Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែនមានភារកិច្ចយ៉ាងដូចម្តេច ? មាននាយកដ្ឋានអ្វីខ្លះ?

២. តើ​អគ្គនាយកដ្ឋានអាស៊ី ប៉ាស៊ីហ្វិកមានភារកិច្ចការងារយ៉ាងណាខ្លះ ? ហើយនាយកដ្ឋានក្រោមឱវាទប៉ុន្មាន ?

៣. តើអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិច និងអាមេរិកនិងអាហ្វ្រិក មជ្ឍិមបូព៌ាមានភារកិច្ចអ្វីខ្លះ ? មាននាយកដ្ឋានចំណុះប៉ុន្មាន ? ចូររៀបរាប់ ។

៤. តើអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ មានភារកិច្ចការងារអ្វីខ្លះ ? មាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីដែរ ?

៥. តើវិទ្យាស្ថានជាតិទំនាក់ទំនងការទូតនិងសិក្សាអន្តរជាតិ មានភារកិច្ចធ្វើអ្វីខ្លះ ? មាននាយកដ្ឋានចំណុះអ្វីខ្លះ ?

ចម្លើយ

១. អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែនមានភារកិច្ចដូចតទៅ៖

  • រៀបចំផែនការយុទ្ធសាស្រ្តនិងថវិកាសម្រាប់កិច្ចការច្បាប់ សន្ធិសញ្ញា កិច្ចការកុងស៊ុល និងកិច្ចការព្រំដែន
  • លើកគម្រោងកសាងគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានសម្រាប់បម្រើឲ្យវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
  • ចូលរួមរៀបចំពិភាក្សានិងផ្តល់យោបល់លើសេចក្តីព្រាង ច្បាប់លើលិខិតបទដ្ឋានគតិយុត្តដែលត្រូវបានរៀបចំដោយរាជរដ្ឋាភិបាល
  • ​​សិក្សា ស្រាវជ្រាវនិងផ្តល់យោបល់លើក្របខ័ណ្ឌច្បាប់ ជាតិនិងអន្តរជាតិចំពោះសន្ធិសញ្ញាកិច្ចព្រមព្រៀងទ្វេភាគី ពហុភាគីនិងការចូលជាភាគីនៃសន្ធិសញ្ញាអន្តរជាតិនានាន
  • ការពារផលប្រយោជន៍ពលរដ្ឋខ្មែរនៅបរទេសនិងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការគ្រប់គ្រងជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា​
  • គ្រប់គ្រងនិងពន្យាសពុលភាពលិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែលផ្លូវការជូនមន្រ្តីរាជការនិងឥស្សរជនខ្មែរ
  • គ្រប់គ្រងផ្តល់ និងពន្យាទិដ្ឋាការជូនបរទេស
  • សហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការការពារអធិបតេយ្យភាពនិងបូរ​ណភាពទឹកដីនៃព្រះរាជាណណាចក្រកម្ពុជា ​តាមមធ្យោបាយការទូតនិងក្នុងការគ្រប់គ្រងព្រំដែន នៃព្រះរាជាណាចក្រកម្ពុជាស្រ​បតាមច្បាប់ជាតិ និងអន្តរជាតិ
  • សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ប្រយុទ្ធប្រឆាំងភេរវកម្មនិង ឧក្រិដ្ឋកម្មឆ្លងដែនព្រមទាំងអំពើជួញដូរ​ មនុស្សអាវុធនិងគ្រឿងញៀន
  • ធ្វើនីត្យានុកូលកម្មលើលិខិតស្នាម ​របស់អាជ្ញាធរសាធារណៈលើអត្ថបទបកប្រែលិខិតអត្រាុំកូលដ្ឋាន និងឯកសារផ្សេងៗទៀតតាមការស្នើសុំរបស់ប្រជាពលរដ្ឋ
  • ធ្វើរបាយការណ៍សកម្មភាពការងារជូនក្រសួង
  • អនុវត្តភារកិច្ចផ្សេងទៀតដែលក្រសូងប្រគល់ឲ្យ ។

អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែនមាននាយកដ្ឋានចំណុះចំនួន៣៖

  • នាយកដ្ឋានកិច្ចការច្បាប់និងសន្ធិសញ្ញា
  • នាយកដ្ឋានកិច្ចការ​កុងស៊ុល
  • នាយកដ្ឋានកិច្ចការ​ព្រំដែន ។

២. អគ្គនាយកដ្ឋានអាស៊ី ប៉ាស៊ីហ្វិកមានភារកិច្ចដូចតទៅ៖

  • ធ្វើកិច្ចសហប្រតិបត្តិការ​ទ្វេភាគីជាមួយបណ្តាលប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក
  • សិក្សា ស្រាវជ្រាវ តាមដាន វិភាគនិងរាយការណ៍អំពីសភាពការណ៍នយោបាយ សន្តិសុខ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្មនៅក្នុងប្រទេសនៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក
  • សហការជាមួយក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល ដើម្បីសិក្សា និងតាមដានសុពលភាពនៃកិច្ចព្រមព្រៀងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតតំបន់កកអាស៊ី និងប៉ាស៊ីហ្វិក ។​
  • រៀបចំផែនការយុទ្ធសាស្រ្តនិងថវិការសម្រាប់កិច្ចការសហប្រតិបត្តិការជាមួយបណ្តាល​ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក
  • រៀបចំចំណុចពិភាក្សា និងជំនួយស្មារតីពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិកជូនថ្នាក់ដឹកនាំ
  • សម្របសម្រួលជាមួយក្រសួង ស្ថាប័ននារបស់រាជរដ្ឋាភិបាល ជាមួយស្ថានទូតបរទេប្រចាំប្រចាំនៅកម្ពុជា
  • សម្របសម្រួលការងារ ជាមួយស្ថានតំណាងកម្ពុជាប្រចាំនៅបណ្តាប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក
  • ធ្វើរបាយការណ៍សកម្មភាពនានាជូនក្រសួង
  • អនុវត្តភារកិច្ចផ្សេងៗទៀត ដែលក្រសួងប្រគល់ឲ្យ ។

អគ្គនាយកដ្ឋានអាស៊ី ប៉ាស៊ីហ្វិកមាននាយកដ្ឋានក្រោមឱវាទ៣គឹ៖

  • នាយកដ្ឋានអាស៊ីអាគ្នេយ៍
  • នាយកដ្ឋានអាស៊ីកណ្តាល អាស៊ីខាងត្បូង និងអូសេអានី
  • នាយកដ្ឋានអាស៊ីបូព៌ា  ។

៣. អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្រ្វិក មជ្ឍិមបូព៌ា មានភារកិច្ចដូចតទៅ៖

  • ធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាលប្រទេសក្នុងតំបន់អាស៊ី អាមេរិក និងអាហ្រ្វិកមជ្ឈិមបូព៌ា
  • សិក្សា ស្រាវជ្រាវ តាមដាន វិភាគ និងរាយការណ៍អំពីសភាពការណ៍នយោបាយ និងសន្តិសុខ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្មនៅក្នុងតំបន់អឺរ៉ុប អាមេរិក និងអាហ្រ្វិក មជ្ឈិមបូព៌ា
  • រៀបចំផែនការយុទ្ធសាស្រ្ត និងថវិការសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាលប្រទេសក្នងតំបន់អឺរ៉ុប អាមេរិកនិងអាហ្វ្រិក មជ្ឈិមបូព៌ា
  • រៀបចំពិភាក្សា និងជំនួយស្មារតីស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី​ជាមួយបណ្តាលប្រទេសនៅក្នុងតំបន់អឺរ៉ុប អាមេរិកនិងអាហ្រ្វិក មជ្ឈិមបូព៌ា
  • សម្របសម្រួលការងារជាមួយក្រសួង ស្ថា​ប័ននានារបស់រាជរដ្ឋាភិបាលជាមួយស្ថានទូតបរទេសប្រចាំនៅកម្ពុជា
  • សម្របសម្រួលការងារជាមួយស្ថាប័នតំណាង របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបណ្តាលោប្រទេសក្នុងតំបន់អឺរ៉ុប អាមេរិក និងអាហ្រ្វិក មជ្ឈិមបូព៌ា
  • ធ្វើផរបាយការណ៍សកម្មភាពការងារជូនក្រសួង
  • អនុវត្តភារកិច្ចផ្សេងៗទៀតលដែលក្រសួងប្រគល់ឲ្យ​ ។

អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក មជ្ឈិមបូព៌ាមាននាយកដ្ឋានចំណុះ៣ដូចជា៖

  • នាយកដ្ឋានអឺរ៉ុប
  • នាយកដ្ឋានអាមេរិក
  • នាយកដ្ឋានអាហ្រ្វិក មជ្ឈិមបូព៌ា ។

៤. អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិមានភារកិច្ចការងារដូចតទៅ៖

  • រៀបចំផែនការយុត្តិសាស្រ្តនិងថវិការសម្រាប់ការងារសហប្រតិបត្តិការអន្តរជាតិ
  • សិក្សា​ ស្រាវជ្រាវនិងថវិការសម្រាប់ការងារសហប្រតិបត្តិការ ជាមួយអង្គការអន្តរជាតិនិងដៃគូអភិវឌ្ឍន៍នានាក្នុងកម្រិត អនុតំបន់ តំបន់ អន្តរតំបន់និងពិភពលោក
  • សម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យដែលមានជាអាទិ៍ នយោបាយសេដ្ឋកិច្ច ហិរញ្ញាវត្ថុពាណិជ្ជកម្ម វប្បធម៌ អប់រំ វិទ្យាសាស្រ្ត បច្ចេកទេស សង្គមកិច្ច ទេសចរណ៍
  • សម្របសម្រួលកិច្ចការអង្គការអន្តរជាតិ រដ្ឋាភិបាលនានានិងអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​អនុតំបន់ តំបន់ អន្តរតំបន់ និងពិភពលោកដែលមានកិច្ចសហប្រតិបត្តិការជាមួយព្រះរេាជាណាចក្រកម្ពុជា
  • សម្របសម្រួល និងកិច្ច​សហប្រតិបត្តិការក្នុងក្របខណ្ឌអនុតំបន់ តំបន់ អន្តរតំបន់ និងពិភពលោក
  • សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីជំរុញការរៀបចំនិងអនុវត្តផែនការសកម្មភាព និងគម្រោងពាក់ព័ន្ធនានារបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអនុតំបន់អន្តរជាតិ និងពិភពលោក
  • គ្រ​ប់គ្រងនិងសម្របសម្រួលការងារអង្គការមិនមែនរដ្ឋាភិបាលបរទេសនានា ដែលមានទីស្នាក់ការនិងធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងពាក់ព័ន្ធនានាក្នុងព្រះរាជាណាចក្រកម្ពុជា
  • រៀបចំចំណុចពិភាក្សា និងជំនួញស្មារតីថ្នាក់ដឹកនាំ និងចូលរួមកប្រជុំសំខាន់ៗ ដែលពាក់ព័ន្ធនឹងសហប្រតិបត្តិការអនុតំបន់និងពិភពលោកព្រមទាំងកិច្ចការពាក់ព័ន្ធនឹងអង្គការសហប្រជាចាតិនិងអង្គការអន្តរជាតិ
  • ធ្វើរបាយការណ៍សកម្មភាពការងារជូនក្រសួងប្រគល់ជូន ។

អគ្គនាយកដ្ឋានសហប្រតិបត្តិការ​អន្តរជាតិ មាននាយកដ្ឋានចំណុះ៥គឺ៖

  • នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
  • នាយកដ្ឋានសហប្រតិបត្តិការមេគង្គ
  • នាយកដ្ឋានអង្គការសហប្រតិបត្តិការមេគង្គ
  • នា​យកដ្ឋានអង្គការសហប្រជាជាតិ
  • នាយកដ្ឋានអង្គការអន្តរជាតិ
  • នាយកដ្ឋានអង្គការហ្រ្វង់កូហ្វូនី ។

៥. វិទ្យាស្ថានជាតិទំនាក់ទំនងការទូតនិងសិក្សាអន្តរជាតិមានភារកិច្ចដូចជា៖

  • រៀបចំផែនការយុត្តសាស្រ្ត និងថវិកា
  • រៀបចំកម្មវិធីអប់រំនិងបណ្តុះបណ្តាល លើវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
  • ចូលរួមចំណែកសិក្សាស្រាវជ្រាវវាយតម្លៃស្ថានការណ៍ជាតិនិង សហប្រតិបត្តិការណ៍ជាតិនិងពិភពលោក វិភាគយុទ្ធសាស្រ្ត និងផ្ត​ល់យោបល់ក្នុងការរៀបចំគោលនយោបាយ​ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
  • រៀបចំកម្មវិធី បានកថា វេទិការពិភាក្សា និងសិក្ខាសាលាពាក់ព័ន្ធ និងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
  • ចូលរួមចំណែករៀបចំ ឲ្យមានប្រឡងសាកល្បងកម្រិតសមត្ថភាពជំនាញការទូតនិងការសិក្សាអន្តរជាតិ
  • សហការជាមួយស្ថាប័ន ជាតិ​និងអន្តរជាតិនានា ដើម្បីមពង្រឹងការអប់រំ បណ្តុះបណ្តាល ស្រាវជ្រាវនិងផ្ទេរចំណេះដឹងវិស័យការទូតនិងសហ​ប្រតិបត្តិការអន្តរជាតិ
  • ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារជូន ក្រសួង
  • អនុវត្តកិច្ចផ្សេងៗដែលក្រសួងប្រគល់ឲ្យ ។

វិទ្យាស្ថានជាតិទំនាក់ទំនងការទូតនិងសិក្សាអន្តរជាតិមាននាយកដ្ឋានចំណុះ២គឺ៖

  • នាយកដ្ឋានទំនាក់ទំនងនិងការទូត
  • នាយកដ្ឋានសិក្សាអន្តរជាតិ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login