Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. នៅពេលវាយតម្លៃដាក់ពិន្ទុទៅលើកិច្ចការសិក្សារបស់សិស្ស គ្រូបង្រៀនឬសាស្រ្តាចារ្យត្រូវឈរលើមូលដ្ឋានណាខ្លះ ?

២. តើគុណភាពនៃនៃការអប់រំពឹងផ្អែកុំលើកត្តាសំខាន់ៗ អ្វីខ្លះ ? ចូរលើកយកកត្ដា​សំខាន់ៗទាំងនោះដោយមានឧទាហរណ៍មកបញ្ជាក់ផង ។

៣. តើនៅក្នុងគោលដៅជាមូលដ្ឋានទាំង៩ នៃគោលដៅអភិវឌ្ឍន៍សហវត្សរបស់ព្រះរាជាណាចក្រកម្ពុជា មានប៉ុន្មានដូចម្តេចខ្លះ ?

៤. ចូរបង្ហាញអំពីបា​វចនានិងភ្លេងជាតិប្រចាំរដ្ឋជាសមាជិកអាស៊ាន ។

៥. ហេតុយ៉ាងដូចម្តេចបានជាអ្នកមកដាក់ពាក្យសុំប្រឡងយកក្របខណ្ឌរបស់ ក្រសួងអប់រំ យុវជន និងកីឡា ? ចូរពន្យល់ឲ្យបានច្បាស់លាស់ ។

ចម្លើយ

១. នៅពេលវាយតម្លៃដាក់ពិន្ទុទៅលើកិច្ចការសិក្សា របស់សិស្សគ្រូបង្រៀនឬសាស្រ្តចារ្យត្រូវឈរលើមូលដ្ឋានដូចតទៅ៖

  • ធ្វើឲ្យខ្លឹមសារនៃមេរៀនមានលក្ខណៈសម្បូរបែប
  • ជ្រើសរើសឯកសារឬសៀវភៅសិក្សាតាមកម្មវិធីជាផ្លូវការ
  • ធ្វើវិភាគស៊ីជម្រៅឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលើខ្លឹមសារមេរៀន
  • ត្រិះរិះពិចារណាលើវិធីនិងល្បិចបង្រៀន ដើម្បីឲ្យសិស្សក្តាបមេរៀនបាន
  • ត្រិះរិះឬគិតគូររកសម្ភារមកបង្រៀន ចំពោះករណីដ៏ចាំបាច់នៃខ្លឹមសារមេរៀន ។

២. គុណភាពនៃការអប់រំត្រូវពឹងផ្អែកទៅលើកត្តាសំខាន់ៗបីយ៉ាងគឺ៖

  • គុណភាពសាស្រ្តាចារ្យ

ត្រូវមានចំណេះដឹងឯកទេសផ្នែកគរ​កោសល្យ ផ្នែកបច្ចេកវិទ្យាទាក់ទងនឹងការអប់រំ ផ្នែកភាសាបរទេសណាមួយមានមនសិកា​រវិជ្ជាជីវៈនិងមានបុគ្គលិកលក្ខណៈភាពល្អ ។

  • គុណភាពកម្មវិធីសិក្សា

ត្រូវធ្វើការវិភាគ លើស្ថានភាពទូទៅដោយផ្តោតទៅលើទីតាំង បរិយាកាសនៅជំរុញចំនូនសិស្សនិន្នាការសិស្ស និងប្រតិកម្មនានាព្រមទាំងត្រូវធ្វើការវិភាគលើតម្រូវការ ដោយផ្តោតទៅលើការធ្វើសម្ភាសន៍ជាមួយសិស្សមាតាបិតាឬអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរមានសមត្ថកិច្ចនិងការបំពេញនូវតារាងសំណួរព្រមទាំងការធ្វើការសិក្សាប្រៀបធៀបនូវកម្មវិធីសិក្សារបស់បណ្តាប្រទេសតំបន់ និងក្នុងសាកលលោក ។

  • គុណភាពសម្ភាររូបវ័ន្ត

គុណភាពសៀវភៅសិក្សាគោលដោតបន្តកែ លម្អនិងធ្វើទំនើបកម្មសៀវភៅសិក្សា ព្រមទាំងបន្តពង្រឹងគុណភាពមជ្ឈមណ្ឌលឯកសារ បណ្ណាល័យសម្ភារៈឧបទ្ទេស ឧបករណ៍នានា និងសម្ភារបច្ចេកវិជ្ជា សម្រាប់បម្រើឲ្យការងារអបរំការងារស្រាវជ្រាវនិងពិសោធន៍ ។

៣. នៅក្នុងគោលដៅជាមូលដ្ឋានទាំង ៩នៃគោលដៅអភិវឌ្ឍន៍សហសវត្សរបស់ព្រះរាជាណាចក្រកម្ពុជា មាន៩ដូចតទៅ៖

  • គោលដៅទី១

លុបបំបាត់ភាពក្រីក្រ ( Poverty ) និងភាពអត់ឃ្លានធ្ងន់ធ្ងរ

  • គោលដៅទី២

សម្រេចឲ្យបានជាទូទៅ ការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ

  • គោលដៅទី៣

កាត់បន្ថយអត្រាមរណភាពកុមារ

  • គោលដៅទី៤

លើកកម្ពស់សុខភាពមាតា

  • គោលដៅទី៥

ប្រយុទ្ធប្រឆាំងនិងមេរោគអេដស៍ ជម្ងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺដទៃទៀត

  • គោលដៅទី៦

ធានាចីរភាពបរិស្ថាន

  • គោលដៅទី៧

បង្កើនភាពជាដៃគូសកល សម្រាប់កិច្ចអភិវឌ្ឍន៍បណ្តាប្រទេសនានាលើពិភពលោកមានតែ៨គោលការណ៍ទេ តែកម្ពុជាមាន៩គោលដៅគឺបន្ថែមមួយចំណុច

  • គោលដៅទី៨

ការលើកកម្ពស់​សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្រ្តី

  • គោលដៅទី៩

ការដោះមីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទះនិងការសង្គ្រោះជនរងគ្រោះការវាយតម្លៃ ការអប់រំសម្រាប់ទាំងអស់គ្នាឆ្នាំ២០០០ បានបង្ហាញឲ្យឃើញថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅប្រទេសជាច្រើន​។ ប៉ុន្តែ​វាជាប្រការមួយមិនអាចទទួលយកបានទេដែលនៅក្នុងឆ្នាំ២០០០ ។

មានកុមារជាង ១១៣លាននាក់​គ្មានលទ្ធភាពទទួលការអប់រំបឋមសិក្សា ។ ជនពេញ៨៨០លាននាក់ជាអនក្ខរជន ។

៤. បង្ហាញអំពីបាវចនានិងភ្លេងជាតិប្រចាំរដ្ឋជាសមាជិកអាស៊ាន ៖

ក. ព្រះរាជាណាចក្រកម្ពុជា

  • បាវចនាៈ ជាតិ សាសនា ព្រះមហាក្សត្រ
  • ភ្លេងជាតិៈ បទនគររាជ

ខ. ព្រះរាជាណាចក្រស្យាម(ថៃ)

  • បាវចនាៈ ជាតិ សាសនា មហាក្សត្រ
  • ភ្លេងជាតិៈ បទសានសៀនផ្រាបារ៉ាមី

គ. ព្រុយណេដារូសាឡាម

  • បាវចនាៈ នៅចាំបម្រើក្រោមឱវាទព្រះជាម្ចាស់ស៊ុលតង់
  • ភ្លេងជាតិៈ បទអាឡាស់ ប៉េលីហារ៉ាកាន់

ឃ. សហព័ន្ធម៉ាឡេស៊ី

  • បាវចនាៈ ឯកភាពជាកម្លាំង
  • ភ្លេងជាតិៈ បទណេហ្ការ៉ាគូ

ង. សហភាពពមីយ៉ាន់ម៉ា

  • បាវចនាៈ មិនច្បាស់លាស់
  • ភ្លេងជាតិៈ បទកាបាម៉ាគីយ

ច. សាធារណរដ្ឋឥណ្ឌូណេស៊ី

  • បាវចនាៈ ឯកភាពក្នុងភាពចម្រុះ
  • ភ្លេងជាតិៈ បទឥណ្ឌូណេស៊ីរ៉ាយ៉ា

ឆ. សាធារណរដ្ឋហ្វីលីពីន

  • បាវចនាៈ ដើម្បីព្រះជាម្ចាស់ ប្រជាជន ធម្មជាតិនិងប្រទេសជាតិ
  • ភ្លេងជាតិៈ បទលូប៉ាង ហ៊ីនីរ៉ាង

ជ. សាធារណរដ្ឋសិង្ហបុរី

  • បាវចនាៈ ដំណើរឆ្ពោះទៅសិង្ហបុរី
  • ភ្លេងជាតិៈ បទម៉ាជូឡាសហ៍ សាំងហ្កាពួរ៉ា

ឈ. សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

  • បាវចនាៈ សន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យឯកភាព
  • ភ្លេងជាតិៈ បទផេងសាតឡាវ

ញ. សាធារណរដ្ឋសង្គមនិយមវៀតណាម

  • បាវចនាៈ ឯករាជ្យ សេរីភាព សុភមង្គល
  • ភ្លេងជាតិៈ បទតុងគាន់កា ។

៥.បានជាអ្នក មកដាក់ពាក្យសុំប្រឡង យកក្របខណ្ឌរបស់ក្រសួងអប់រំ យុវជននិងកីឡាព្រោះ៖

  • ជាមុខរបរមួយដែលថ្លៃថ្នូរឧដុង្គឧត្តមនិងមានគុណប្រយោជន៍ចំពោះជាតិមាតុភូមិក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស ​ដើម្បីអភិវឌ្ឍន៍សង្គមជាតិ ដូចពាក្យស្លោកមួយពោលថា«ដាំក្នុងសាលាផ្លែផ្កាក្នុងសង្គម«
  • គ្រូបង្រៀនជាបណ្ណាល័យនៃគំនិត
  • គ្រូបង្រៀនជាអ្នកកសាងគ្រឹះជីវីតរបស់មនុស្សលោក
  • គ្រូបង្រៀនជាងវិស្វករ ប្រលឹង
  • គ្រូបង្រៀនជាអ្នកកសាង សតិបញ្ញា ញរបស់ប្រទេសជាតិ
  • គ្រូបង្រៀនជាបុព្វការីទី២
  • គ្រូបង្រៀនជាអ្នកការពារនិងដោះស្រាយបញ្ហាសង្គម
  • គ្រូបង្រៀនជាអ្នកចង្អុលបង្ហាញពីសុវត្ថិភាពសង្គម
  • គ្រូបង្រៀនជាគ្រូពេទ្យព្យាបាល
  • គ្រូបង្រៀនជារោគល្ងង់ខ្លៅ របស់ប្រជាជាតិលើពិភពលោកទាំងមូល
  • គ្រូបង្រៀនជាអ្នកលះបង់ ប្រយោជន៍ផ្ទាល់ខ្លួនឬជាអ្នកមានចិត្តបុណ្យដ៏ប្រសើរ
  • គ្រូបង្រៀនជាបុគ្គលគួរឲ្យគោរព
  • គ្រូបង្រៀនជាឪពុកម្តាយទី២របស់មនុស្ស ។​


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login