Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រាសាទខ្មែរនីមួយៗមានទំនាក់ទំនងទៅនឹងសាសនា ។ ការស្ថានាប្រាសាទទាំងនោះពុំមែនជាព្រះរាជដំណាក់សំរាប់មហាក្សត្រស្នាក់នៅនោះទេ ។ ប៉ុន្តែជាបូនីយដ្ឋានសំរាប់គោរពបូជាពេលមានពិធីម្តងៗ ។ ក្រៅពីនេះមានបុព្វហេតុជាច្រើនដែលមានទំនាក់ទំនងទៅនឹងការស្ថាបនាប្រាសាទទាំងនោះគឺ ៖

  • បុព្វហេតុសាសនាការកាន់សាសនាខុសគ្នាបានធ្វើឱ្យស្តេចខ្មែរពុំព្រមគោរពបូជាប្រាសាទដដែលៗ ហើយបានចាត់ឱ្យគេស្ថាបនាប្រាសាទផ្សេងៗទៀតតម្រូវតាម បំណងនិងជំនឿរបស់ព្រះអង្គ ។
  • បុព្វហេតុកិត្តិយស ៖ ការស្ថាបនាប្រាសាទចង់បញ្ជាក់ពីថ្វីព្រះហស្ថការប៉ិនប្រសប់ទេពកោសល្យ និងប្រាជ្ញាវៀងវៃរបស់ព្រះអង្គ ។
  • បុព្វហេតុទម្លាប់ ៖ ការស្ថាបនាជាទម្លាប់មួយដែរ ។ ដើម្បីបង្ហាញស្នាដៃ និងទុកជាកេរដំណែលើនៃរជ្ជកាលរបស់ព្រះអង្គ ។​ទ្រង់បានបញ្ជាឱ្យស្ថាបត្យករជំនាញៗស្ថាបនា​ប្រាសាទរំលេចដោយក្បាច់ចម្លាក់ល្អប្រណីតទាំងនេះឡើយ ។
  • បុព្វហេតុប្រវត្តិសាស្រ្ត ៖ ការស្ថាបនាប្រាសាទប្លែកៗក្នុងបំណងធ្វើឱ្យកិត្តិនាមព្រះអង្គល្បីសុសសាយក្នុងប្រវត្តិសាស្រ្ត ។
  • បុព្វហេតុសង្គ្រាម ៖ ការស្ថាបនាប្រាសាទធំហើយមាំមានទ្វារចេញចូលច្រើនជាមធ្យោបាយដើម្បីទប់ទល់នឹងខ្មាំងសត្រូវ ។
  • បុព្វហេតុបំលាស់ប្តូរទីក្រុង ៖ ការផ្លាស់ប្តូរទីក្រុងតម្រូវឱ្យព្រះមហាក្សត្ររៀបចំស្ថាបនាទីក្រុងថ្មីជាដរាបដូចជា ៖ នៅលើភ្នំគូលែន នៅរលួស នៅសៀមរាប នៅលង្វែកនៅឧដុង្គជាដើម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login