សំនួរ
១. តើនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បំពេញមុខងារអ្វី ?
២ . តើវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានមានមុខងារនិងភារកិច្ចដូចម្តេចខ្លះ ?
៣. តើអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ ?
៤. តើអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ ?
៥. តើអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ ?
ចម្លើយ
១. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បំពេញមុខងារជាសេនាធិការ ឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លើការងារពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។
២. វិទ្យាស្ថានជាតិប្រៃណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានមានមុខងារនិងភារកិច្ចដូចជា៖
- រៀបចំកម្មវិធី អប់រំ និងបណ្តុះបណ្តាលវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងកម្មទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- លើកសំណើសុំចេញសញ្ញាបត្រឬវិញ្ញាបនត្រទទួលស្គាល់កម្រិតសមត្ថភាពជំនាញលើវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- សហការជាមួយស្ថាប័នជាតិនិងអន្តរជាតិនានាក៏ដូចជាវិស័យឯកជន ដើម្បីពង្រឹងអប់រំ បណ្តុះបណ្តាលស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យាលើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ស្រាវជ្រាវនិងអភិវឌ្ឍន៍វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារជូនក្រសួង
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលក្រសួងប្រគល់ឲ្យ ។
៣. អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មាននាយកដ្ឋានចំណុះ៣ដូចខាងក្រោម ៖
- នាយកដ្ឋានរដ្ឋបាលៈ បំពេញមុខងារ ជាសេនាធិការឲ្យអគ្គលេខាធិការឲ្យអគ្គនាយកដ្ឋានរដ្ឋបាលលើការសម្របសម្រួលការងារទូទៅរបស់ក្រសួងនៅថ្នាក់កណ្តាលនិងរវាងថ្នាក់កណ្តាលជាមួយអង្គភាពមូលដ្ឋានក្រោមឱវាទ ។
- នាយកដ្ឋានបុគ្គលិកនិងបណ្តុះបណ្តាលៈ បំពេញមុខងារ ជាសេនាធិការឲ្យអគ្គនាយកដ្ឋានរដ្ឋបាលលើការរងារគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការ និងកាងារបណ្តុះបណ្តាល ។
- នាយកដ្ឋានផែនការនិងហិរញ្ញវត្ថុៈ បំពេញមុខងារ ជាសេនាធិការឲ្យអគ្គនាយកដ្ឋានរដ្ឋបាលលើការងារផែនការនិងហិរញ្ញវត្ថុ ។
៤. អគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មាននាយកដ្ឋានចំណុះដូចតទៅ៖
- នាយកដ្ឋានគោលនយោបាយទូរគមនាគមន៍ៈ បំពេញមុខងារ ជាសេនាធិការឲ្យអគ្គនាយកដ្ឋានប្រៃសណិយ៍និងទូរគមនាគមន៍ លើការងាររៀបចំគោលនយោបាយនិងកសាងផែនការយុទ្ធសាស្រ្តជាតិ សម្រាប់ការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ។
- នាយកដ្ឋានត្រួតពិនិត្យការគ្រប់គ្រងប្រៃសណីយ៍ៈ បំពេញមុខងារជាសេនាធិការ ឲ្យអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ លើការងាររៀបចំគោលនយោបាយនិងកសាងផែនការយុទ្ធសាស្រ្តជាតិ សម្រាប់ការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ។
- នាយកដ្ឋានត្រួតពិនិត្យការគ្រប់គ្រងប្រៃសណីយ៍ៈ បំពេញមុខងារ ជាសេនាធិការឲ្យអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍លើការងារត្រួតពិនិត្យការរគ្រប់គ្រងប្រៃសណីយ៍ ។
- នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិៈ បំពេញការងារ ជាសេនាធិការ ឲ្យអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍លើការងារសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធនិងវិស័យគ្រប់គ្រងប្រៃសណីយ៍ ។
- មជ្ឍមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យាៈ បំពេញការងារជាសេនាធិការឲ្យអគ្កនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍លើការងារគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា ។
៥. អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មាននាយកដ្ឋានចំណុះ៧រួមមានៈ
- នាយកដ្ឋានរដ្ឋាភិបាលអេឡិចត្រូនិចៈ បំពេញមុខងារជា សេនាធិការឲ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ននិងព័ត៌មាន លើការងារនៃរាជរដ្ឋាភិបាលអេឡិចត្រូនិច ។
- នាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានៈ បំពេញមុខងារជា សេនាធិការឲ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន លើការងារគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ។
- នាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិនិងគ្រប់គ្រងប្រព័ន្ធវីដេអូនៃសន្នីសីទរបស់រាជរដ្ខាភិបាលៈ បំពេញមុខងារជាសេនាធិការ ឲ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន លើការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិនិងគ្រប់គ្រងប្រព័ន្ធវីដេអូនៃសន្និសីទរបស់រាជរដ្ឋាភិបាល ។
- នាយកដ្ឋានកម្មវិធីកុំព្យូទ័រនិងមាតិកាព័ត៌មានៈ បំពេញមុខងារជាសេនាធិការ ឲ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន លើការងារកម្មវិធីកុំព្យូទ័រនិងមាតិការព័ត៌មាន ។
- នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានៈ បំពេញមុខងារជាសេនាធិការ ឲ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន លើការងារសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ។
- នាយកដ្ឋានឧស្សាហកម្មវិទ្យាគមនាគមន៍និងព័ត៌មានៈ បំពេញមុខងារជា សេនាធិការឲ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន លើការងារឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
- នាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសម្រាប់ជនបទៈ បំពេញមុខងារជាសេនាធិការឲ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន លើការងារបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសម្រាប់ជនបទ ។