Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីច្រត់ព្រះនង្គ័លនេះ គឺមកតាំងពីសម័យនគរភ្នំ (សវ.ទី១ ដល់ទី៦) មកម្ល៉េះ ។ តាមរយៈឯកសារចិនក៏បានបញ្ជាក់ផងដែរនៅសម័យនគរភ្នំនេះមានព្រះមហាក្សត្រព្រះនាមព្រះបាទកៅណ្ឌិន្យ បានធ្វើដំណើរពីប្រទេសឥណ្ឌាឬដោយម៉ាឡាយូមកកាន់ប្រទេសភ្នំនៅស.វទី១នៃគ.ស ។ ការចូលមកលើទឹកដីនគរភ្នំរបស់ព្រះបាទកៅណ្ឌិន្យ នេះបាននាំមកនូវ វប្បធម៌ អរិយធម៌ឥណ្ឌាមកជាមួយ ។ នៅពេលជាមួយនឹងការលក់ដូររបស់ឥណ្ឌា ឥណ្ឌាបានផ្សព្វផ្សាយវប្បធម៌អរិយធម៌របស់ខ្លួន ។ ជាហេតុធ្វើឱ្យសង្គមខ្មែរស្រូបយកវប្បធម៌ថ្មីមួយទាំងផ្នែកទំនៀមទម្លាប់ ប្រពៃណី សាសនា អក្សរសាស្រ្ត នយោបាយសេដ្ឋកិច្ច របបគ្រប់គ្រងប្រទេស ។ ជាពិសេសគឺទំនៀមទម្លាប់ប្រពៃណីដែលបានទទួល និងកែច្នៃទៅជារបស់ខ្មែរតាំងពីពេលនោះមក ។ ដូច្នេះពិធីច្រត់ព្រះនង្គ័លបានប្រារព្ធនៅស្រុកខ្មែរ ហើយទំនៀមទម្លាប់នេះក៏មាននៅក្នុងប្រទេសឥណ្ឌាដែរ ដូចមាននៅក្នុងរឿងរាមាយាណៈ និងរឿងមហាភារតយុទ្ធ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login