ពិធីសូត្រមន្តមានពីរបែប ៖
- សូត្រមន្តចំណាប់ផ្តើមពិធីបុណ្យប្រពៃណីជាតិផ្សេងៗ
- សូត្រមន្តបណ្តេញឧបទ្រុពចង្រៃ ឬរដោះគ្រោះយោងគ្រោះប្រទាក់ស្មាព្រហ្មរួចរៀបចំលើករាសី ។
ពិធីសូត្រមន្តទាំងនេះធ្វើឡើងដើម្បី ៖
- ចំរើនសិរីសួស្តី និងជាការបើកកម្មវិធីបុណ្យដើម្បីជាការគោរពបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងប្រកាសចំពោះទេវតា ម្ចាស់ទឹកដីថែរក្សានៅកន្លែងនេះដូចជា បុណ្យ កឋិន ផ្កា បច្ច័យបួន បញ្ចុះសីមា ។
- ជំរះឧបទ្រុបចង្រៃលើករាសីឱ្យមានសិរីមង្គលដូចជា ៖ ឡើងផ្ទះ បុណ្យចូលឆ្នាំថ្មី មង្គលការ រំដោះគ្រោះយោងគ្រោះ ប្រទាក់ស្មាព្រហ្ម លើករាសី ។ ពិធីសូត្រមន្តចុងក្រោយនេះមានអត្ថន័យសំខាន់មួយដែរព្រោះនាំឱ្យសាមីជនទទួលនូវកម្លាំងចិត្តនិងមានជំនឿថាខ្លួនពិតជាបានសេចក្តីសុខសប្បាយជៀសផុតនូវឧបទ្រុពចង្រៃទាំងពួង ។ ដូចនេះរាល់កិច្ចការងារចិញ្ចឹមជីវិតគេមានអារម្មណ៍ថាបានសេចក្តីសុខចំរើនទៅថ្ងៃមុនជានិរន្តន៍ ។