ស្រ្តីត្រូវកាន់ត្រណមជាច្រើនដូចជា៖
- កុំបរិភោគអាហារមានជាតិហឹរនាំឲ្យក្រហាយដល់កូនក្នុងផ្ទៃ
- កុំស្លៀករឹតតឹងពេក នាំឲ្យចង្អៀតដល់កូន
- កុំបរិភោគបបរ នាំឲ្យកូនកើតមិនស្អាត «មិនជ្រះ»
- កុំឈោងយករបស់ខ្ពស់ផុតពីដៃនាំឲ្យរបូតទងសុកពីមាត់កូន
- បើមានសូរ្យគ្រាសឬ ចន្ទត្រាសត្រូវយកអកកំបោរមកដាក់លើពោះដើម្បីជួយសង្កត់ទារកកុំឲ្យភ័យ ឬភ្ញាក់ផ្អើលមិនមហិទ្ធិឫទ្ធិរបស់រាហូ បើមិនបានធ្វើបែបនេះទេកូនកើតមកទៅជាល្ងីល្ងើ មិនគ្រប់ដប់ ។
- កុំដេកថ្ងៃ ងូតទឹកយប់នាំឲ្យពិបាកកើត
- កុំអង្គុយមាត់ទ្វារ មាត់ជណ្តើរខ្លាចកូនកើតមិនបាន
- កុំសួរសុខទុក្ខអ្នកកើតកូនពិបាក
- កុំដេកដំអក់ត្រូវរហ័សរហួនក្រោកមុនប្តីកើតកូនបានស្រួល ។