Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះរាជពិធច្រត់ព្រះនង្គ័លប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាខែពិសាខ ក្នុងវាលស្រែ នៅស្រែចំការក្នុងខេត្តណាមួយ ឬក្នុងទីក្រុងភ្នំពេញ ។ ព្រះរាជា ឬព្រះរាជាតំណាងចេញច្រត់ព្រះនង្គ័លកំណត់ហៅថា “ស្តេចមាឃ” ។ រីឯព្រះទេពី ឬរាជាតំណាងហៅថា “ព្រះមរហូ” ។ មុននឹងចេញដំណើរការច្រត់ព្រះនង្គ័លនៅវាលព្រះស្រែ ដែលបានរៀបចំស្តេចមាឃ និង មេហួ បានចូលទៅថ្វាយបង្ខំនៅរោងមណ្ឌលនារតី អមដោយការប្រគុំភ្លេងពិណពាទ្យយ៉ាងគគ្រឹកគគៀង ។ នង្គ័លដែលត្រូវធ្វើពិធីច្រត់នោះមានបីគឺ ៖ នង្គ័លមុខ ហៅថាននង្គ័លយោង នង្គ័លកណ្តាលកាន់ដោយស្តេចមាឃ និងនង្គ័លដើរក្រោយមួយ ។ ចំណែកនាងមេហួ ដើរពីក្រោយនង្គ័លទាំងបី ហើយបាចពូជស្រូវពីឆ្វេងទៅស្តាំ ។ ក្បួនហែរច្រត់ព្រះនង្គ័លនេះចេះតែប្រព្រឹត្តទៅលុះគ្រប់ចំនួន ៣ ជុំស្រែ រួចមកឈប់នៅមុខរោងទិសបូព៌ ។ បន្តមកទៀត ក្រុមបរោហិតសូត្រអធិដ្ឋាន រួចលែងគោឧសភរាជអោយទៅស៊ីរបស់ចំនួន ៧​មុខដែលរៀបដាក់លើតុប្រាក់មុខព្រះពន្លា ។ តាមទំនៀមទំលាប់បានកំណត់ថា បើគោឧសភរាជផឹកទឹកច្រើន ទំនាយថាទឹកជំនន់ ឬភ្លៀងធ្លាក់ច្រើន ។ បើគោនោះ ស៊ីគ្រាប់ស្រូវច្រើន ទំនាយថាផលស្រូវនឹងបានបរិបូរ ។ បើស៊ីគ្រាប់សណ្តែក ល្ងច្រើន នឹងកើតផល សណ្តែក ល្ង ។ បើស៊ីពោតនឹងសំបូរផលពោត ។ តែបើស៊ីស្មៅ ទាយថាសត្វពាហនៈនឹងកើតជំងឺឧត្បាត ។ ប្រសិនបើគោនោះនឹងស្រា ទំនាយថាឆ្នាំនេះនឹងកើតមានមនុស្សពាល ចោប្លន់ នឹងមនុស្សប្រមឹកស្រាច្រើន ។ ជារួមពិធីច្រត់ព្រះនង្គ័ល ខ្មែររៀបចំឡើងក្នុងបំណងជាសារវន្ត បួងសួងសុំអោយវត្ថុស័ក្តិសិទ្ធិជួយដល់ការបបង្កបង្កើតផលខ្លួនបានបរិបូគ្រប់គ្រាន់ ។ ម៉្យាងទៀតពិធីនេះមានទំនាក់ទំនងស្អិតរមួតទៅនឹងបញ្ហាមួយចំនួននៃលទ្ធិមាតាធិបតេយ្យ និងក៏ជានិមិត្តរូបមួយប្រចាំជាតិខ្មែរ ។ ការយកគ្រាប់ស្រូវ ព្រោះជាតំនាងធម្មជាតិរុក្ខជាតិដែលជាប្រភពផ្តល់ជីវិតនៃមនុស្សលោក ។ ខ្មែរចាត់ទុក្ខស្រូវអង្ករជាធំ រីជាព្រះមេ រឺជាម្តាយនេះឯង ។ ម៉្យាងទៀតស្រ្តីដែលបានគ្រាប់ស្រូវពេលច្រត់ព្រះនង្គ័ល នោះជានិមិត្តរូបនៃព្រះនាងគង្ហីហធរណីដែលជាម្តាយ បង្កើតអោយរុក្ខជាតិធំធាត់ ដុះដាល សំរាប់ចិញ្ចឹមជីវិតមនុស្សសត្វគ្រប់ៗគ្នា ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login