2019-02-21 16:59
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កត្តាដែលធ្វើអោយសម័យអង្គររុងរឿង មានច្រើនយ៉ាង ៖
ពិធីទេវរាជ ៖ ជាពិធីមួយធ្វើអោយប្រជាពលរដ្ឋមានឯកភាពជាតិ មានចំនុកទុកចិត្ត និង គោរពចំពោះមហាក្សត្រ ។ ព្រះមហាក្សត្រ គឺជាអាទិទេព អាទិទេពគឺជាស្តេច ។ រាល់បទបញ្ហាទាំងឡាយរបស់ព្រះមហាក្សត្រ ជាបទបញ្ជារបស់អាទិទេព ។ នេះជាកត្តាមួយដ៏សំខាន់ ដែលព្រះមហក្សត្រមានលទ្ធភាពក្នុងការគ្រប់គ្រង និងកសាងប្រាសាទធំៗបាន ។
វិស័យយោធា ៖ កងទ័ពសម័យអង្គរជាកងទ័ពខ្លាំងក្លា ។ ព្រះរាជាអ្នកបញ្ជាកងទ័ពផ្ទាល់ ។ពេលប្រយុទ្ធជាមួយខ្មាងសត្រូវ ព្រះមហាក្សត្រចេញប្រយុទ្ធផ្ទាល់ព្រះអង្គរ ។ ព្រះគំរូដ៏ល្អនេះបាន ធ្វើអោយកងទ័ពក្លាហាន និង ខ្លាំងពូកែ ។
វិស័យរដ្ឋបាល ៖មានការរៀបចំ និងការគ្រប់គ្រងត្រឹមត្រូវ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ។
វិស័យតុលាការ ៖ យុត្តិធម៌សង្គមត្រូវបានធានា ។ ព្រះរាជាទ្រង់កាត់សេចក្តីជូនប្រជាពលរដ្ឋ ។
វិស័យកសិកម្ម ៖ មានការរីកចំរើនដោយសារធ្វើទំនប់ទឹក ប្រឡាយទឹក ដើម្បីបំរើវិស័យកសិកម្ម ។ ផលស្រូវត្រូវបាននាំចេញទៅលក់នៅក្រៅប្រទេស ។
វិស័យសេដ្ឋកិច្ច ៖ មានការរីកចំរើនដោយនាំទិន្នផលយកទៅលក់នៅក្រៅប្រទេស ។
វិស័យវប្បធម៌ ៖ មានការរីកចំរើន មានរហូតដល់សាកវិទ្យាល័យ ។ ក្រៅពីកត្តាដូចបានរៀបរាប់ខាងលើ នៅមាន កត្តាផ្សេងៗទៀត ដែលបង្ករលក្ខណៈធ្វើអោយសម័យអង្គររុងរឿងទៀតដូចជា៖
ព្រះមហាក្សត្រនៃសម័យអង្គរ បានប្រកាសនយោបាយពង្រីក ទឹកដីលើរដ្ឋតូចតាច ហើយចង់សម្ព័ន្ធជាមួយប្រទេសធំ ។ នយោបាយនេះមានលទ្ធភាព អាចប្រមូលទ្រព្យសម្បត្តិពីបណ្តារដ្ឋតូចៗ ដើម្បីកសាងប្រទេស ។
ម៉្យាងទៀតសម័យអង្គរ មានលក្ខណៈងាយស្រួលក្នុងការកសាងប្រទេសជាតិ ដោយសារទីក្រុងនៃសម័យនោះ នៅចំកណ្តាលប្រទេស ហើយជនជាតិជិតខាងនៃយើង ពុំទាន់មានលទ្ធភាព បង្កការរំខានដល់ការកសាងជាតិរបស់យើងនៅឡើយ ។