Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអាស៊ានមានសមាជិកប៉ុន្មានប្រទេស ? ចូររៀបរាប់ ។

២. តើអាស៊ានមានគោលការណ៍យ៉ាងដូចម្តេច ?

៣. តើអ្វីទៅដែលហៅថា វេទិកាតំបន់អាស៊ាន ( AFR ) ?

៤. ចូរនិយាយអំពីអគ្គលេខាធិការអាស៊ាន ?

៥. តើអាស៊ានបានចេញគោលការណ៍អ្វីខ្លះ បន្ទាប់ពីឆ្នាំ១៩៦៧ ?

ចម្លើយ

១ . អាស៊ានមានសមាជិក១០ប្រទេស ។ សមាជិកអាស៊ានទាំងអស់រួមមាន៖

  • ប្រទេសព្រុយណេដារូសាឡាម
  • ប្រទេសកម្ពុជា
  • ប្រទេសឥណ្ឌូនេស៊ី
  • ប្រទេសមីយ៉ាន់ម៉ា
  • ប្រទេសហ្វីលីពីន
  • ប្រទេសសិង្ហបុរី
  • ប្រទេសម៉ាឡេស៊ី
  • ប្រទេសឡាវ
  • ប្រទេសថៃ
  • ប្រទេសវៀតណាម ។

២. អាស៊ានមានគោលការណ៍​ ដូចតទៅ៖

  • គោរពឯករាជ្យភាព និងអធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ នៃរដ្ឋសមាជិកអាស៊ានទាំងអស់
  • ចូលរួមការប្តេជ្ញាចិត្តនិងការទទូលខុសត្រូវរួមគ្នាក្នុងករណីលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់
  • បដិសេធនូវអំពើឈ្លានពាន និងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងឬសកម្មភាពទាំងឡាយណាក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិ
  • ប្រកាន់យកដំណោះស្រាយ ជម្លោះដោយសន្តិវិធី
  • មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកអាស៊ាន
  • គោរពសិទ្ធិរបស់រដ្ឋសមាជិកនីមួយៗ ក្នុងការដឹកនាំអត្ថិភាពជាតិរបស់ខ្លួន ដោយពុំមានការជ្រៀតជ្រែក ពីខាងក្រៅ ការធ្វើវិទ្ធង្សនា និងការបង្ចិតបង្ខំ
  • លើកកម្ពស់ការពិគ្រោះយោបល់ លើបញ្ហាធ្ងន់ធ្ង​រទាំងឡាយ ដែលមានឥទ្ធិពលប៉ះពាល់ដល់ផលប្រយោជន៍របស់អាស៊ាន
  • ប្រកាន់នូវនីតិរដ្ឋ អភិបាលកិច្ចល្អ គោលការណ៍ប្រជាធិបេតេយ្យ និងរដ្ឋាភិបាល អាស្រ័យដោយរដ្ឋធម្មនុញ្ញ
  • គោរពសេរីភាព ជាមួលដ្ឋានលើកស្ទួយ និងការពារសិទ្ធិមនុស្ស និងលើកកម្ពស់យុត្តិធម៌ សង្គម​
  • លើកតម្កើងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិនានា ដែលរដ្ឋសមាជិកអាស៊ានទាំងអស់អស់យល់ព្រម
  • មិនចូលរួម ក្នុងគោលនយោបាយឬសកម្មភាពណាមួយដែលរួមមានការដាក់ឲ្យប្រើប្រាស់នូវទឹកដី របស់ខ្លួនឲ្យរដ្ឋសមាជិកអាស៊ានឬរដ្ឋមិនមែនជាសមាជិកអាស៊ាន ឬឲ្យតួអង្គដទៃទៀត ដេលពុំមែនជារដ្ឋគំរាមគំហែង ដល់អធិបតេយ្យភាព បូរណភាពទឹកដីឬស្ថេរភាពសេដ្ខកិច្ចនិងនយោបាយរបស់រដ្ឋសមាជិកអាស៊ាន
  • គោរពវប្បធម៌ផ្សេងៗគ្នា ភាសានិងសាសនារបស់ប្រជាជនអាស៊ាន ដោយសង្កត់ធ្ងន់ទៅលើតម្លៃរួម ក្នុងស្មារតីភាពឯករាជ្យក្នុងពហុភាព ។
  • ភាពជាស្នូល របស់អាស៊ានក្នុងទំនាក់ទំនងនយោបាយសេដ្ឋកិច្ច សង្គម និងវប្បធម៌ក្រៅតំបន់ ដោយរក្សា ការចូលរួមដ៏សកម្មការ​សម្លឹងមើលឆ្ពោះទៅខាងក្រៅ ភាពរួមបញ្ចូលគ្នា និងភាពមិនរើសអើង
  • ប្រកាន់ខ្ជាប់នូវវិធានការ ពាណិជ្ជកម្មពហុភាគី និងរបបផ្អែកលើមូលដ្ឋានច្បាប់របស់អាស៊ាន​ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចខិតខំប្រឹងប្រែង ផ្នែកសេដ្ឋកិច្ច និងកា​ត់បន្ថយជាវិជ្ជមានឆ្ពោះទៅលប់បំបាត់របាំងទាំងស្រុងសម្រាប់ សមាហរណកម្ម សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចទីផ្សារ ។

៣. វេទិកាតំបន់មអាស៊ាន ( ASEAN Regional Forum ) គឹជាវេទិកាមួយសម្រាប់ការសន្ទនា និងពិគ្រោះយោបល់ពហូភាគី ស្តីអំពីបញ្ហាសន្តិសុខ និងយោបល់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយមានគោលដៅកសាងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីកសាងសន្តិភាព និងស្ថេរភាពក្នុងតំបន់ ។

៤. និយាយអំពីអគ្គលេខាធិកាអាស៊ាន ៖

  • មានអាណត្តិ៥ឆ្នាំ
  • មានឋានៈស្មើនឹងរដ្ឋមន្រ្តី ( Minister )
  • មានភារកិច្ច ផ្តល់យោបល់ សម្របសម្រួល និងអនុវត្តន៍នូវរាល់សកម្មភាពអាស៊ាន អគ្គលេខាធិការត្រូវទទួលខុសត្រូវ ចំពោះកិច្ចប្រជុំប្រមុខដ្ឋាភិបាល និងចំពោះរាល់កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន នៅពេលដែលសម័យប្រជុំនោះកំពុងតែដំណើរការហើយនិងទទួលខុសត្រូវចំពោះប្រធានគណៈកម្មាធិការ អចិន្ត្រៃអាស៊ាន ពោលគឺអគ្គលេខាធិការ ដឹកនាំរាល់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន ក្នុងនាមជាប្រធានគណៈកម្មាធិការអចន្រ្តៃយ៍ ។

៥. អាស៊ានបានចេញគោលការណ៍ជាច្រើនទៀត បន្ទាប់ពីឆ្នាំ ១៩៦៧ មកដូចតទៅ៖

ក. ការបង្កើតតំបន់ សន្តិភាព សេរីភាព និងអព្យាក្រឹត្យភាព ( ZOPFAN ) បង្កើតឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នំា ១៩៧១ នៅទីក្រុងកូឡាំឡុំពួ ។

  • សមាជិកអាស៊ានប្តេជ្ញាខិតខំរក្សាតំបន់អាស៊ីអាគ្នេយ៍ឲ្យទៅជាតំបន់សន្តិភាព សេរីភាពនិងអព្យាក្រឹត្យភាព មិនស្ថិតនៅក្រោមអន្តរាគមន៍នៃមហាអំណាចបរទេសឡើយ
  • សមាជិកអាស៊ានខិតខំបង្កើតសហប្រតិបត្តិការឲ្យកាន់តែទូលាយ ដោយពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងគ្នានឹងគ្នា
  • មានបំណងបន្ធូរភាពតានតឹងអន្តរជាតិ និងធ្វើឲ្យសម្រេចបានសន្តិភាព ដ៏យូរអង្វែងមួយនៅអាស៊ីអាគ្នេយ៍
  • គោលបូរណភាពដែនដីរបស់រដ្ឋដទៃទៀតដោះស្រាយដោយសន្តិវធីរាល់ទំនាស់ជាអន្តរជាតិនានា ដោយឈរលើភាពស្មើគ្នា ប្រើសិទ្ធិស្វ័យសម្រេច ដោយមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់រដ្ឋណាមួយ ។

ខ. ការបង្កើត សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ( TAC ) ថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៦បានត្រូវគេចុះហត្ថលេខា ក្រោយពេលដែលឥណ្ឌូចិនទាំងមូល ធ្លាក់ក្រោមការដឹកនាំរបស់ពួកកុំមុយនីស ។

ក្នុងទំនាក់ទំនងរវាងគ្នា និងគ្នាសមាជិកអាស៊ានមានគោលការណ៍ដូចតទៅ៖

  • គោរពគ្នាទៅវិញទៅមកលើឯករាជ្យ អធិបតីភាពសមភាព បូរណភាពទឹកដី និងអត្តសញ្ញាណនជាតិនៃបណ្តាប្រទេសទាំងអស់
  • គោលរពសិទ្ធិរបស់ រដ្ឋនីមួយៗក្នុងដំនឹកនាំប្រទេសខ្លួនឲ្យចៀសផុតពីការជ្រៀតជ្រែកពីក្រៅ
  • មិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក
  • ដោះស្រាយនូវរាល់ ទំនាក់ទំនងនានាតាមមធ្យោបាយសន្តិវិធី
  • ប្រឆាំងចំពោះការគំរាម ប្រើកម្លាំងទ័ព
  • រួមសហប្រតិបត្តិការ ប្រកបដោយ ប្រសិទ្ធភាពរវាងគ្នានិងគ្នាធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ គ្នាអាវុធនុយក្លេអ៊ែ ។

គ. ការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ( AFTA ) ថ្ងៃទី ១ ខេ មករា ឆ្នាំ ១៩៩៣ បានត្រូវប្រកាសបង្កើតជាផ្លូវការ ។

          ដំណាក់ដំបូង AFTA មានគោលដៅទាក់ទងនឹងការបញ្ចុះតម្លៃផលិតផលមួយចំនួន បន្ទាប់មកនឹងបើកឲ្យមានពាណិជ្ជកម្មសេរី ។ បង្កើត AFTA ក៏មានគោលបំណងទាក់ទាញវិនិយោគទុននិងកា​រកផ្សារនៅតំបន់ឥណ្ឌូចិន​ផងដែរ ។

          សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី២៧នៅទីក្រុងបាងកក ពីថ្ងៃទី២២ ដល់ ២៣ ខែកក្កដា ឆ្នំា ១៩៩៤ បានចេញសេចក្តីថ្លេងការណ៍មួយបញ្ជាក់សាជាថ្មីពីទិសដៅនាំ AFTA ៖

  • សម្រេចអនុវត្ត លើកការបន្ថយតម្លៃទំនិញតាមកម្មវិធីឆ្នាំ ១៩៩៤
  • លើកទឹកចិត្តចំពោះលំនាំចូលនៃវិនិយោគទុនបរទេស
  • ឯកភាពចំពោះការភ្ជាប់ពាណិជ្ជកម្ម ជាមួយតំបន់ដទៃទៀតក្នុងពិភពលោកជាពហុភាគី ។ នៅក្នុងកិច្ច​ប្រជុំលើកទី៥ ក្រុមប្រឹក្សា AFTA ដែលមានការចូលរួមពីរដ្ឋមន្រ្តីពាណិជ្ជកម្មអាស៊ាន បានចេញសេចក្តីថ្លែការណ៍រួមក្នុងសន្ធិសីទការសែត ដែលមានជាអាទិ៍ ៖
  • ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ១៩៩៤ ​ប្រកាសកាត់បន្ថយរយៈពេលអនុវត្តផែនការពី១៥ឆ្នាំមកត្រឹម១០ឆ្នាំ
  • ជំរុញចលនាសេរីនីយកម្ម ក្នុងបណ្តាប្រទេសអាស៊ាន
  • យោងតាមការសម្របសម្រួលថ្មីផែនការ AFTA នឹងត្រូវសម្រេចបានជោគជ័យ នៅថ្ងៃទី១ ខែ មករា ឆ្នាំ ២០០៣ មុនគម្រោងចាស់ដែលកំណត់កាលបរិច្ឆេទ ដល់ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០៨ ។
  • បញ្ចូល AFTA ទៅក្នុងអគ្គលេខាធិការដ្ឋានអាស៊ានដើម្បីជាជំនួយដល់ដំណោះស្រាយទំនាស់ ផ្នែកពាណិជ្ជកម្មផ្សេងៗក្នុ្ងងចំណោមប្រទេសសមាជិកអាស៊ាន ។

ឃ. ការបង្កើតវេទិកាតំបន់អាស៊ាន ( ARF ) ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩៩៤ បានប្រកាសការបង្កើត ARF នេះឡើងជាផ្លូវការ ។

          ក្នុងបំណងរឹតចំណងមេត្រីភាព ក្នុងបណ្តាប្រទេសអាស៊ាននងបណ្តាប្រទេសនានា នៅតំបន់អាស៊ីប៉ាស៊ីភិច ។ បច្ចុប្បន្ននេះ អាស៊ានមិនត្រឹមតែជាសមាគមន៍មួយ ដែលមានទិសដៅធ្វើសហប្រតិបត្តិការខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាស៊ានបានធ្វើសកម្មភាពយ៉ាងសកម្ម លើការងារនយោបាយនិងសន្តិសុខផងដែរ ។ ARF មានតួនាទីពង្រឹងទំនុកចិត្តគ្នា ទៅវិញទៅមកក្នុងតំបន់អាស៊ីប៉ាស៊ីភិចណដោយការចរចានានាលើកិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយនិងសន្តិសុខក្នុងតំបន់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login