មូលហេតុដែលចង់ក្លាយជាគ្រូបង្រៀន ៖
- ចង់អោយកុមារកុមារី យុវជនជាអ្នកបន្តវេនពីមនុស្សចាស់ធ្វើការអភិវឌ្ឍន៍ ខ្លួនដើម្បីក្លាយជាពលរដ្ឋល្អដែលមានប្រយោជន៍ជាទីសង្ឃឹមនិងជាសរសេរទ្រូងប្រទេសជាតិ
- អប់រំអោយមនុស្សមានចំណេះដឹងទូលំទូលាយ
- អប់រំអោយមានសីលធម៌ និងគុណធម៌ល្អ
- អប់រំអោយមានលក្ខណៈវិទ្យាសាស្ត្រ និងបច្ចេកទេសជឿនលឿន
- អប់រំអោយមានការគោរពគ្នាទៅវិញទៅមកមានលក្ខណៈប្រជាធិបតេយ្យ យល់ដឹងពីបរិសា្ថនល្អ
- អប់រំអោយមានសុខភាពមាំមួន
- អប់រំអោយមានមនសិការខ្ពស់ចំពោះប្រទេសជាតិ
- អប់រំអោយមានសាមគ្គីភាពល្អ
- អប់រំអោយមានល្បិចនិងវិធីសាស្រ្តក្នុងការផ្តល់ចំណេះដឹងដល់មនុស្សជំនាន់ក្រោយអោយក្លាយជាពលរដ្ឋល្អពិតប្រាកដ
- ខិតខំស្រាវជ្រាវចំណេះដឹងថ្មី បទពិសោធល្អៗសំរាប់អ្នកជំនាន់ក្រោយ
- ចេះស្វ័យអភិវឌ្ឍន៍ខ្លួនឯងឥតឈប់ឈរ
- គ្រូជាអ្នកដឹកនាំខាងសតិបញ្ញារបស់មនុស្ស
- គ្រូជាអ្នកកសាងបញ្ញាដល់សង្គមជាតិ គ្រូល្អ សិស្សល្អជាតិល្អប្រទេសជាតិ មានការអភិវឌ្ឍន៍ ថ្លៃថ្នូរ និងរុងរឿង
- គ្រូជាអ្នកកសាងធនធានមនុស្ស សំរាប់ប្រទេសជាតិ
- គ្រូជាអ្នកបង្ហាញផ្លូវឆ្ពោះទៅរកសេចក្តីសុខ សេចក្តីថ្លៃថ្នូរនិងសុភមង្គល
- គ្រូជាវិស្វករនៃសតិបញ្ញា
- គ្រូជាពេទ្យបំបាត់ខ្ញង់ខ្លោ លើពិភពផែនដី
- គ្រូជាអ្នកសង់គ្រឹះ ជីវិតរបស់មនុស្ស ។