ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បុណ្យចូលឆ្នាំខ្មែរយើងកាលពីដើម គេប្រារព្ធធ្វើ នៅខែ ១ របស់ជនជាតិខ្មែរយើង ។ តែក្រោយមក ដោយខែមិគសិរនេះប្រជាពលរដ្ឋខ្មែរយើងពុំទាន់ច្រូតកាត់ ប្រមូលផលអស់ពីក្នុងស្រែ គេក៏បានលើកពងិធីបុណ្យចូលឆ្នាំ ពីខែមិគសិរ ទៅធ្វើនៅខែចេត្រវិញ ដែលជាខែមួយគ្មានភ្លៀង ហើយប្រជាពលរដ្ឋទំនេរ ក្រោយពីការបោកបែនប្រមូលផលស្រូវដាក់ជង្រុក ។ ម៉្យាងទៀតខែចេត្រនេះ ជាខែនៅចន្លោះរដូវច្រូតកាត់ និងរដូវវស្សាសំរាប់ការដាំដុះថ្មីទៀត ដែលអាចបង្ករការសប្បាយរីករាយដល់ប្រជាពលរដ្ឋខ្មែរយើង ។