រៀបរាប់អំពីសមិទ្ធផលសង្គមរាស្រ្តនិយមមានដូចជា ៖
ក. វិស័យកសិកម្ម
- ផលស្រូវនៅឆ្នាំ១៩៥៥ ទទួលបាន ១៤៨៤ ០០០តោនហើយនៅឆ្នាំ ១៩៦៨ ទទួលបាន ៣ ២៥ ០០០តោន ។
- ផលកប្បាសនៅឆ្នាំ ១៩៦៤ ទទួលបាន ៥០០០តោនក្នុងនោះ២០០តោន បម្រើរោងចក្រតម្បាញក្នុងស្រុកហើយ ៣០០០តោនទៀតនាំចេញទៅក្រៅប្រទេស ។
- ផលចិញ្ចឹមសត្វ ៖ សត្វស្លាបនៅឆ្នាំ ១៩៥៧ទទួលបាន ៣ ៧៣០ ០០០ក្បាល ហើយនៅឆ្នាំ១៩៦៥ ទទួលបាន ៤ ១៩០ ០០០ក្បាល ។ សត្វថគោនៅឆ្នាំ ១៩៥៥ មាន ៣០០ ០០០ក្បាល នៅឆ្នាំ ១៩៦៥ មាន ៦៦២០ ០០០ ក្បាល ជ្រូកនៅឆ្នាំ ១៩៥៥ មាន ៣៩០ ០០០ក្បាល នៅឆ្នាំ ១៩៦៥ មាន ៩៨០ ០០០ ។
- ព្រៃឈើជាធនធានធម្មជាតិដ៏សំខាន់សម្រាប់ជីវភាពប្រជាជនកម្ពុជាទើបរដ្ឋាភិបាលបង្កើតើរុក្ខទិវានៅគ្រប់ខេត្ត ។
- វិស័យនេសាទមានការរីកចម្រើនគួរឱ្យគត់សម្គាល់ និងអាចបំរើជីវភាពប្រជាជនពលរដ្ឋកម្ពុជា ។
- ក្រៅពីនេះរដ្ឋាភិបាលបានបង្កើតក្រុមបសុពេទ្យដើម្បីព្យាបាលជំងឺសត្វ ។
ខ. វិស័យគមនាគមន៍
- ឆ្នាំ១៩៥៤ ពង្រីកកំពង់ផែភ្នំពេញនិងកសាងកំពង់ផែទឹកប្រៃនៅក្រុងព្រះសីហនុ
- ឆ្នាំ ១៩៥៤ កសាងផ្លូវជាតិលេខ៤ពីភ្នំពេញទៅក្រុងព្រះសីហនុប្រវែង២២៦គីឡូម៉ែត្រ
- ឆ្នាំ១៩៥៨ ពង្រីកអាកាសដ្ឋានអន្តរជាតិពោធិ៍ចិនតុង
- ឆ្នាំ១៩៥៩ កសាងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប
- ឆ្នាំ១៩៦០ ព្រះរាជាណាចក្រកម្ពុជាបានភ្ជាប់ខ្សែទូរស័ព្ទជាមួយក្រុងតូក្យូ សាន់ហ្រ្វាន់ស៊ីស្កូ អូសាកា ។
គ. វិស័យពាណិជ្ជកម្ម
- ក្រុមហ៊ុនពាណិជ្ជកម្មធំៗ របស់បារាំង និងសាខាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកបានដាក់វិនិយោគទុននៅកម្ពុជាមានដូចជា ៖ ញូហែមពូរ អេសូ កាលតិច សែល របស់ហូឡង់អង់គ្លស ។ ក្រៅពីនេះមានក្រុមហ៊ុនអង់គ្លេសនិងជប៉ុនដែលបម្រើបម្រាស់លើឥណទានសម្រាប់ពាណិជ្ជកម្មមានធានាគារ ឆារទែរិដ ធានាគារហុហងកុង សៀងហៃ និងធានាគារអូហូតូក្យ ។
- នៅឆ្នាំ ១៩៥៦ ការប្រើប្រាស់ឥណទានខាងពាណិជ្ជកម្មក្រៅប្រទេសកម្ពុជាបានប្រកូតប្រជែងជាមួយ បារាំង អាមេរិក អង់គ្លេសនិងជប៉ុន ។
- នៅឆ្នាំ១៩៦២ មូលធនបារាំងបានកាន់កាប់សកម្មភាពពាណិជ្ជកម្មនៃក្រុមហ៊ុននាំចេញក្នុងប្រទេសកម្ពុជា ១ភាគ ៣ ។
- នៅឆ្នាំ ១៩៦៣ រដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មថ្មីឈ្មោះក្រុមហ៊ុនអាហ័រណនីហ័រណ (សូណិចស៊ីម ) ។
- ឆ្នាំ១៩៦៤ រាជរដ្ឋាភិបាលបានបង្កើតក្រុមហ៊ុន ពាណិជ្ជកម្មរដ្ឋនិងឯកជនពីរគឺ ក្រុមហ៊ុនខ្មែរនៃការទិញផលិតផលកសិកម្ម (សូរាប៉ា) និងក្រុមហ៊ុនជាតិនៃការចែករំលែកទំនិញនាំចូល (សូណាព្រីម) ។
ឃ. វិស័យឧស្សាហកម្ម រាជរដ្ឋាភិបាលបានកសាងរោងចក្រជាច្រើនដូចជា ៖
- រោងចក្រវាយនភ័ណ្ឌ (កំពង់ចាម)
- រោងចក្រក្តារបន្ទះដីឥដ្ឋ
- រោងចក្រកែវនៅចំការដូង (កណ្តាល)
- រោងចក្រក្រដាសឆ្លូង (ក្រចេះ)
- រោងចក្រស៊ីម៉ង់ដិ៍ចក្រីទីង (កំពត)
- រោងចក្រក្រចៅដូនទាវ (បាត់ដំបង)
- រោងចក្រស្ករកំពង់ត្រាំ (កំពង់ស្តី)
- រោងចក្រស្រាបៀ និងដំឡើងត្រាក់ទ័រ (ក្រុងព្រះសីហនុ)
ង. វិស័យវប្បធម៌ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យសិក្សាធិការជាតិដោយបណ្តុះបណ្តាលគ្រូបង្រៀន កសាងសាលារៀនចាប់ពីបឋមសិក្សាដល់សកលវិទ្យាល័យ ដូចជានៅឆ្នាំ ១៩៦០ បង្កើតសាកលវិទ្យាល័យភូមិភ្នំពេញ មហាវិទ្យាល័យនីតិសាស្រ្តមហាវិទ្យាវេជ្ជសាស្រ្តថែមទាំងបានបញ្ជូននិស្សិតខ្មែរឱ្យទៅសិក្សានៅបរទេសជាពិសេសប្រទេសបារាំង ។
- យកចិត្តទុកដាក់លើវិស័យសាសនាដោយបាន បង្កើតពុទ្ធិកបឋមសិក្សដល់ពុទ្ធិមហាវិទ្យាល័យ ។
ច. វិស័យសង្គមកិច្ច បានកសាងមន្ទីរពេទ្យគ្រប់ខេត្តក្រុងដូចជា ៖
- មន្ទីរពេទ្យកុមារគន្ធបុប្ឆា ឳសថាល័យព្រះសុរាម្រឹត មហាវិទ្យាល័យភូមិន្ទ វិជ្ជាពេទ្យ មន្ទីរសម្ភពផះង៉ាង៉ាម មន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ។
- ការអភិវឌ្ឍជនបទដូចជាការរក្សាអនាម័យតាមលំនៅដ្ឋានជីកអណ្តូងទឹក សង់ផ្ទះ ជីកស្រះ ឱ្យប្រជាជន ។
- បង្កើតមជ្ឈមណ្ឌលអប់រំស្រ្តីពេស្យានៅទូលគោក និងផ្តល់សិទ្ធិឱ្យស្រ្តីឈរឈ្មោះបោះឆ្នោត ។
- រដ្ឋាភិបាលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ។