សារៈសំខាន់នៃការសិក្សាវប្បធម៌ទូទៅបណ្តុះមនោសញ្ចេតនា ថែរក្សាការពារនូវអ្វីៗ ដែលជារបស់ជាតិមរតកវប្បធម៌ជាតិ ពោលគឺវប្បធម៌ អរិយធម៌រុងរឿងរបស់បុព្វបុរសដែលបានបន្សល់ទុកឱ្យ ។
- ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌អរិយធម៌របស់ជាតិខ្លួនតាមរយៈ ឥរិយាបថៈ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ប្រពៃណី ជំនឿសាសនា សិល្បៈ ។
- ចេះយកអ្វីៗដែលមិនមែនជាតិខ្លួនទៅលក្ខណៈជាតិខ្លួនស្របតាមដួងព្រលឹង របស់ជាតិ ។
- ចេះរកវិធានការពារនិងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌អរិយធម៌បរទេស ទាំងឡាយ ដែលមកបំផ្លាញដល់វប្បធម៌អរិយធម៌របស់ខ្លួន ។
- មានទុនក្នុងការពន្យល់ដែលនាំមហាជនទូទៅឱ្យគេយល់និងមានសន្ទៈចេះស្រលាញ់ សម្បត្តិវប្បធម៌នៅជុំវិញខ្លួនគេដែលជាមរតករបស់បុព្វបុរសយើងបន្សល់ទុកអោយ ។
- ចង់ផ្សារភ្ជាប់ចំណេះទូទៅស្តីពីវប្បធម៌ជាតិ អន្តរជាតិ រួមជាមួយនិងមុខវិជា្ជ ឯកទេសផ្ទាល់របស់ខ្លួន ដើម្បីលើកកំពស់គុណភាពអប់រំតាមផែនការជាតិ “អប់រំយើងទាំងអស់គ្នាជាកូនខ្មែរ” ។
- ធ្វើការអប់រំអោយប្រជាពលរដ្ឋស្វែងយល់កាន់តែស៊ីជំរៅទៅលើអត្តសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ (ប្រជាជនទឹកដី ប្រវត្តិសាស្រ្ត ការគ្រប់គ្រងភាសា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈទំនៀមទំលាប់ ប្រពៃណី ជំនឿសាសនា ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមដូចគ្នា ) ។
- ចេះរស់នៅក្នុងសង្គមជាមួយគ្នា ស្រលាញ់រាប់អានគ្នាគោរពគ្នាទៅវិញទៅមក គ្មានការបែងចែកវណ្ណៈឋានៈ ពណ៌សំបុរភេទ ជំនឿសាសនា ។
- ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម ។
- ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំឱ្យក្លាយទៅជាពលរដ្ឋល្អ ។
- មានមនសិការក្នុងមុខរបរវិជ្ជាជីវៈ តាមសម្មាជីវោមិនរំលោភអ្នកដទៃ ។
- ស្គាល់ព្រំប្រទល់រវាងសិទ្ធិនិងច្បាប់ ករណីយកិច្ចនិងការទទួលខុសត្រូវ ដើម្បីជៀសវាងការរំលោភសិទ្ធិ ។
- មនុស្សត្រូវមានកាតព្វកិច្ចការពារប្រជាធិបតេយ្យ អភិវឌ្ឍន៍ប្រជាធិបតេយ្យ និងប្រើប្រាស់ប្រជាធិបតេយ្យដោយត្រឹមត្រូវ ។
- មានសាមគ្គីភាពល្អ ស្រលាញ់យុត្តិធម៌ស្រលាញ់មនុស្សជាតិទូទៅ ។
- មានទំនាក់ទំនងជាមួយជាតិ អន្តរជាតិ មិនប្រកាន់ពូជសាសន៍ពណ៌សំបុរ ជំនឿសាសនា ។
- ដើម្បីរួមចំណែក ក្នុងកិច្ចការងារបរិស្ថាននិងស្តាគុណភាពបរិស្ថាននៅក្នុងកម្ពុជា ឡើងវិញ ការអប់រំនិងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន គឺជាសំនូមពរចាំបាច់មួយ និងជាបន្ទាន់ ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់និងគាំពារដល់សកម្មភាពនេះ ។
- កិច្ចការពារបរិស្ថានគឺជាភារកិច្ចរបស់យើងទាំងអស់គ្នាហើយការងារនេះមិន អាចអនុវត្តបានដោយប្រសិទ្ធភាព បើគ្មានកំលាំងមហាជនចូលរួម និងគ្មានការបណ្តុះ ស្មារតី មនសិការចំពោះបរិស្ថាន ។
- គឺជាចំណែកមួយដល់ការពារគុណភាពបរិស្ថានដែរ ។