន័យៈ

  • សំបុត្រៈ គឺជាលិខិតឬកញ្ចប់ដែលមានលក្ខណៈជាទំនាក់ទំនងព័ត៌មានរបស់បុគ្គលនិងត្រូវបានបិទជិត ។
  • ប្រៃសណីយ៍បត្រៈ គឺជាប្រភេទបណ្ណធ្វើអំពីក្រដាសរឹង មានទំហំជាកំណត់និងមានកន្លែងសរសេរព័ត៌មាននៅខាងខ្នង សម្រាប់ប្រើប្រាស់ក្នុងការបញ្ចូនព័ត៌មាន​ខ្លី ដោយពុំតត្រូវបានប្រើប្រាស់ស្រោមសំបុត្រ ។
  • កលិកបត្រៈ គឺជាបណ្ណាសារព័ត៌មាន ទស្សនាវដ្តី ឯកសារបោះពុម្ព​​និងផ្សព្វផ្សាយព័ត៌មាននិងជាលំហ ។
  • កញ្ចប់តូចៈ គឺជាបញ្ញើប្រៃសណីយ៍មួយដែលវត្ថុបញ្ញើផត្រូវបានខ្ចប់ បិទជិតមានទំហំជាកំណត់និងមានទម្ងន់និងលើសពី២គីឡូក្រាម ។
  • ប្រៃសណីយ៍បញ្ចូនប្រាក់ៈ គឺជាការបញ្ចូនប្រាក់របស់អតិថិជនតាមផ្លូវប្រៃសណីយ៍និងទូរគមនាគមន៍នៅក្នុងប្រទេសនិងក្រៅប្រទេសក្រោមរូបភាពអា​​ណត្តិប្រៃសណីយ៍ឬអាណត្តិទូរលិក ។
  • សេវាបញ្ញើឆាប់រហ័តពិសេសៈ គឹជាសេវាកម្មប្រៃសណីយ៍ទំនើបពិសេសមួយ ដែលត្រូវវបានរៀបចំឡើងក្នុងប្រព័ន្ធសេវា មានលក្ខណៈជាអន្តរជាតិ ។ សេវានេះធានានូវសុវត្ថិភាពនិងមានអាទិភាពលើសសេវាប្រៃសណីយ៍ដទៃទៀត ដោយធ្វើការទទួលផ្ញើរ ការបញ្ចូនចេញ និងការបែងចែកយ៉ាងឆាប់រហ័ស ។
  • សេវាប្រៃសណីយ៍បញ្ចូនតាមរូបភាពទូរគមនាគមន៍ៈ គឺជាសេវាប្រៃសណីយ៍តាមបច្ចេកវិទ្យាទំនើប ដែលបញ្ចូនលិខិតឬព័ត៌មានតាមឧបករណ៍អេឡិចត្រូនិចឬអេឡិចត្រូម៉ាទិចរបស់វិស័យទូរគមនាគមន៍ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login