ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ចំណុចដែលបញ្ជាក់ពីតួនាទី និង ការទទួលខុសត្រូវរបស់ព្រះមហាក្សត្រជំពោះប្រជាពលរដ្ឋគឺនៅត្រង់មាត្រាទី៧ជំពួក២ វាក្យខ័ណ្ឌទី២ ដែលបានចែងថា “ព្រះមហាក្សត្រទ្រង់ជាប្រមុខរដ្ឋអស់មួយជីវិត” ។ នៅត្រង់មាត្រាទី៨ ជំពួក២ “ព្រះមហាក្សត្រទ្រង់ជានិម្មិតរូបនៃការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ និង និរន្តភាពជាតិ “ ។ “ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យភាព និង បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានា ការគោរពសិទ្ធិមនុស្ស សេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសិទ្ធិសញ្ញាអន្តរជាតិ” ។ មាត្រា៩ ជំពួក ២ បានចែងថា “ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពស់ ជាអាជ្ញាកណ្តាលដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈអោយមានភាពទៀងទាត់ ។