Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បុណ្យភ្ជដុំបិណ្ឌ ជាប្រពៃណីមួយមានលក្ខណៈប្រជាប្រិយ៍ ដែលជនជាតិខ្មែរគ្រប់រូបនិយមធ្វើគ្រប់គ្នាក្នុងមួយឆ្នាំម្តង ។ ​ពិធីបុណ្យនេះ បានធ្វើក្នុង រយះពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ​រៀងទៅដល់ថ្ងៃ​ ១៥​រោច ខែភទ្របទ ​។

 តាមពិធីគម្ពីនានានៃព្រះពុទ្ធសាសនាបាន​ចែងថា មនុស្សដែលស្លាប់ទៅ តែងកើតក្នុងភពផ្សេងៗ តាមកម្មរបស់ខ្លួន ។ មនុស្សចិត្តអាក្រក់ ដែលបានធ្វើអំពើ​បាបកម្មផ្សេងៗ លុះស្លាប់ទៅ តែងទៅកើតជាប្រេត៤ ប្រភេទ ៖

  • ប្រេតដែលចិញ្ចឹម​​ជី​វិតដោយខ្ទុះឈាម
  • ​ប្រេតដែលស្រេកឃ្លានអាហារជានិច្ច
  • ប្រេតដែលភ្លើងឆេះជានិច្ច
  • ប្រេតដែលចីញ្ជឹមជីវិតដោយផល ដែលបុគ្គលដទៃឧទ្ទិលទៅអោយ ។

  គេនិយមរើ់សចំថ្ងៃរនោចខែភទ្របទ ព្រោះពេលវេលា​​នោះ ព្រះច័ន្ទពុំ​សូវមានពន្លឺ ហើយចេះតែងងងឹតទៅៗ ។ ឧកាលនោះហើយ ដែលយមរាជដោះលែងពូកប្រេតទាំ​ងនោះអោយមករស់នៅលាយឡំជាមួយមនុស្ស ចាំទទួលភោគផលដែលបងប្អូន ញាតិសន្តាន ឧទ្ទិសអោយ ព្រោះពួកប្រេងខ្លាតពន្លឺណាស់ ។ ប្រសិនបើរយះពេល១៥ថ្ងៃ ពួ​កប្រេតបានដើរកគ្រប់៧វត្ត ពុំឃើញ​មានបងប្អូន ញាត្តិសន្តានណាធ្វើបុណ្យបញ្ជូនកុសលទៅអោយទេ ពួកប្រេតនោះបានអត់បាយ អត់ទឹក ស្រេតឃ្លាន រងទុក្ខវេទ​នាយ៉ាងក្រៃលែង ហើ​យនិងជេរផ្តាសមកបងប្អូនញាត្តិសន្តានទាំងឡាយ អោយហិនហោច  ទ្រព្យសម្បត្តិ ព្រាត់ប្រាសឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ញាត្តិ​ ផៅទាំង៧សន្តាន​ ។

  ដោ​យជំនឿនេះ ជនជាតិខ្មែរយើ​ងម្នាក់ៗ ទោះបីមានក្រ យ៉ាងណាក៏ដោយ ត្រូវតែធ្វើបុណ្យនេះ ងដោយខានមិនបានក្នុងមួយឆ្នាំម្តង ។ គឺ
គេត្រូវយកនំចំណី ទៀនធូបទៅវត្ត រៀងរាល់ថ្ងៃ រាប់ពីថ្ងៃ ​១ររោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ។

  នៅថ្ងៃចុងក្រោយ ព្រឹកឡើងគេត្រូវធ្វើពិធីសែនព្រេនជូនដំ​ណើរដូនតាទ្រ​ឡប់ទៅវិញ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login