រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃរដ្ឋដែលជាទូទៅតែងតែកំណត់រចនាសម្ព័ន្ធ មុខងារជាមូលដ្ឋាននៃរដ្ឋ និងស្ថាប័នសំខាន់ៗ ព្រមទាំងកំណត់នូវសិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋត្រូវនឹងស្របទៅនឹងរដ្ឋធម្មនុញ្ញដាច់ខាត ។
                   សារៈប្រយោជន៍រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាររួមមានដូចតទៅៈ
	- ធានាឲ្យមានស្ថិរភាពសង្គម និងមានតុល្យភាពរវាងអំណាចរដ្ឋ
 
	- ធានាព្រះរាជាណាចក្រកម្ពុជា ជារដ្ឋមិនអាចបំបែកបាន
 
	- ធានាឲ្យប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នាចំពោះមុខច្បាប់
 
	- ធានាសិទ្ធិប្រជាពលរដ្ឋម្នាក់ៗគ្មានការរំលោភបំពានពីអ្នកដទៃឡើយ
 
	- ធានាប្រជាពលរដ្ឋមានសិទ្ធិពេញលេញខាងជំនឿសាសនានិងអាចចូលរួមធ្វើនយោបាយនិងបង្កើតសហគមន៍
 
	- ធានាឲ្យមានសិទ្ធិកាន់កាប់កម្មសិទ្ធិឯកជន
 
	- ផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋខ្មែរចូលរួមអភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិ
 
	- ធានាអាយុជីវីតពលរដ្ឋខ្មែរដោយពុំមានការកាត់ទោសប្រហារជីវីត
 
	- ផ្តល់សិទ្ធិជ្រើសរើសតំណាងរបស់ខ្លួនតាមរយៈការបោះឆ្នោតជាសកល ។
 
	- ជាគោលនយោបាយសំខាន់បំផុតសម្រាប់ជាប្រទីបដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍ជឿនលឿន ។