បានជាខ្ញុំជ្រើសរើសយកមុខរបរមុខវិជ្ជាជីវៈជាគ្រូបង្រៀនព្រោះ ៖
- គ្រូបង្រៀនគឺជាមុខរបរមួយថ្លៃថ្នូរឧត្តុង្គឧត្តមហើយមានគុណប្រយោជន៍ចំពោះ មាតុភូមិក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីអភិវឌ្ឍន៍ (ដាំនៅក្នុងសាលា ផ្លែផ្កា នៅក្នុងសង្គម)
- គ្រូបង្រៀនជាវិស្វករនៃព្រលឹងជាតិ
- ជាអ្នកសាងសតិបញ្ញារបស់ជាតិ
- ជាអ្នកចង្អុលបង្ហាញពីសេចក្តីសុខសុវត្ថិភាពរបស់សង្គម
- ជាអ្នកការពារ និងដោះស្រាយបញ្ហាជាតិ
- ជាគ្រូពេទ្យព្យាបាលរោគល្ងង់ខ្មៅរបស់ប្រជាជនលើផែនដី
- ជាអ្នកលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន រឺជាអ្នកចិត្តបុណ្យដ៏ប្រសើរ
- ជាអ្នកចង្អុលបង្ហាញផ្លូវដ៏ភ្លឺស្វាង និងរុងរឿងរបស់ជាតិ
- ជាឪពុកម្តាយរបស់សិស្សនៅលើផែនដី
- ជាបុគ្គលគួរឱ្យគោរព
- ជាឃ្លាំងនៃសតិបញ្ញារបស់ជាតិ
- ជាអ្នកកសាងគ្រឹះរបស់ជីវិតមនុស្សលោក ។