Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អក្នុងសង្គមបុគ្គលនីមួយៗត្រូវទទួលនូវការអប់រំផ្នែកតម្លៃតាមកត្តាមួយចំនួនដូចជា ៖

ក. គ្រួសារ គឺជាប្រភពដំបូងនៃការកកើតតម្លៃ ដោយហេតុថា គ្រួសារមានតួនាទីមូលដ្ឋានក្នុងការអប់រំសីលធម៌ របៀបរបប ជំនឿ និងវប្បធម៌សង្គម ។

ខ. សង្គម គឺផ្តល់នូវការអប់រំជាចម្បងដោយហេតុថា បរិយាកាសនៅជុំវិញខ្លួនយើងបានបង្ហាញជាក់ស្តែងនូវចិត្តសាស្រ្តសង្គមដែលគេចង់បាន ។

គ. ការអប់រំក្នុងប្រព័ន្ធ គឺមានឥទ្ធិពលខ្លាំងផ្នែកជំនាញចំណេះដឹង ជំនឿអាកប្បករិយា និងតម្លៃរបស់មនុស្សហើយសមត្ថភាពនៃជំនាញចំណេះដឹងមានឥទ្ធិពលទៅលើសេចក្តីប្រាថ្នារបស់មនុស្សនាពេលបច្ចុប្បន្ន និងអនាគត ។

ឃ. សាសនា គឺផ្តល់នូវតម្លៃផ្នែកស្មារតីដោយបានអប់រំសតិអារម្មណ៍របស់មនុស្សមិនឱ្យលោភលន់ ស្គាល់បុណ្យបាប ចៀសវាងការប្រព្រឹត្តនូវអំពើអាក្រក់ទាំងឡាយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login