ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរនិយាយពីប្រព័ន្ធនយោបាយរបស់ប្រទេសម៉ាឡេស៊ី ។
២. ចូរនិយាយពីទិដ្ឋភាពទូទៅនៃប្រទេសហ្វីលីពីន ។
៣. ក្នុងនាមជាអគ្គលេខាធិការអាស៊ាន តើត្រូវធ្វើដូចម្តេចខ្លះ ?
៤ . តើអាស៊ានបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់នរណា ? ចូរបង្ហាញបញ្ជាក់ផង ។
៥. ដូចម្តេចដេលហៅថា កាកសំណល់វិទ្យុសកម្ម ?
ចម្លើយ
១. ប្រព័ន្ធនយោបាយរបស់ប្រទេសម៉ាឡេស៊ី គឺ៖
ម៉ាឡេស៊ី ជារដ្ឋសហព័ន្ធ ប្រកាន់យករបបនយោបាយបែបរាជាធិបតេយ្យអាស្រ័យ រដ្ឋធម្មនុញ្ញនិងប្រជាធិបតេយ្យសេរីពហុបក្ស ឈរលើការបែងចែកអំណាចជាស្ថាប័នរដ្ឋសំខាន់ៗ៣គឺ៖
ក. អំណាចនីតិប្បញ្ញត្តិៈ
អំណាចនេះគ្រប់គ្រងដោយសភាពីរជាន់ ៖ ព្រឹទ្ធសភា និងដ្ឋសភា ។
ខ. អំណាចនីតិប្រតិបត្តិ
អំណាចនេះដឹកនាំដោយប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល៖
ក្រសួងរាជរដ្ឋាភិបាលនៃម៉ាឡេស៊ីរួមមាន៖
គ. អំណាចនីតិច្ឆ័យ
អំណាចនេះគ្រប់គ្រងដោយតុលាការស៊ីវិល និងតុលាការសេរិអា ។
២. និយាយពីទិដ្ឋភាពទូទៅនៃប្រទេសហ្វីលីពីន ៖
ហ្វីលីពីន ជាពាក្យក្លាយមកពីព្រះនាមព្រះរាជាហ្វីលីពីនទី២ររបស់ប្រទេសអាស្ប៉ាញ ។ ឈ្មោះនេះត្រូវបានប្រើសម្រាប់ហៅកោះលេយតងេនិងកោះសាម៉ាក្នុងបេសកម្ម ព្រះរាជាអេស្ប៉ាញមកហ្វីលីពីន ។ ក្រោយមកឈ្មោះនេះត្រូវបានប្រើសម្រាប់ហៅកម្រងកោះនេះទាំងមូល ។ នៅពេលក្លាយជាអាណានិគមហ្វីលីពីនមិនទាន់ជា ប្រទេសបង្រួបបង្រួមមួយទេ ។ ប៉ុន្តែតំបន់ទាំងមូលត្រូវបានគេហៅជាភាសាម៉ាឡេបុរាណឯងថា ម៉ាឡេស៊ី តែត្រូវបានប្រទេសម៉ាឡេស៊ីបច្ចុប្បន្នសម្រេចប្រើប្រាស់ឈ្មោះនេះមុននៅឆ្នាំ ១៩៦៣ ។
សាធារណៈរដ្ឋហ្វីលីពីន ជាប្រទេសកើតឡើងពីកម្រងកោះមានទីតាំងនៅអាស៊ីអាគ្នេយ៍និងមានម៉ានីលជារដ្ឋធានី ។ កម្រងកោះហ្វីលីនកើតតឡើងពីកោះតូចធំ ប្រមាណ៧១០៧កោះ នៅមហាសមុទ្រប៉ាស៊ីហ្វីចខាងលិច ។ នៅជិតខាងប្រទេសនេះមានដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប៉ាឡាវ និងសាធារណៈប្រជាមានិតចិន( តៃវ៉ាន់ ) ។ ហ្វីលីពីនជាប្រទេសមួយគត់នៅអាស៊ីអាគ្នេយ៍ដែលគ្មានព្រំដែនគោកជាមួយប្រទេសណាមួយឡើយ ។
ហ្វីលីពីនមានឆ្នេរទាំងអស់ប្រវែង ៣៦ ២៨៩គីឡូម៉ែត្រមានជនជាតិហ្វីលីពីនជាច្រើនជាង ១១លាននាក់ ដែលរស់នៅបរទេស ។ ក្រោយពីហ្វីលីពីនក្លាយជាប្រទេសប្រជាធិបតេយ្យ យ៉ាងសន្តិភាព រងឲហូតដល់ការកាន់កាប់អំណាចរបស់លោក ហ្វឺឌីណាន់ ម៉ារកូស ដែលបាននាំទៅដល់ការទម្លាក់តំនែងលោកដោយនដិវត្តន៍កម្លាំងប្រជាជន ។ បន្ទាប់ពីនោះមកស្ថានភាពនយោបាយមានភាពឡើងចុះ ប៉ុន្តែប្រកបដោយសន្តិភាព ។
បច្ចុប្បន្នហ្វិលីពីន មានលក្ខណៈស្រដៀងនឹងបស្ចឹមប្រទេសដែលភាគច្រើនក្លាយមកពីវប្បធម៌អាស្ប៉ាញ អាមេរិកឡាទីន និងសហរដ្ឋអាមេរិក ។ សាសនារ៉ូមុំាងកាតូលិកក្លាយជាសាសនាធំជាងគេក្នុងប្រទេសនេះ ។
៣. ក្នុងនាមជាអគ្គលេខាធិការអាស៊ានត្រូវធ្វើ ៖
អគ្គលេខាធិការ ក៏ត្រូវមានតួនាទីជាប្រធានរដ្ឋបាលរបស់អាស៊ានដែរ ។ អគ្គលេខាធិការ មានអគ្គលេខាធិការរងទាំង៤រូប ដែលដែលមានតំណាងនិងឋានៈស្មើអនុរដ្ឋមន្រ្តី ជាជំនួយការ ។
៤. អាស៊ាន បង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ទុនគូ អាប់ឌុល រ៉ាម៉ាន់ ( Tunku Abdaul Rahman ) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ។ លោក បានពិភាក្សានូវគំនិតនេះជាមួយប្រធានាធិបតីហ្វីលីពីនគឺលោកកាឡូសហ្កាចា ( Carlos Garcia ) នៅក្នុងឱកាសនៃការធ្វើទស្សនាកិច្ចក្រៅផ្លូវការរបស់ លោក នៅហ្វីលីពីន កាលពីថ្ងៃខែមករា ១៩៥៩ ។ ឆ្លងតាមកិច្ចពិភាក្សាកាលនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាថានិងខិតខំបញ្ចុះបញ្ចូលប្រទេសជតិខាងខ្លួនឲ្យចុះហត្ថលេខាលើ សន្ធិសញ្ញាសេដ្ឋកិច្ច និងមិត្តភាពនៅអាស៊ីអាគ្នេយ៍ ដើម្បីដាក់ចេញនូវគម្រោងសហប្រតិបត្តិការថ្នាក់តំបន់មួយ ។
៥. កាកសំណល់វិទ្យុសកម្ម គឺជាធាតុដែលមានសារជាតិ ឆ្លងដោយជាតិវិទ្យុសកម្មខាប់ ដែលមានសកម្មភាពលើសពីកម្រិត អនុសញ្ញាដោយ IAEA ហើយដែលគ្មានគម្រោងយកទៅប្រើថ្ងៃក្រោយ ។