ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ព្រហ្ម័ន ជាធាតុដ៏បរិសុទ្ធ ល្អិតល្អន់របស់ព្រះព្រហ្ម ដែលសំគាល់ភាវៈដើមបង្អស់នៃលោកៈ និងភាវៈនៅលើលោកនេះ ។ គេអាចនិយាយថា ព្រហ្ម័នសំគាល់នូវព្រលឹងសាកល រឺ មេព្រលឹងចំបងដែលចេញពីព្រហ្ម័ន ។
អាត្ម័នជាធាតុ រឺ ព្រលឹងតូចៗ បែកចែញពីព្រហ្ម័ន ។ អាត្ម័ន និង ព្រហ្ម័ន គឺជាធាតុតែមួយ ដែលប្រៀបបានដូចទឹកសមុទ្រ និង ទឹកសង្សើម ទឹកភ្លៀង ទឺកស្ទឹងដែលជាធាតុតែមួយដូចគ្នា ។ អាត្ម័នកាលណាបែកចេញពីព្រហ្ម័នហើយ មិនងាយនិងបានវិលទៅជួបព្រហ្ម័នវិញទេ មិនខុសពីសង្សើម រឺទឹកភ្លៀងកាលណាបែកចេញពីមហាសមុទ្រហើយ មិនងាយនិងវិលទៅកាន់មហាសមុទ្រវិញឡើយ ។