Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


តាមទ្រឹស្តីនៃព្រះពុទ្ធសាសនាបានកំនត់ថា មនុស្សដែលអាចធ្វើមេដឹកនាំដ៏ល្អបានត្រូវឈរលើ “ខន្តីនិយមជានិច្ច” គោលខន្តីសំខាន់ៗដែលត្រូវប្រកាន់មាន ៖

  • ខន្តីចំពោះសេចក្តី លំបាក គឺការភអត់ធន់ចំពោះការលំបាករបស់ការងារ មិនរុញរាចំពោះឧបសគ្គ ការនឿយហត់ សេចក្តីស្រេកឃ្លានក្តៅត្រជាក់ជាដើម ។
  • ខន្តីចំពោះទុក្ខវេទនា ៖ ដូចជាការឈឺចាប់ ជំងឺតម្កាត់ភាពសោកស់ភ ការព្រាត់ ប្រាស់ របួសជាដើម ។
  • ខ​ន្តីចំពោះការឈឺចិត្ត ៖ ដូចជាការរងទទួលភាពអយុត្តិធម៌ដោយត្រូវគេនិន្ទា មូលបង្កាច់ ចំអកឡកឡឹយប្រមាថមើលងាយ រារាំងមិនឱ្យសំរេចកិច្ចការជាដើម ។
  • ខន្តីចំពោះអំនាចកិលេស ៖ ដូចជាអត់ធន់ចំពោះវត្ថុដែលមកជន្លអារម្មណ៍របស់យើងឱ្យស្រើបស្រាល ។ អត់ធន់ចំពោះការបញ្ជោរ អួតលើកជើង ចង់អំណាចមិនត្រឹមត្រូវ តាមធម៌ ។ ពិសេសអត់ធន់ចំពោះចិត្តដែលចង់ស្រេចតែចិត្តចង់់ខ្វះការពិចារិណា ដូចគេថា “គើគតិមុនគូ” ។
  • ខន្តីចំពោះបដិបត្តិធម៌គឺការបដិបត្តិតាមទសពិធរាជធម៌ទាំង ១០ឱ្យបានត្រឹមត្រូវ ។
  • ខន្តីចំពោះភាព ល្ងង់ខ្លៅរបស់ខ្លួន គឺត្រូវចេះអត់ធន់មិនបង្ខំធ្វើអ្វីដែលខ្លួន បានទាំងងងើលគ្មានការសិក្សាឡើយ ព្រោះនាំឱ្យមានផលអាក្រក់ ។
  • ខន្តីចំពោះអ្នកតូចរឺអ្នកក្រោមបង្គាប់ ៖ ដើម្បីជៀសផុតពីការបែកបាក់គ្នាជីវិតជាវត្ថុដ៏មានតំលៃបំផុត ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login