កាកបាទក្រហមអន្តរជាតិ ចាប់បដិសន្ធិឡើងនៅឆ្នាំ១៨៦៣ ។ អ្នកផ្តើមគំនិតឈ្មោះហង់រីឌុយណង់ជាជនជាតិស្វីស ។ គោលការណ៍ជាមូលដ្ឋាននៃកាកបាទក្រហមអន្តរជាតិមានចំណុចសំខាន់ៗ៧យ៉ាងគឺ ៖
- មនុស្សធម៌ ៖ ជួយសង្រ្គោះអ្នករងបួសការពារ និងសម្រាលទុក្ខវេទនា
- មិនលំអៀង ៖ មិនរើសអើងជាតិសាសន៍ ជំនឿ សាសនា នយោបាយ
- អព្យាក្រិតភាព ៖ មិនចូលរួមខាងបក្សណានៅក្នុងការច្បាំងគ្នាមិនជាប់ទាក់ទិនខាងនយោបាយ
- ឯករាជ្យភាព ៖ ជួយបំរើផ្លូវមនុស្សធម៌របស់រដ្ឋាភិបាលខ្លួន គឺត្រូវរក្សាឯករាជ្យភាពរបស់ខ្លួន ដើម្បីការប្រតិបត្តិ
- ស័្មគ្រចិត្ត ៖ បំរើសម្រាលទុក្ខដោយមិនប្រាថ្នាផលប្រយោជន៍តបស្នងឡើយ
- ឯកភាព ៖ កិច្ចការកាកបាទក្រហមត្រូវលើកទូលាយសម្រាប់មនុស្សទូទៅ ហើយត្រូវប្រតិបត្តិខាងផ្លូវធម៌
- សាកលភាព ៖ ជាអង្គការសកល ត្រូវមានឋានៈស្មើគ្នា និងចំណែកទទួលខុសត្រូវមុននាទីស្មើគ្នា ។