លទ្ធិប្រជាធិបតេយ្យជាទម្រង់នៃការគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ ហើយអ្វីៗដែលរដ្ឋាភិបាលធ្វើត្រូវស្របតាមច្បាប់ផង និងស្របតាមឆន្ទៈរាស្រ្តផង ។
- លទ្ធិប្រជាធិបតេយ្យមានកំណើតនៅកម្ពុជានៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ១៩៤៦
- នាំចូលដោយព្រះអង្គម្ចាស់ស៊ីសុវត្ថិយុត្តិវង្ស
- អនុវត្តនៅកម្ពុជាក្នុងឆ្នាំ ១៩៤៧
- ក្នុងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
- ប្រទេសកម្ពុជាចូលអង្គការសហប្រជាជាតិនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៥៥ ។
លទ្ធិប្រជាធិបតេយ្យ មានសារៈសំខាន់ដូចជា ៖
- ប្រជាពលរដ្ឋទទួលផលប្រយោជន៍ហើយប្រទេសជាតិក៏មានការរីកចម្រើន ។
- ប្រជាពលរដ្ឋអាចជ្រើសរើស និងផ្លាស់ប្តូរអ្នកដឹកនាំតាមឆន្ទៈរបស់ខ្លួនដោយសន្តិវិធី មានសន្តិភាព សន្តិសុខ ស្ថិរភាពពិតប្រាកដ ។
- ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពទូលំទូលាយជម្រុញឱ្យមានអភិបាលកិច្ចឬមានតម្លាភាព អាចទប់ស្កាត់អំពើពុករលួយ ។