Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីសិវៈរាត្រី រឺ ពីធីលាងបាប ​។​ គេធ្វើពីធីនេះ​ នៅពេលយប់ មួយឆ្នាំធ្វើម្តង ដើម្បីរំ​លឹកដល់ រាត្រីដែលព្រះឥសូរបាន អោយកំនើតលោកៈ និងមនុស្សលោក ។ នៅប្រទេសឥណ្ណាគេនាំគ្នាចុះមុជទឹកក្នុងទឹកទន្លេគង្កា ដែលគេជឿថាទន្លេគង្គានេះ ជាមេទឹកស័ក្តិសិទ្ធិហូរមកពីស្ថានសួគ៌ពីភ្នំកៃលាស ដែលជាទីស្នាក់នៅរបស់អាទីទេពអាចជំ​រះរាងកាយបាបបាន ។ គេដងទឹកពីទន្លេគង្គានោះមកស្រោចស្រង់លើលិង្គព្រះឥសូរ ដែលដាក់តំកល់នៅលើយោនីនាងឧ​មា​ រួចគេត្រង់យកទឹក ដែលហូរចុះតាមប្រឡាយយោនីនាងឧមា យកទៅផឹក ស្រោចស្រង់លើក្បាល មុខមាត់ ដើម្បីអោយមានសិរីសួរស្តី ជួយជំនះគ្រប់ប្រការ ។ នៅពេលសព្វថ្ងៃ នៅពេលគេអោយពរ ដល់គូរស្វាមី​ភរិយា គេនិយាយថា “ ចូរគូរស្វាមីភរិយាថ្មី រកស៊ីមានបានត្រជាក់ត្រជុំដូចទឹកអង្គបំពង់ខ្ចី ​“ ។

នៅតំបន់ណាដែលនៅឆ្ងាយពីគ​ង្កា គេបាន​សន្មត់យកទន្លេណាមួយ ដែលនៅជិតតំបន់របស់គេ ធ្វើជាទន្លេគង្គា ។ ចំពោះនៅ​ប្រទេសកម្ពុជាយើង ក្នុងពេលដែលយើងគោរពព្រាហ្មណ៍សាសនា យើងបានយកស្ទឹងសៀមរា​បធ្វើជាទន្លេគង្គា ដូចនៅប្រទេសឥណ្ឌាដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login