សំនួរ
១. តើក្រសួងពាណិជ្ជកម្មបង្កើតឡើងនៅថ្ងៃខែឆ្នាំណា ?
២. តើក្រសួងពាណិជ្ជកម្មមានរចនាសម្ព័ន្ធយ៉ាងដូចម្តេចខ្លះ ?
៣. តើសភាពាណិជ្ជកម្មគឺជាស្ថាប័នអ្វី ?
៤. តើសភាពាណិជ្ជកម្មមានភារកិច្ចដូចម្តេចខ្លះ ?
៥. តើអ្វីជាសកម្មភាពជំរុញពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម( Ministry of Commerce ) ?
ចម្លើយ
១.ក្រសួងពាណិជ្ជកម្មបង្កើតឡើងនៅថ្ងៃទី២៤ ខែ មករា ឆ្នាំ ១៩៩៦ ។
២. ក្រសួងពាណិជ្ជកម្មមានរចនាសម្ព័ន្ធដូចតទៅ៖
ក. អង្គភាពថ្នាក់ជាតិៈ
- ខុឧ្ទកាល័យរដ្ឋមន្ត្រី
- អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
- អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ
- អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស
- អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម
- អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
- អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនិរហ័ណ អារហ័ណនិងបង្រ្កាបការក្លែងបន្លំ ( កាំកុងត្រូល )
- អគ្គធិការដ្ឋាន
- នាយកដ្ឋានសវនកម្មផ្ទៃក្នុង
ខ. សហគ្រាសសាធារណៈ
គ. អង្គភាពថ្នាក់មូលដ្ឋាន
- មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត
- សាខាកាំកុងត្រូលរាជធានី ខេត្ត
- សាខាសមត្ថកិច្ចជំនាញរាជធានី ។
៣. សភាពាណិជ្ជកម្ម គឺជាគ្រឹះស្ថានសាធារណៈនៅក្រោមអាណាព្យាបាល នៃក្រសួងពាណិជ្ជកម្មដែលធ្វើសកម្មភាពដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាក្នុងមណ្ឌលរបស់ខ្លួន ។
៤. សភាពាណិជ្ជកម្ម មានភារកិច្ចដូចតទៅៈ
- ធ្វើទំនាក់ទំនងជាមួយនិងប្រភពសេដ្ខកិច្ចក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីស្រង់យកព័ត៌មានដែលពាក់ព័ន្ធនិងកិច្ចអភិវឌ្ឍន៍សហគ្រាសជាតិ
- បង្កើនប្រសិទ្ធភាពសហគ្រាសទាំងឡាយ ដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្មឧស្សាហកម្ម សិប្បកម្ម និងសេដ្ខកិច្ចទូទៅ ដូចជាការររៀបចំផ្សព្វផ្សាយ នូវស្ថិតិពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការសិក្សាស្រាវជ្រាវពិចារណាលើបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មការលើកតម្កើងផ្នែកទេសចរណ៍
- ផ្តល់ជូនរាជរដ្ឋាភិបាលនិងអាជ្ញាធររាជធានី ខេត្ត នូវយោបល់និងព័ត៌មានទាំងឡាយស្តីពីបញ្ហាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម
- ដើរតួជាអ្នកតំណាងសហគមន៍ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្មសម្រាប់សម្របសម្រួលកិច្ចការជាមួយរដ្ឋអំណាច
- ធានារ៉ាងរ៉ងនូវការគ្រប់គ្រងសេវា និងអនុវត្តការងារចាំបាច់ដែរជាផលប្រយោជន៍ក្នុងសមត្ថកិច្ចរបស់ខ្លួន
- ដើរតួជាអាជ្ញាអាកណ្តាល ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ។
៥. ក្រសួងពាណិជ្ជកម្ម បានខិតខំរៀបចំនិងចូលរួមពិព័រណ៌ក្នុងនិងក្រៅប្រទេស ដែលក្នុងនោះជាពិសេសបានចូលរួមសហការជាមួយក្រុមហ៊ុនក្នុងនិងក្រៅស្រុក ក្នុងការរៀបចំពិព័រណ៌ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ។ តាមរយៈការចូលរួមនិងពិព័រណ៌ក្នុងនិងក្រៅប្រទេស ក្រសួងពាណិជ្ជកម្មបានលើកមុខមាត់ប្រទេសជាតិដោយ ៖
- ធ្វើឲ្យសាធារណៈជន បានស្គាល់អំពីទិដ្ឋភាពទូទៅរបស់ប្រទេសកម្ពុជា ជាពិសេសពីសក្តានុពលផ្នែកវិនិយោគនិងពាណិជ្ជកម្ម
- បង្ហាញកពីវប្បធម៌ និងសិល្បៈខ្មែរ
- បង្កើតនូវវេទិកាពាណិជ្ជកម្មនិងវិនិយោគកម្រិតអន្តរជាតិ
- បើកទូលាយទីផ្សារ ក្នុងក្របខណ្ឌសមាហរណកម្មតំបន់និងពិភពលោក
- បង្កលក្ខណៈឲ្យប្រជាពលរដ្ឋនិងផលិតករមានឱកាសរៀនសូត្រនិងដកបទពិសោធន៍អំពីផលិតផលថ្មីៗ និងរបៀបធ្វើសេវាក៏ដូចជាធ្វើពាណិជ្ជកម្មជាមួយប្រទេសនានា
- កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ការដឹកជញ្ជូន ទូរគមនាគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ
- ការជួយគ្នាទៅវិញទៅមក ក្នុងការបណ្តុះបណ្តាលនិង ការស្រាវជ្រាវ
- ការលើកកម្ពស់ការសិក្សាអំពីអាស៊ីអាគ្នេយ៍
- កិច្ចសហប្រតិបត្តិការ ជាមួយអង្គការតំបន់និងអង្គការអន្តរជាតិ ។