Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការសិក្សាពីវប្បធម៌ អរិយធម៌ខ្មែរអាចឱ្យអ្នកមានចំណេះដឹងចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេះរស់នៅក្នុងសង្គមដូចជា ៖

ក. ចំណេះដឹង

  • បើលាយនូវចំណេះដឹងទូទៅឱ្យបានទូលំទូលាយបន្ថែមទៀតស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិនិងព្រលឹងជាតិ
  • យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមានដែលល្អហើយគេស្របនិងគេទទួល ស្គាល់តាំងពីបុរាណកាល ។

ខ. ចំណេះធ្វើ

  • បណ្តុះមនោសញ្ចេតនាលើការងារគ្រប់ផ្នែកដោយស្រលាញ់ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ
  • ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌ អរិយធម៌របស់ជាតិឥរិយាបទ ដេក ដើរ ឈរអង្គុយ ទំនៀមកទំលាប់ ប្រពៃណី ជំនឿសិល្បៈ
  • ចេះយកអ្វីដែលមិនមែនជារបស់ជាតិខ្លួនមកកែច្នៃប្រឌិតឱ្យសមស្របតាម ចំណង់ចំនូលចិត្តរបស់ប្រជាជាតិខ្លួន ឱ្យមកជាលក្ខណៈខ្លួនសមស្របតាមដួងព្រលឹងរបស់ជាតិ
  • ចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេស ទាំងឡាយណាដែលមកបំផ្លាញដល់វប្បធម៌អរិធម៌ជាតិខ្លួន ។

គ. ចំណេះអប់រំ

  • ធ្វើ់ការអប់រំឱ្យស្វែងយល់កាន់តែស៊ីជំរៅលើអត្តសញ្ញាណជាតិនិងដួងព្រលឹង របស់ជាតិខ្មែរ (ប្រជាជន ទឹកដី ប្រវត្ថិការគ្រប់គ្រងភាសា អក្សរសិល្ប៍ សិល្បៈ ទំនៀម ទំលាប់ ប្រពៃណី ជំនឿ សាសាន ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមដូចគ្នា ។

ឃ. ចំណេះរស់នៅក្នុងសង្គម

  • ចេះរស់នៅប្រកបដោយចរិយាធម៌និងគុណធម៌ដើម្បីរស់នៅសមរម្យក្នុង សង្គម
  • ចេះយកទ្រឹស្តី រីដំបូន្មានទាំងឡាយណាដែលដឹកនាំមនុស្សទៅរកផ្លូវល្អ
  • ស្គាល់កាត្វកិច្ច និងស្វ័យអប់រំខ្លួនឱ្យក្លាយទៅជាពលរដ្ឋល្អ
  • មានមនសិការក្នុងវិជ្ជាជីវៈតាមសម្មាជីវោមិនរំលោភលើអ្នកដទៃ
  • មានសាមគ្គីភាពល្អ ស្រលាញ់យុត្តិធម៌ស្រលាញ់មនុស្សជាតិទូទៅ
  • ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ
  • មានទំនាក់ទំនងល្អជាមួយជាតិ និងអន្តរជាតិមិនប្រកាន់ជាតិសាសនា ជំនឿ សាសនា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login