Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សរសេរជាភាសាបាឡី ៖ ជយន្តោ ពោធិយា មូលេ សក្យានំ នន្ទិវឌ្ឍនោ ឯវំ ត្វំ វិជយោហោហិ ជយស្សុ ជយមង្គលេ អបរាជិតបល្លង្គេ សីសេបឋវិបោក្ខរេ អភិសេកេ សព្វពុទ្ធានំ អគ្គប្បត្តោ បមោទតិសុខក្ខត្តំ សុមង្គលំ សុបភាតំ សុហិដ្ឋតំ សុខណោ សុមុហុ ត្តោច សុយិដ្ឋំ ព្រហ្មចារិសុ បទក្ខិណំ កាយកម្មំ វាចាកម្មំ បទក្ខិណំ បទក្ខិណំ មនោកម្មំ បណិធីតេ បទក្ខិណ បទក្ខិណានិ កត្វាន លភត្តត្ថេ បទក្ខិណេ ។

  • ប្រែជាមកភាសាខ្មែរ ៖ ព្រះសម្មាសម្ពុទ្ធ ទ្រង់ញុំាងសេចក្តីត្រេកអរនៃសាក្យទាំងឡាយឱ្យចម្រើន ព្រះអង្គទ្រង់ឈ្នះមារហើយ បានដល់នូវភាពជាបុគ្គលប្រសើរបំផុតទ្រង់រីករាយ (ចំពោះព្រះធម៌ដែលព្រះអង្គបានត្រាស់ដឹង) លើអបរាជិតបល្ល័ង្គជាជ័យមង្គលទៀបគល់ពោធិព្រឹក្ស ត្រង់ផ្ចិតផែនដីដូចជាស្លឹកឈូក ជាទីអភិសេកនៃព្រះពុទ្ធគ្រប់ព្រះអង្គ (យ៉ាងណាមិញ) សូមឱ្យអ្នកជាបុគ្គលមានជ័យជំនះឈ្នះ (អស់សត្រូវ) យ៉ាងនោះឯង ។ (ពេលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវាចាចិត្ត ពេលនោះ) ឈ្មោះថានក្ខត្តឬបក្សល្អ ជាមង្គលល្អ ជាយាមល្អ ជាពេលភ្លឺស្វាងល្អ ជាពេលនៃអរុណរៈល្អ ជាខណៈល្អ (ទានដែលបុគ្គលបានបូជាហើយ) ដល់ព្រហ្មចារីបុគ្គលទាំងឡាយ (ក្នុងពេលនោះ) ឈ្មោះថាជាគ្រឿងបូជាល្អ ។ (ក្នុងថ្ងៃនោះ) កាយកម្ម ក៏ឈ្មោះថានាំឱ្យមានសេចក្តីចម្រើន វចីកម្មក៏ឈ្មោះថានាំឱ្យមានសេចក្តីចម្រើនមនោកម្មក៏ឈ្មោះថានាំឱ្យមានសេចក្តីចម្រើន សេចក្តីប្រាថ្នាទាំងឡាយរបស់អ្នកទាំងនោះក៏ឈ្មោះថានាំឱ្យមានសេចក្តីចម្រើន ។ បុគ្គលដែលធ្វើនូវកាយកម្ម វចីកម្ម មនោកម្ម គួរដល់នូវសេចក្តីចម្រើនទាំងឡាយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login