សំនួរ
១. ក្នុងនាមជាមន្រ្តីរាជការស៊ីវិលម្នាក់ តើត្រូវមានលក្ខណៈសម្បត្តិប៉ុន្មានយ៉ាង ? ចូររៀបរាប់ ។
២ . តើផលអ្វីខ្លះ ដែលកើតចេញអំពីឆន្ទៈ ?
៣. តើពាក្យថា«កាកសំណល់វិទ្យុសកម្ម «មាននយ៉ាងដូចម្តេច ?
៤. តើសាកលភាវូបនីយកម្មមានឥទ្ធិពលអ្វីខ្លះ ទៅលើសិស្សានុសិស្សនិងគ្រូបង្រៀន ? តើយើងត្រូវធ្វើអ្វីខ្លះ ?
៥. ហេតុអ្វីបានជាយើងសិក្សាទស្សនវិជ្ជាសីលធម៌ ?
ចម្លើយ
១. ក្នុងនាមជាមន្រ្តីរាជការស៊ីវិលម្នាក់ ត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងដូចតទៅ៖
ក.ឆន្ទៈម្ចាស់ការ
- មានទឹកចិត្តស្រឡាញ់ការងារខ្លួន
- មានគំនិតផ្តើចផ្តើម( ការច្នៃប្រឌិតខ្ពស់ )
- ការបំពេញកាតព្វកិច្ចក្នុងស្មារតីជាក្រុម
- ត្រូវមានស្មារតីឈ្មួសស្មុលនិងការងារ
- មានការជម្នះគ្រប់ឧបសគ្គទាំងឡាយ ។
ខ. ភក្តិភាព
- ការយល់ដឹងអំពីសភាពការណ៍
- មានភក្តិភាពចំពោះស្ថាប័ន
- ភក្តិភាពខាងវិជ្ជាជីវៈរបស់ខ្លួន
- មានភក្តិភាពចំពោះប្រជាសាស្ត្រខ្លួន
- រក្សាអ្នកប្រើប្រាស់សេវាការងារខ្លួន ។
គ. មនសិការវិជ្ជាជីវៈ
- ត្រូវបឹ្រងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីបំពេញការងារឲ្យបានល្អ
- ត្រូវយកចិត្តទុកដាក់ ឲ្យបានច្បាស់លាស់ក្នុងការបំពេញការងារនិងមនសិការ
- ត្រូវប្តេជ្ញាចិត្តធ្វើការអភិវឌ្ឍន៍ខ្លួននិងប្រើប្រាស់សមត្ថភាព
- ត្រូវស្វិតស្វាយក្នុងការងារជាមួយមន្រ្តីដទៃៗទៀត
- ត្រូវហ៊ានលះបង់កម្លំាងកាយ និងកម្លាំងចិត្ត
- ត្រូវបង្កើនសមត្ថភាពជំនាញឯកទេស
- មិនអាចទទួលយកដោយផ្ទាល់ឬដោយប្រយោលតាមរយៈតំណាងរបស់ខ្លួន នូវផលប្រយោជន៍នានាពីនរណាមយយឬសហគ្រាសណាមួយ
- ត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈ ទៅតាមគោលការណ៍និងស្មារតីដូចមានចែងក្នុងច្បាប់ជាធរមាន
- ត្រូវប្រកាន់ខ្ជាប់នូវកាតព្វកិច្ចលក្ខការណ៍
- ត្រូវទទួលខុសត្រូវការលើកប្រតិបត្តិរបស់ខ្លួន ចំពោះភារកិច្ចដែលប្រគល់ឲ្យ
- មានកាតព្វកិច្ច គោរពវិន័យការងារម៉ោងពេលធ្វើការនិងបទបញ្ជាផ្ទៃក្នុង
- ត្រូវគោរពបទបញ្ជារបស់ថ្នាក់លើ
- ត្រូវគោរពឲ្យបាននូវនីតិរដ្ឋ ។
ឃ. ផ្តល់សេវាល្អ
- ប្រព្រឹត្តឥរិយាបថឲ្យបាត្រឹមត្រូវ
- ធ្វើខ្លួនជាអ្នកផ្តល់សេវាមិនមែនជាអ្នកត្រួតត្រាឬគ្រប់គ្រងឡើយ
- រក្សាឲ្យបាននូវការគោរព បេញចិត្ត ពីអ្នកដទៃ
- មានភាពត្រឹមត្រូវក្នុងការបម្រើ
- ឆ្លើយតបបានទៅនឹងតម្រូវការជាក់ស្តែង
- ជួយសម្រួលដល់ប្រជាពលរដ្ឋឲ្យបានលឿននិងឆាប់រហ័ស ។
២. ផលដែលកើតចេញពីឆន្ទៈរួមមាន៖
- អំពើប្រកបដោយឆន្ទៈ ទោះបីតាមផ្លូវកាយក្តីផ្លូវចិត្តក្តីមានឈ្មោះឆន្ទៈកម្ម ។ បើជាឆន្ទៈនិងមានឈ្មោះថា សុឆន្ទៈចុះបើឆន្ទៈនិងមានឈ្មោះថា ទុឆន្ទៈ ។
- ឆន្ទៈប្រឆាំងនិងអំពើ ទោះបីតាមផ្លូវកាយក្តី ផ្លូវចិត្តក្តីមានឈ្មោះថា បដិឆន្ទៈ ពោលគឺឆន្ទៈដែលឆ្លើយជំទាស់និងអ្វីមួយ ប៉ុន្តែពុំមែនឆន្ទៈឡើយ ។
- ឆន្ទៈមានបែបទៀតមានឈ្មោះថា និឆន្ទៈ ក្នុងករណីដែលបុគ្គលដឹងខ្លួនថាខុសដែរ ប៉ុន្តែនៅតែធ្វើដូចជាដឹងថាស្រីណាម្នាក់ពុំព្រមស្រឡាញ់យើងដោយប្រការណាមួយ ប៉ុន្តែយើងនៅតែតាមអង្វរករ សុំសេចក្តីស្នេហាពីស្រីនោះទៀត ។ ជាក់ស្តែងទុំដឹងថាទៅជួបអរជូនពិតជាត្រូវស្លាប់ ប៉ុន្តែទុំនៅតែទៅជួប ។ ( ឧទាហរណ៍ តាមបែបវិទ្យាសាស្រ្តសង្គមទេ ) ។
៣. ពាក្យថា«កាកសំណល់វិទ្យុសកម្ម «មានន័យលថាជាធាតុមានសារជាតិ ឬឆ្លងដោយជាតិវិទ្យុសកម្មខាប់ ឬមានសកម្មភាពលើសពីការកម្រិតអនុញ្ញាតដោយ ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ( International Atomic Energy Agency ) ហើយដែលគ្មានគម្រោងយកប្រើទៅថ្ងៃក្រោយឡើយ ។
៤. សាកលភាវូបនីយកម្មមានឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើសិស្សានិសិស្សនិងគ្រូបង្រៀន ដូចខាងក្រោម៖
ជាដំបូងដើម្បីងាយយល់ប្រធានបទខាងលើនេះ យើងគូរគប្បីយល់នូវពាក្យ«សាកលភាវូបនីយកម្មឬភាវូបនីយកម្ម«មានន័យថាទំនាក់ទំនងទូលំទូលាយ នៅលើសាកលលោកទាំងមូលដូចជាការៀនត្រូវឲ្យមានគុណភាព ។
ឧទាហរណ៍៖ សិស្សពូកែអក្សរសាស្រ្តខ្មែរប្រឡងតាមអ៊ីនធើណេត ( Internet ) ស្រាវជ្រាវ( Research ) តាមរយៈអ៊ីនធ្វើណេតនិងរៀនតាមរយៈការសិក្សាពីចម្ងាយនេះគឺជាគំណិតសាកលភាវូបនីយកម្ម ។
ដើម្បីឆ្លើយតបទៅនិង ការអភិវឌ្ឍន៍របស់សាកលភាវូបនីយកម្មយើងត្រូវ៖
- មានចំណេះដឹងយ៉ាងទូលំទូលាយ
- មានចំណេះដឹងមូលដ្ឋាននិងជំនាញវិជ្ជាជីវៈឲ្យបានច្បាស់លាស់
- ចេះភាសាបរទេសចេះភាសាអង់គ្លេស ឬបារាំង ចិន ថៃ ឬភាសាអន្តរជាតិផ្សេងៗដែលអាចធ្វើការនៅប្រទេសណាក៏បានជនជាតិបរទេសអាចទៅធ្វើការឬទៅសិក្សាស្រាវជ្រាវ នៅប្រទេសផ្សេងៗនៅសកលលោកដូចនេះព្រំដែនរដ្ឋបាលមានក៏ប៉ុន្តែគ្មានព្រំដែនធនធានមនុស្សទេ
- អប់រំខ្លួនប្រឈមទៅនិងភាវូបនីយកម្ម
- មានចំណេះដឹងផ្នែកខាងព័ត៌មានវិទ្យា
- រៀនអនុវត្តប្រើអ៊ីនធើណេត ដើម្បីស្រាវជ្រាវឯកសារនានាលើពិភពលោក
- ផ្លាស់ប្តូរនូវបទពិសោធន៍តាមរយៈធ្វើសិក្ខារសាលា សារសន្និសីទអន្តរជាតិ ស្វែងយល់ពីវប្បធម៌ចំណេះដឹងអំពីបរិស្ថាន ស្តីពីមនុស្សការថែសុខភាពគ្រូបង្រៀនឆ្លងដែន
- យកបរទេសជឿនលឿនធ្វើដៃគូអភិវឌ្ឍន៍ ។
៥. បានជាយើងសិក្សាទស្សនវិជ្ជាសីលធម៌ពីព្រោះ(តាមទស្សនៈលោកធីថឺស ) ៖
- ទស្សនវិជ្ជាសីលធម៌ ប្រាប់់យើងយ៉ាងច្បាស់ថាហេតុអ្វីបានជាអំពើមួយល្អប្រសើរជាងអំពើមួយទៀត ។
- ទស្សនវិជ្ជាសីលធម៌ ស្វែងរកគោលការណ៍នៃការប្រព្រឹត្តប្រកបដោតបញ្ញារឺគោលការណ៍នានា ដែលធ្វើអោយជីវីតរស់នៅប្រកបដោយសីលកុលខ្ពស់បំផុត ។
- ទស្សនវីជ្ជាសីលធម៌ រួមចំណែកក្នុងការរិះគន់និងវាយតម្លៃប្រកបដោយបញ្ញានូវអំពើសីលធម៌ និងប្រព័ន្ធនៃទស្សនវិជ្ជាសីលធម៌ទាំងនៅក្នុងអតីតកាល និងបច្ចុប្បន្នកាលដើម្បីរកឲ្យង ដែលជាឧបសគ្គយ៉ាងធ្ងន់ធ្ងរក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ។
- ទស្សនវីជ្ជាសីលធម៌ ព្យាយាមបង្ហាញមនុស្សនូវតម្លៃពិត នៃជីវីត ។ វាប្រឹងប្រែងបង្កើតន័យសីលធម៌របកគំហើញនៃតម្លៃពិត និងញាំងឲ្យមនុស្សរួបរួមគ្នាក្នុងការស្វែងរកតម្លៃនោះ ។