Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វត្តអារាមពុទ្ធសាសនាមាននាទីអភិវឌ្ឍសហគមន៍តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន មានដូចជា ៖

ក. ផ្នែកអប់រំ

  • ជាកន្លែងប្រៀនប្រដៅអ្នកស្រុកដែលជាពុទ្ធបរិស័ទ
  • អប់រំមនុស្សឱ្យប្រព្រឹត្តតែអំពើល្អ
  • ជាថ្នាលបណ្តុះនូវចំណេះដឹង និងជំនាញវិជ្ជាជីវៈផ្សេងៗ
  • ផ្តល់ជាកន្លែងស្ងប់ស្ងាត់រំងាប់ចិត្ត
  • ឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរវប្បធម៌អក្សសាស្រ្តជាតិ ។

ខ. ផ្នែកវប្បធម៌

  • រក្សា និងផ្ទុកនូវសម្បត្តិវប្បធម៌របស់ជាតិ
  • ជាកន្លែងរក្សានូវមរតកវប្បធម៌ ប្រពៃណី និងទំនៀមទំម្លាប់ជាតិ
  • កន្លែងបណ្តុះសីលធម៌ គុណធម៌ និងបណ្តុះពូជនៃបុណ្យកុសល
  • កន្លែងពឹងពាក់នៃអ្នកភ័យខ្លាចនឹងសេចក្តីស្លាប់ ស្អប់ខ្ពើមអំពើបាបនិងអ្នកចង់កសាងអំពើល្អ
  • ជាកន្លែងសក្តិសិទ្ធិ ជាទីសក្ការៈបូជា
  • ជាកន្លែងធ្វើបុណ្យទានផ្សេងៗដូចជា បុណ្យកឋិន បុណ្យភ្ជុំបិណ្ឌបុណ្យមាឃបូជា បុណ្យចូលឆ្នាំ
  • ជាការប្រមូលផ្តុំសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ។

គ. ផ្នែកសង្គមកិច្ច និងសុខាភិបាល

  • ជាកន្លែងជួយសង្រ្គោះអ្នកស្រុក (កុមារកំព្រា កុមារក្រីក្រ ចាស់ជរាគ្មានទីពឹង)
  • ជាកន្លែងពឹងពាក់នៃអ្នកភ័យខ្លាច អ្នកក្រខ្សត់
  • ជាមណ្ឌលព្យាបាលជំងឺផ្លូវចិត្ត អភិវឌ្ឍផ្លូវចិត្ត ឬសមាធិ
  • កន្លែងស្ងប់រំងាប់ចិត្តឱ្យផុតកង្វល់ក្នុងជីវិត
  • ជារណ្តៅកប់ចោលទំនាស់ ជម្លោះ និងជាកន្លែងដែលមនុស្សទាំងអស់មានភាពស្មើគ្នា
  • ជាឧទ្យានដ៏ជាទីមនោរម្យ ជារមណីយដ្ឋាន ជាកន្លែងសន្តិភាព
  • ជាប្រភពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ប្ររឡាយ ទំនប់ ស្ពាន សាលារៀន មន្ទីរពេទ្យ អណ្តូងទឹក )
  • ជាកន្លែងរកយុត្តិធម៌ជូនអ្នកស្រុកក្រៅប្រព័ន្ធតុលាការ ។

ឃ. ផ្នែកសេដ្ឋកិច្ច បរិស្ថាន

  • បណ្តុះវិជ្ជាជីវៈដល់និសិត្ស ក្មេងវត្តឱ្យចេះរកប្រាក់តាមរយៈចំណេះដឹងរបស់ពួកគេ (ធ្វើតុទូ កៅអី)
  • ជួយថែរក្សា និងដាំកូនឈើ (បំបួសដើមឈើ) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login