Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃ ២២ កញ្ញា ឆ្នាំ១៩៩២ ។ សិទ្ធិសំ​ខាន់នោះមាន១០ប្រការ ៖

  • សិទ្ធិមានឈ្មោះមួយ
  • កុមារកើតពីម្តាយឥខាន់ស្លាមានសិទិ្ធដូចគ្នា និង កុមារដែលកើតពីឪពុកម្តាយ ក្នុងភាពជាប្តីប្រពន្ធពេញច្បាប់ដែរ
  • សិទ្ធិទទួលការសិក្សា រួមទាំងការសិក្សានៅកំរិតបឋមសិក្សាដោយចាំបាច់ និង ឥតបង់ថ្លៃ
  • សិទ្ធិទទួលនូវការបណ្តុះ​បណ្តាលខាងវិជា្ជជីវះ កម្មសិក្សាដោយឥតគិតថ្លៃ
  • សិទ្ធិ(នៃយុវជនដែលត្រូវបានចាប់ខ្លួ​ន) ទទួលបានការអប់រំ ណែនាំអោយបានល្អប្រសើរឡើងវិញ
  • សិទ្ធិរួចផុតពីការកាត់ទោសប្រហារជីវិត
  • សិទ្ធិទទួលកិច្ចការពារ មិនអោយគេបោះបង់ចោល មិនអោយមានអំពើឃោឃៅ និងមិនមានការកេងប្រវ័ញ្ចមកលើខ្លួន
  • សិទ្ធិទទួលកិច្ចគាំពារ កុំអោយគេប្រើមុនអាយុអប្បរមាសំរាប់ការងារ គឺត្រូវមានច្បាប់ការពារកុំអោយមា​នការជួលកុមារក្រោមអាយុធ្វើការ
  • សិទ្ធិមានឪកាសសំរាប់ការសំរាក និង កំសាន្តសង្គម និង រដ្ឋត្រូវបង្កលក្ខណៈអោយក្មេងៗ មានឪកាសលេងកំសាន្តដើម្បីអោយរីកចំរើនរាងកាយ និង ប្រាជ្ញស្មារី
  • សិទ្ធិទទួលបានសេវាកម្មខាងសង្គមកិច្ច គឺ សង្គមនិងរដ្ឋត្រូវយកចិត្តទុកដាក់ជាពិសេសកុមារ និង យុវជន ក្នុងការរស់នៅរបស់ពួកគេក្នុងសង្គម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login