សិទ្ធិពិសេសរបស់នារីទាំង៦គឺំ៖
- សិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នានឹងបុរស គឺកិច្ចការស្មើគ្នាត្រូវឲ្យកំរៃស្មើគ្នា
- សិទ្ធិមានសមភាពខាងផ្លូវភេទ គឺភេទណាក៏ដូចភេទណា អាចធ្វើអ្វីៗបានតាមសមត្ថភាព
- សិទ្ធិមានសមភាពរវាងប្តីនឹងប្រពន្ធ គឺភាពជាប្រពន្ធមានតំលៃស្មើនឹងប្តី
- សិទ្ធិទទួលកិច្ចការពារពីការកេងប្រវ័ញ្ច គឺសង្គម និងរដ្ឋមានកាតព្វកិច្ចការពារកុំឲ្យមានការកេងប្រវ័ញ្ចលើស្រ្តីភេទតាមគ្រប់មធ្យោបាយ
- សិទ្ធិទទួលការឈប់សំរាកពេលសំរាលកូន គឺត្រូវមានច្បាប់អនុញ្ញតឲ្យស្រ្តីឈប់សំរាកពីការងារក្នុងពេលមុនពេល និងក្រោយពេលសំរាលកូន
- សិទ្ធិរួចផុតពីទោសប្រហារជីវីតក្នុងពេលមានគភ៌ប្រសិនបើមានទោសប្រហារជីវីតមនុស្សទោសនេះមិនត្រូវលអនុវត្តលើស្រីមានផ្ទៃពោះឡើយ ។