ដើម្បីធានានិងទទួលស្គាល់គុណភាពអប់រំ ដែលប្រកបដោយសង្គតិភាពរវាងការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ក្របខ័ណ្ឌគុណវឌ្ឍិជាតិកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងដូចខាងក្រោម ៖
- ផ្តល់នូវការទទួលស្គាល់លើលទ្ធផលសិក្សា ដែលបានបញ្ចប់តាមកម្រិតគុណវឌ្ឍិនីមួយៗ ប្រកបដោយសង្គតិភាពជាតិ
- ជួយបង្កើតច្រកបត់បែនបានដែលបង្កភាពងាយស្រួលដល់អ្នកសិក្សា ក្នុងការផ្លាស់ប្តូររវាងការអប់រំឧត្តមសិក្សា និងអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
- ផ្តល់ភាពបត់បែនបទៅតាមគោលបំណង នៃជម្រើសសិក្សាសម្រាប់សិក្សាសម្រាប់អប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
- លើកទឹកចិត្តឲ្យមានការបង្កើន និងពង្រីកចំណេះដឹងនិងជំនាញតាមរយៈការអប់រំឧត្តមសិក្សា និងការបណ្តុះបណ្តាលដែលរួមចំណែកដល់ការសិក្សាពេញមួយជីវីត
- ជំរុញការផ្តល់គុណភាពអប់រំ និងការបណ្តុះបណ្តាល ដែលឆ្លើយតបតាមតម្រូវការរបស់បុគ្គលទីកន្លែងការងារនិងវិជ្ជាជីវៈ
- លើកកម្ពស់ការទទួលស្គាល់គុណវឌ្ឍិ ដែលចេញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងកម្រិតជាតិ និងអន្តរជាតិ ។