ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅក្នុងចំណោមប្រភេទឧស្ម័នផ្ទះកញ្ចក់ ដែលជាដើមហេតុនៃការឡើងកម្តៅផែនដី មានឧស្ម័នមួយចំនួន កើតចេញពីសកម្មភាពរបស់មនុស្ស ជាពិសេស ឧស្ម័នកាបូនិក និងមេតាន។
រាល់គ្រឿងម៉ាស៊ីន ដែលប្រើប្រេង និងធ្យូងថ្ម ដូចជា ម៉ាស៊ីនឡាន ម៉ូតូ ម៉ាស៊ីនរោងចក្រ ឬរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មជាដើម សុទ្ធសឹងជាសកម្មភាព ដែលបំភាយឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ។ ចំណែកឯសកម្មភាពធ្វើកសិកម្ម ដូចជាការចិញ្ចឹមសត្វជាដើម គឺជាដើមហេតុចម្បងមួយ នៃការបញ្ចេញឧស្ម័នមេតាន ទៅក្នុងបរិយាកាស។
បន្ថែមពីលើនេះទៀត ការកាប់បំផ្លាញព្រៃឈើ ក៏ជាដើមហេតុមួយដែរ ដែលនាំឲ្យផែនដីឡើងកម្តៅ ពីព្រោះថា ព្រៃឈើជួយស្រូបឧស្ម័នកាបូនិកពីក្នុងបរិយាកាស ។ កាលណាបរិមាណព្រៃឈើធ្លាក់ចុះ សមត្ថភាពក្នុងការស្រូបឧស្ម័នកាបូនិកក៏ត្រូវធ្លាក់ចុះ ហើយវាធ្វើឲ្យបរិមាណឧស្ម័នកាបូនិកនៅក្នុងបរិយាកាសមានការកើនឡើង ដែលជាដើមហេតុនាំឲ្យផែនដីឡើងកម្តៅ ។