Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជនជាតិខ្មែរយើង បានទទួលឥទ្ធិលពី លទ្ធិសាសនា ព្រាហ្មណ៍ លើច្រើន​​វិស័យដូចជា ៖

  • លើវិស័យស្ថាបត្យកម្ម ៖​ ខ្មែរយើងកសាងប្រាសាទភ្នំ ។
  • លើវិស័យសិល្បៈ ៖ ​ខ្មែរយើងកសាងរូបចំលាក់បដិមា​នានា​ ដែលទាក់ទង​និងលទ្ធិសាសនា ព្រាហ្មណ៍ ព្រះវិស្ណុ​ ព្រះសិវៈ ព្រះឥសូរ... ​​។
  • លើវិស័​យអក្សរសាស្ត្រ​​-​អក្សរសិល្ប៍ ៖ ខ្មែរយើងទទួលភាសាអក្សរសំស្រ្គឹត និងអក្សរសិល្ប៍ ដែលយើងហៅថាអក្សរសិល្ប៍សាសនាព្រាហ្មណ៍និយម ​។
  • លើវិស័យជំនឿ ទំនៀមទំលាប់ និងជីវភាពរស់នៅ ៖ ខ្មែរយើង មានជំនឿលើការបន់ស្រ​ន់ ខ្មោច ព្រាយ បិសាច...​។ ខ្មែរយើងធ្វើនំអន្សម នំគម តំណាង អោយលិង្គព្រះឥសូរ និងយោនីនាងឧមា ។ ពេលធ្វើពីធីផ្សេងៗ​គេរៀបចំស្លាធម៌ បាយសី សែនព្រេន ពេលរៀបមង្គលការគេរើសវេលាចូលរោង ពេលផ្ទឹម ធ្វើរានទេវតា រឺ ក្រុងពាលី.... ។ ពេលសង់ផ្ទះគេធ្វើការ ទស្សន៍ទាយលើដីកន្លែងសង់ ពេលលើកផ្ទះគេរៀបចំពីធីសែនព្រេនដល់ម្ចាស់ដីម្ចាស់ផ្ទះ មានព្រះធរណីជាដើម ។ ក្នុងពេលមានជំងឺផ្សេងៗ គេរៀបចំពីធីអុជទៀន ធូប អង្វរក បន់ស្រន់សុំ អោយជាសះស្បើយ លៀងអារក្ស​សុំអោយខ្មោច ជួយរៀបចំពីធីហៅព្រលឹង អញ្ឆាត់ព្រលឹងអ្នកជំងឺ...។
  • លើស្មារតី និង ទឹកចិត្ត ៖ ព្រហ្មញ្ញសាសនា បានធ្វើអោយខ្មែរយើងមានទឹកចិត្តអង់អាចក្លាហាន មិនចុះញ៉ុ​​មនិងខ្មាំងសត្រូវ ។ តែសាសនា នេះក៏ធ្វើអោយខ្មែរយើងចង់គំនុំគុំគួនគ្នា សងសឹងគ្នាទីបំផុតដែរ ។
  • លើវិស័យនយោបាយ និង ការគ្រប់គ្រង ៖ ក្នុងសម័យអង្គរ ការគ្រប់គ្រងរបស់ព្រះរាជាបានអនុវត្តតាមលទ្ធិទេវរាជ ពោលគឺស្តេចមានតួនាទីស្មើនិងអាទិទេព ស្តេចគឺ អាទិទេព អាទិទេព គឺស្តេច ។​ ពាក្យសំដីរបស់ស្តេច គឺជាពាក្យសំដីរបស់អាទិទេព ។ ក្នុងពេលសព្វថ្ងៃនេះ​ ពួ​កបាគូក៏ នៅមានឥទ្ធិពលដល់ការលើករាសីប្រសិទ្ធិពរ​ដល់ព្រះរាជាផងដែរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login