ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាមទំនៀមពិធីស៊ីស្លាកំណត់នេះ គឺឈានដល់ការកំណត់ថ្លៃខែរៀបការ ។
ចំពោះខែរៀបមង្គលការដែលគេបានជ្រើសរើសនិងតន់គួរយ៉ាងហ្មត់ចត់ណាស់ «គេមិនជ្រើសយកខែដែលមាន៩ថ្ងៃ(ខែឈ្មោល)ឬខែដែល ព្រះសង្ឃចូលវស្សាទេរើសបានហើយត្រូវយកទៅចុះក្នុងក្រដាសមួយសន្លឹកហើយត្រូវរៀបរណ្តាប់កំដរដៃផង មានស្លាម្លូ ចេកទុំ រងស្លា ដែលគាត់ដាក់គ្រឿងសព្វគ្រប់ ។ រួចអ្នកផ្លូវត្រូវយកក្រដាស កំណត់ពេលនិងរណ្តាប់ទៅជួនមេបានោះអានឲ្យភ្ញៀវស្តាប់ ។ ក្រោយពីជួនក្រដាសពេលរួចហើយអ្នកផ្លូវក៏ជូនស្លាកំណត់ទៅមេបាពិសា ។ ពិធីនេះហើយដែលគេហៅថា «ស៊ីស្លាកំណត់នោះ» ។ នៅទីបញ្ចប់អ្នកផ្លូវសុំឲ្យមេបាបង្គាបនូវគ្រឿងបណ្ណាការសព្វសារពើដែលត្រូវជូន និងប្រើប្រាស់ក្នុងឱកាសធ្វើមង្គលការ ។