Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការជ្រើសរើសឲ្យចូលក្នុងក្របខណ្ឌ មុខងារសាធារណៈមានលក្ខខណ្ឌដូចជាៈ

  • មានសញ្ជាតិខ្មែរ
  • មានអាយុយ៉ាងតិច១៨ឆ្នាំហើយ មិនលើសពី២៥ ឆ្នាំប៉ុន្តែមានករណីលើកលែងខ្លះដូចមានចែងខាងក្រោម ៖

ក. ចំពោះបេក្ខជនដែលមានសញ្ញាប័ត្រឧត្តមសិក្សាការកម្រិតអាយុត្រូវរំកិលពី២៤ឆ្នាំដល់៣០យ៉ាងច្រើនបំផុត ។

ខ. ចំពោះបេក្ខជនដែលបានរៀននៅគ្រឹះស្ថានឧត្តមសិក្សាមួយឆ្នាំឬច្រើនឆ្នាំនិងត្រូវរំកិលតាមចំនួនឆ្នាំ​ដែលបានរៀនក្នុងគ្រឹះស្ថានឧត្តមសិក្សាទាំងនោះតែមិនឲ្យលើសពី៣០ឆ្នាំ ។

គ. ចំពោះបេក្ខជនដែលបានបំពេញ កាតព្វកិច្ចយោធាការរកកម្រិតអាយុត្រូវរំកិលលតាម​ចំនួនឆ្នាំដែលបានបំពេញតាមកាតព្វកិច្ចយោធានោះ ។

ឃ. ក្នុងពេលចាំបាច់រដ្ឋាភិបាលអាចចេញអនុក្រឹត្យលើកលែងការកំណត់អាយុនៃបេក្ខជនដើម្បីបំពេញសេចក្តីត្រូវការជាអាទិភាពដើម្បីន្រយោជន៍ជាតិ ។

  • មិនបានប្រើប្រាស់ចានសិទ្ធិរដ្ឋប្បវេណី សិទ្ធិពលរដ្ឋសិទ្ធិខាងនយោបាយ
  • មិនដែលមានទោសឧក្រិដ្ឋ ឬមជ្ឈឹមពីរឿងល្មើសប៉ះពាល់ដល់ទំនៀមទម្លាប់កិត្តិយសនិងភាពសុចរិត
  • ត្រូវមានកាយសម្បទាគ្រប់គ្រាន់ ក្នុងការបំពេញការងារដែលលក្ខណៈសម្បត្តិមានចែងក្នុងសេចក្តីណែនាំនិងបទបញ្ជាជាធរមាន
  • បងប្អូនជនជាតិភាគិតិច​ បងប្អូននៅ តំបន់ដាច់ស្រយោលនិងបងប្អូននារីភេទត្រូវបានផ្តល់អាទិភាពនិងភាពងាយស្រួល
  • ត្រូវបំពេញលក្ខខណ្ឌខាង សមត្ថភាពគ្រប់គ្រាន់ដូចមានចែងក្នុងបទបញ្ជាដោយឡែកនៃអង្គដែលខ្លួនមានបំណងសុំចូលបម្រើការងារ ។ ម៉្យាងទៀតបេក្ខជនត្រូវបំពេញលក្ខខណ្ឌអប្បបរមា សម្រាប់ប្រភេទក្របខណ្ឌណាត្រូវបានកំណត់ឡើងដោយយោងទៅតាមលក្ខខណ្ឌអប្បបរមានៃការបណ្តុះបណ្តាល ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login