សំនួរ
១. តើក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបង្កើតឡើងនៅថ្ងៃខែឆ្នាំណា ?
២. តើក្រសួងការបរទេសនិងសហប្រតិបត្តិការណ៍អន្តរជាតិមានភារកិច្ចយ៉ាងដូចម្តេច ?
៣. តើក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិមានរចនាសម្ព័ន្ធយ៉ាងដូចម្តេច ?
៤. តើអគ្គលេខាធិការដ្ឋានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិមានភារកិច្ចយ៉ាងដូចម្តេចខ្លះ ? មាននាយកដ្ឋានចំណុះប៉ុន្មាន ?
៥. តើអគ្គនាយកដ្ឋានអាស៊ានទទួលបានបន្ទុកការងារអ្វីខ្លះ ? មាននាយកដ្ឋានចំណុះប៉ុន្មាន ?
ចម្លើយ
១. ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបង្កើតឡើងនៅថ្ងៃ ២៤ ខែ មករា ឆ្នាំ ១៩៩៦ ។
២. ក្រសួងការបរទេសនិងសហប្រតិបត្តិការណ៍អន្តរជាតិមានភារកិច្ចដូចតទៅ៖
- ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា
- រៀបចំ អនុវត្ត តាមដានការអនុវត្ត និងការពារគោលនយោបាយ និងផែនការយុទ្ធសាស្រ្តការបរទេសរបស់រាជរដ្ឋាភិបាល
- រៀបចំ អនុវត្តតាមដានការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ឬលិខិតតូបករណ៍អន្តរជាតិក្នុងន័យធានានិងការពារផលប្រយោជន៍របស់រាជអន្តរជាតិ
- ជាច្រកចេញចូលការទូតតែមួយ ក្នុងទំនាក់ទំនងជាមួយប្រទេសនិងអង្គការតំបន់និងស្ថាប័នអន្តរជាតិនានាលើរាល់សកម្មភាពរបស់ក្រសួងស្ថាប័ននានាដែលមានទំនាក់ទំនងជាមួយបរទេស
- តំណាងរាជរដ្ឋាភិបាលកម្ពុជាក្នុងការចរចារនិងធ្វើកិច្ចសហប្រតិបត្តិការណ៍ទ្វេភាគី ជាមួយបណ្តាប្រទេស អង្គការតំបន់និងស្ថាប័នអន្តរជាតិនានា
- ពង្រឹងនិងពង្រីកទំនាក់ទំនង រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសអង្គការតំបន់និងអង្គការអន្តរជាតិនានា តាមរយៈការទូត កុងស៊ុល និងសហប្រតិបត្តិការអន្តរជាតិ
- ពង្រឹងវិស័យការទូតសេដ្ឋកិច្ច តាមរយៈការចូលរួមចជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ចកម្ម វិនិយោគធុរកិច្ច ទេសចរណ៍ ការងារ អប់រំ និងបច្ចេកវិទ្យា
- ផ្សព្វផ្សាយនិងលើកតម្កើងភាសា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរនៅក្រៅប្រទេស
- ចូលរួមការពារនិងរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ នៅថ្នាក់អនុតំបន់ និងពិភពលោក
- ចូលរួមនិងទទួលរៀបចំកិច្ចប្រជុំថ្នាក់អនុតំបន់ តំបន់និងពិភពលោកពាក់ព័ន្ធនឹង កិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឬតាមការចាត់ចែងរបស់រាជរដ្ឋាភិបាល
- តំណាងនិងការពារផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋខ្មែរទាំងរូបវន្តបុគ្គលនិងនីតិបុគ្គល ព្រមទាំងលើកកម្ពស់និងការពារកិតិ្តយសជាតិ ស្របតាមច្បាប់ជាតិនិងអន្តរជាតិ
- ដឹកនាំគ្រប់គ្រងស្ថានតំណាងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលតាំងនៅបរទេស
- សហការជាមួយអាជ្ញាធរមានសម្ថតិកិច្ចក្នុងការចុះបញ្ជី និងសហការសម្របសម្រួលការថ្វើសកម្មភាព
- នៅក្នុងព្រះរាជាណាចក្រកម្ពុជាស្ថានភាពតំណាងបរទេសស្ថានតំណាងអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបរទេសដោយយោងតាមច្បាប់ជាតិនិងអន្តរជាតិ
- សម្របសម្រួលនិងរៀបចំទស្សនកិច្ចរបស់គណៈប្រតិភូរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទៅបរទេស និងទទួលគណៈប្រតិភូបរទេសដែលមកបំពេញបេសកម្មឬទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
- បណ្តុះបណ្តាលនិងធ្វើវីក្រឹត្យការជាប្រចាំនូវមុខជំនាញកិច្ចការបរទេស និងការទូតតាមដានស្វែងយល់និងធ្វើរបាយការណ៍ជូនរដ្ឋាភិបាលអំពីការវិវត្តិន៍នៃព្រឹត្តការតំនប់ និងអន្តរជាតិសំខាន់ៗ
- អនុវត្តន៍ភារកិច្ចផ្សេងទៀត តាមការចាត់តាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ។
៣. ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិមានរចនាសម្ព័ន្ធដូចជា៖
ក. អង្គការរដ្ឋបាលកណ្តាល
- ឧទ្ទកាល័យរដ្ឋមន្រ្តី
- អគ្គលេខាធិការដ្ឋាន
- អគ្គនាយកដ្ឋានអាស៊ាន
- អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន
- អគ្គនាយកដ្ឋានអាស៊ី ប៉ាស៊ីហ្វិក
- អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិច និងអាហ្រ្វិកមជ្ឈិមបូព៌ា
- អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
- អគ្គធិការដ្ឋាន
- វិទ្យាស្ថានជាតិទំនាក់ទំនងការទូត និងសិក្សាអន្តរជាតិ
- នាយកដ្ឋានបច្ចេកវិទ្យាមនោគមន៍ និងព័ត៌មាន
- នាយកដ្ឋានគោលនយោបាយនិងផែនការយុទ្ធសាស្រ្ត
- នាយកដ្ឋានសវនកម្មផ្ទៃក្នុង ។
ខ. ស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស
- ស្ថានឯកអគ្គរាជទូតនិងស្ថានបេសកម្មអចិន្ត្រៃយ៍ប្រចាំអង្គការតំបន់ និងអង្គការអន្តរជាតិ
- ស្ថានអគ្គកុងស៊ុល និងស្ថានកុងស៊ុល
- ស្ថានកុងស៊ុលកិត្តិយស ។
៤. អគ្គលេខាធិការដ្ឋានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិមានភារកិច្ចដូចតទៅ៖
- គ្រប់គ្រងនិងត្រួតពិនិត្យ ការចរាចរឯកសាររដ្ឋបាលផ្សេងៗរបស់ក្រសួង
- សម្របសម្រួលរាល់សកម្មភាពរដ្ឋាភិបាលនៅគ្រប់ថ្នាក់ និងគ្រប់ផ្នែកនៅក្រោមសមត្ថកិច្ចរបស់ក្រសួង និងរបស់ស្ថាប័នតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស
- សម្របសម្រួលរាល់សកម្មភាពរដ្ឋបាល ជាមួយបណ្តាលក្រសួង ស្ថាប័ន និងស្ថាប័នតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស
- គ្រប់គ្រងត្រួតពិនិត្យការងារផែនការហិរញ្ញវត្ថុ សម្ភារបរិក្ខារ នងិបញ្ញីសារពើភណ្ឌ
- ពិនិត្យនិងសម្របសម្រួលរៀបចំផែនការយុទ្ធសាស្រ្តថវិការបស់ក្រសួងនិងបូកសរុបរបាយកាណ៍ហិរញ្ញវត្ថុនិងសកម្មភាពការងាររបស់ក្រសួង
- គ្របគ្រងមន្រ្តីរាជការនិងបុគ្គលិកក្រសួង
- សិក្សានិងវាយតម្លៃតម្រូវការ សម្រាប់ការកសាងសមត្ថភាពធនធានមនុស្ស និងការបង្កើនគុណភាពវិជ្ជាជីវៈផ្នែកការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដោយសហការជាមួយវិទ្យាស្ថានជាតិទំនាក់ទំនងការទូតនិងសិក្សាអន្តរជាតិ
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលនៅក្រោមសមត្ថកកិច្ចរបស់ក្រសួង
- អនុវត្តគោលការណ៍ស្តីពីពិធីការទូតតាមវិធាននិងទំនៀមទម្លាប់របស់ព្រះរាជាណាចក្រកម្ពុជា និងតាមវិធីទំនៀមទម្លាប់អន្តរជាតិ
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលនៅក្រោមសមត្ថកិច្ចរបស់ក្រសួង
- គ្រប់គ្រងមន្រ្តីរាជការនិងបុគ្គលិករបស់ក្រសួង
- អនុវត្តកន៍គោលការណ៍ស្តីពីពិធីការការទូតតាមវិធាននិងទំនៀមទម្លាប់អន្តរជាតិ
- សម្របសម្រួលនិងសហការរៀបចំកម្មវិធីទស្សនកិច្ចរបស់គណប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់បរទេសនៅព្រះរាជាណាចក្រកម្ពុជា
- ធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាល និងគ្រប់គ្រងការងារសង្គមរបស់ក្រសួង
- អនុវត្តភារកិច្ចផ្សេងៗដែលក្រសួងប្រគល់ឲ្យ ។
អគ្គលេខាធិការដ្ឋានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិមាននាយកដ្ឋានចំណុះចំនួន៤គឺ៖
- នាយកដ្ឋានហិរញ្ញវត្ថុ គណនេយ្យ
- នាយកដ្ឋានរដ្ឋបាល
- នាយកដ្ឋានបុគ្គលិក
- នាយកដ្ឋានពិធីការ ។
៥. អគ្គនាយកដ្ឋានអាស៊ានទទួលបានបន្ទុកការងារដូចតទៅ៖
- សម្របសម្រួលកិច្ចការលអាស៊ាន ក្នុងកម្រិតតំបន់និងធ្វើទំនាក់ទំនងជាអន្តរជាតិ ចាមួយលេខាធិការជាតិអាស៊ាន នៃបណ្តាប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ានប្រទេសក្រៅតំបន់អាស៊ាន អង្គការតំបន់និងអន្តរជាតិជាដៃគូរ និងអង្គភាពនានារបស់អាស៊ាន ក្នុងឋានៈជាសេនាធិការឲ្យលេខាធិការដ្ឋានអាស៊ាន កម្ពុជា តាមដានត្រួតពិនិត្យ វាយតម្លៃនិងលើកយោបល់លើបញ្ហាពាក់ព័ន្ធនឹងមុខងារ និងដំណើរការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋា្ននអាស៊ាន និងគ្រិះស្ថានអាស៊ាន
- សម្របសម្រួលជាមួយក្រសួង ស្ថាប័ននានាលើការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធព័ន្ធ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធដទៃទៀត
- សិក្សាស្រាវជ្រាវនិងតាមដានការអភិវឌ្ឍន៍នៃបញ្ហាសំខាន់ៗជាពិសេសផ្នែកនយោបាយ សន្តិសុខអាស៊ាន និងទំនាក់ទំនងខាងក្រៅរបស់អាស៊ានជាមួយប្រទេសជាដៃគូសន្ទនាទាំងអស់ និងអង្គការតំបន់នានា
- ផ្តួចផ្តើមគំនិតនិងផ្តល់អនុសាសន៍ពាក់ព័ន្ធនិងការកសាងសហគមន៍អាស៊ាន ការកសាងសហគមន៍អាស៊ីបូព៌ា និងវឌ្ឍនភាពនៃនិម្មាបនកម្មតំបន់
- ចូលរួមកិច្ចប្រជុំអាស៊ាន និងសិក្សាតាមដាន និងផ្តល់យោបល់លើឯកសារពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងឯកសារពាក់ព័ន្ធដទៃទៀត រវាងអាស៊ានជាមួយនឹងអង្គការតំបន់និងអន្តរជាតិ
- ធ្វើការកៀបគរជំនួយបច្ចេកទេសណ និងហិរញ្ញវត្ថុពីសហគមន៍អាស៊ាន បណ្តាញប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូរបស់អាស៊ាន ព្រមទាំងជួយជំរុញការវិនិយោគទុនផ្ទាល់បរទេស និងអ្នកទេសចរណ៍មមកកម្ពុជាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា
- តាមដានការប្រើប្រាស់មូលនិធិរបស់អាស៊ាននិមូលនិធិកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រទេសដៃគូសន្ទនាព្រមទាំងធ្វើការសម្របសម្រួល និងជួយដល់ក្រសួងស្ថាប័ននានា ក្នុងការរៀបចំនិងអនុវត្តគម្រោងសកម្មភាពនានាក្នុងក្របខ័ណ្ឌអាស៊ាន
- រៀបចំផែនការការងារប្រចាំឆ្នាំ ធ្វើរបាយការណ៍ស្តីពីសកម្មភាពអាស៊ាន និងរៀបចំថវិកាប្រចាំឆ្នាំ សម្រាប់ដំណើរការបស់អគ្គនាយកដ្ឋាន រួមទាំងសម្រាប់ការរៀចំនិងដូចជា បណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្សព្វផ្សាយការយល់ដឹងអំពីសហគមន៍អាស៊ាន
- តម្កល់ព័ត៌មាន របាយការណ៍និងឯកសារពាក់ព័ន្ធនឹងអាស៊ាន
- អនុវត្តកិច្ចការផ្សេងៗទៀត ដែលក្រសួងប្រគល់ឲ្យនិង តាមការសម្រចរបស់កិច្ចប្រជុំលេខាធិការដ្ឋានជាតិ អាស៊ានកម្ពុជា
អគ្គនាយកដ្ឋានអាស៊ានទទួលបន្ទុកការងារមាននាយកដ្ឋានចំណុះ៥គឺ៖
- នាយកដ្ឋានកិច្ចការទូទៅ
- នាយកដ្ឋានកិច្ចការសហគមន៍នយោបាយសន្តិសុខអាស៊ាន
- នាយកដ្ឋានកិច្ចសហប្រតិបត្តិការអាស៊ាន និងសង្គមវប្បធម៌អាស៊ាន
- នាយកដ្ឋានទំនាក់ទំនងដៃគូសន្ទនាអាស៊ាន
- នាយកដ្ឋានទំនាក់ទំនងរបស់អាស៊ានបូកបីនិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។