នៅក្នុងលទ្ធិវេទ ពុទ្ធិ ភាវៈ សុខៈ ត្រូវនៅក្រោមចំនុះរបស់អាទីទេពទាំងអស់ ។
- ពុទ្ធិប្រសើរកើតឡើងពីអាទីទេព និងគម្ពីត្រៃវេទ ។ អ្នកដែលមានសិទ្ធិទទួលយកពុទ្ធិដ៏បរិសុទ្ធ មានតែពួកព្រាហណ៍ និងព្រះមហាក្សត្រតែប៉ុណ្ណោះ ។
- ភាវៈ សុទ្ធតែបង្កើតឡើងដោយសារ អាទីទេព ។
- សេចក្កីសុខសប្បាយគ្រប់យ៉ាង ឋិតនៅក្នុងកណ្ដាប់ដៃអាទីទេព ។ បើអាទីទេពអោយសុខ ទើបបានសុខបើអាទីទេពអោយទុក្ខ នោះនិងបានទុក្ខ ។ ដូចនេះ ដើម្បីបានសេចក្កីសុខមនុស្សត្រូវគោរព និងភក្កីចំពោះអាទីទេព បួងសួងអាទីទេព ដោយធ្វើពីធីបូជាយញ្ញថ្វាយអាទីទេព ជាដើម ។
សរុបមកពុទ្ធិ ភាវៈ សុខៈ ទាំងអស់តាមលទ្ធិវេទគឺសុទ្ធតែបានមកពីអាទីទេព ពោលគឺ អាទីទេពជាអ្នកបងង្កើតអ្វីៗទាំងអស់ ។