ពិធីអាពាហ៍ពិពាហ៍មិនបានគោរពតាមទំនៀមទំលាប់ បុរាណទេពីព្រោះ ៖
- ពិធីមង្គលពីបុរាណវែងឆ្ងាយពេក និងចំណាយប្រាក់ច្រើន
- ស្រុកទេសយើងឆ្លងកាត់សង្រ្គាមច្រើនដំណាក់ពេកប្រជាជនភាគច្រើនមានជីវភាពក្រក្សត់
- ស្រុកទេសយើងជួបគ្រោះធម្មជាតិ ដូចជារាំងស្ងួត ទឹកជំនន់ ដោយហេតុនេះគេច្រើនធ្វើពិធីកាត់ៗ ដោយជ្រើសយកតែចំណុចសំខាន់ៗ មកអនុវត្តតែប៉ុណ្ណោះ ។ ទោះបីពិធីនេះបានសង្ខេប២ដល់៣ ថ្ងៃមកត្រឹមតែ១ថ្ងៃ ឬ១ព្រឹកក៏ដោយក៏ប្រជាជនយើងនូវតែគោរពដោយមិនបានបោះបង់ចោលទាំងស្រុងនោះទេ ។