ក្នុងគោលបំណងជំរុញឲ្យគ្រប់សមាសភាគ នៃទីផ្សារការងារដំណើរការប្រកបដោយភាពស៊ីចង្វាក់គ្នានិងជួយគាំទ្រគ្នាទៅវិញទៅមកសំដៅលើកម្ពស់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកស្ទួយជីវភាពប្រជាជនរាជរដ្ឋាភិបាលបានដាក់ចេញកនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីផ្សារការងារដោយផ្តោតលើចំណុចអាទិភាពដូចខាងក្រោម ៖
- រៀបចំនិងអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ដើម្បីអភិវឌ្ឍន៍វិស័យការងាឲ្យស្របកតាមការវិវត្តន៍នៃសង្គម សេដ្ឋកិច្ចតាមរយៈការរៀបចំកម្លាំងពលកម្មឲ្យស្របតាមតម្រូវការទីផ្សារការងារ ។
- ពង្រឹងយន្តការ «វេទិកាការងារ » ដែលមានការចូលរួមពីសំណាកអ្នកផ្តល់ការងារ អ្នកស្វែងរកការងារនិងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល សំដៅផ្លាស់ប្តូរព័ត៌មាន ប្រឹក្សាយោបល់និងធ្វើសកម្មភាពរួមគ្នាដើម្បីឆ្លើយតបទៅនឹងស្ថានភាពទីផ្សារការងារ ។
- ពង្រឹងការផ្តល់សេវាការងារនិងព័ត៌មានទីផ្សារការងារឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន
- អភិវឌ្ឍន៍ធនធានមនុស្សផ្នែកកបច្ចេកទេស ឲ្យឆ្លើយតបតាមតម្រូវការទីផ្សារការងារនិងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច
- បន្តអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានទីផ្សារការងារឲ្យកាន់តែល្អ ដើម្បីប្រមូលវិភាគនិងផ្សព្វផ្សាយស្ថិតិការងារ និងព័ត៌មានពាក់ព័ន្ធដទៃទៀត
- បន្តលើកកម្ពស់លក្ខខណ្ឌការងារឲ្យកាន់តែប្រសើរ តាមរយៈការពង្រីងការអនុវត្តច្បាប់ស្តីពីការងារ និងបទដ្ឋានគតិយុទ្ធពាក់ព័ន្ធដទៃទៀត
- ពង្រឹងភាពសុខដុមករមនានៃទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិក និងនិយោជក តាមរយៈការអនុវត្តច្បាប់ស្តីពីសហជីព ការពង្រឹងការគោរពវិន័យការងារនិងសីលធម៌វិជ្ជាជីវៈ ការទប់ស្កាត់ និងដោះស្រាយវិវាទការងារនិងបាតុកម្ម ... ។