មុខងារសាសន៍ចំពោះសង្គមជាតិដូចជា៖
- សេវាកម្មសង្គមតាមរយៈសាសនាៈ សាសនាបញ្ជា្កនូវទំនោររបស់មនុស្សនៅក្នុងសង្គម ។ គេសង្កេតឃើញថា មានវត្តុមានអាទិទេពនៅគ្រប់សង្គមមនុស្សទំាងអស់ដោយម្នាក់ៗធ្វើការគោរពបូជាចំពោះវត្ថុសក្តិសិទ្ធិដើម្បីសុំសេចក្តីសុខសប្បាយនិងដើម្បីបំពេញបំណងនៃអំណាចអាទិទេពដែលជាមរតករបស់សង្គម ។ សេចក្តីស្រឡាញ់និងការធ្វើទានត្រូវបានគេចាត់ទុកថាមានសារៈសំខាន់នៅក្នុងសាសនា ទាំងឡាយ ។ តួយ៉ាងដូចជាព្រះគ្រិស្តធ្វើទានចំពោះអ្នកក្រីក្ររហូតដល់ធ្វើពលកម្មលើឈើឆ្កាង ដើម្បីទទួលរងទុក្ខទោសជំនួសមនុស្សនិងសត្វ ។ ចំណែកឯព្រះពុទ្ធវិញបានខិតខំអប់រំទូន្មានកុំឲ្យប្រព្រឹត្តនូវអំពើបាប ត្រូវមានមេត្តា ករុណា និងឧបេក្ខា ។ សាសនាជានិច្ចកាលត្រូវបានបង្កើតនូវអត្ថន័យដែលចងភ្ជាប់ជាមួយសង្គម ។
- សាសនា និងការអប់រំសាសនាក៏បានបម្រើផងដែរដល់ការអប់រំ ។ នៅក្នុងប្រទេសជាច្រើនលើពិភពលោកការរីកសាយ នៃការអប់រំបានដើរតួនាទីសំខាន់មួយតាមរយៈសកម្មភាពនិង យុទ្ធនាការនៃស្ថាប័នសាសនាដូចជា អ្នកថែរក្សាព្រះវិហារគ្រឹស្ត មូស្ល៊ីម ។ ប្រាសាទនិងវត្តអារាម គឺត្រូវបាន ចង់ភ្ជាប់ជាមួយនឹងការពង្រីកវិស័យការអប់រំ ។ មិនតែប៉ុណ្ណោះសាសនា ក៏លើកទឹកចិត្តដល់មនុស្សដែលរស់នៅតាមសហគមន៍ ឲ្យធ្វើការប្រឹងប្រែងពង្រីកការអប់រំទៅដល់សមាជិករបស់គេព្រមទាំងជំរុញឲ្យមានការអប់រំថ្នាក់ខ្ពស់ ។
- សាសនានិងក្តីមេត្តាៈ នៅក្នុងសង្គម មានការព្យាបាលតាមរយៈទំនៀមទម្លាប់ប្រពៃណីក្នុងនាមជាសាសនា ។ បុព្វហេតុនៃការព្យាបាលប្រភេទនេះគឺមនុស្សដែលកាន់សាសនាខ្ជាប់ខ្ជួនជាអ្នកជួយព្យាបាលជំងឺដែលជាផ្នែកនៃសក្ការៈបូជា ។ ក្នុងផ្នែកនេះសាសនា បានដើរតួនាទីសំខាន់សម្រាប់ជាការជួយគ្នាទៅវិញទៅមកនៅពេលគេមានគ្រោះអាសន្ន(សាសនាក្នុងការជួយអ្នកដទៃប្រើប្រាស់ ) ។
- សាសនា និងការធ្វើទេយ្យទានៈ សាសនាទាក់ទងទៅនិងការធ្វើទេយ្យទាន ។ សាសនា(ធ្វើទាន ) សំខាន់ៗនៅលើពិភពលោកដូចជា គ្រឹស្តសាសនាព្រះពុទ្ធសាសនា មូស្ល៊ីមជា ដើមទទួលបាននូវសារៈសំខាន់និងតម្លៃក្នុងការធ្វើទេយ្យទាន ។ ជាក់ស្តែងដូចជា មូស្ល៊ីមបានបរិច្ចាកនូវទេយ្យទាន ពីចំណែកនៃប្រាក់ចំណូលរបស់ខ្លួនដើម្បីជួយយដល់អ្នកក្រីក្រនៅក្នុងសង្គម ។ ដូចគ្នានឹងសាសនាព្រះពុទ្ធការធ្វើទេយ្យទានដល់អ្នកក្រីក្រគឺជាការជួយដល់សង្គម ។ មនុស្សភាគច្រើន ច្រើនធ្វើទេយ្យទានតាមរយៈសាសនា ។
- សាសនានិងជីដូនជីតាៈ សាសនា ទាំងអស់បញ្ចាក់ពីសារៈសំខាន់នៃភាពសក្តិសិទ្ធិនិងជីដូនជីតា ។ ពិធីបុណ្យសាសនាភាគ ច្រើនធ្វើឡើងដើម្បីរំលឹកដល់ព្រះឬជីដូនជីតារបស់គេដែលបានចែកឋានទៅនឹងបួងសួងសូមឲ្យព្រលឹងជីដូនជីតារបស់គេជួយឲ្យពួកគេទទួលបាននូវសេចក្តីសុខរកស៊ីមានបាន ដើម្បីបន្តនិរន្តរភាពវង្សត្រកូលរបស់ពួកគេ ។
- សាសនា និងអហិង្សាៈ អ្នកបង្កើតសាសនាសំខាន់ៗលើពិភពលោកបានទូន្មានុំឲ្យប្រព្រឹត្តតែអំពើល្អធ្វើនូវសេចក្តីស្រឡាញ់និងអហិង្សារវាងគ្នានិងគ្នា ។ យេស៊ូនឹងព្រះពុទ្ធបានអនុវត្តនូវអំពើអហិង្សាដែលជាអាទិទេព ដ៏ខ្ពង់ខ្ពស់បំផុតទទួលរងនូវការឈឺចាប់ជាច្រើន ដោយភាពគ្មានមេត្តា ។ដូចនេះទើបបុគ្គលទាំងនេះអនុវត្តគោលការណ៍សច្ចៈភាពិអហិង្សា ព្រមទាំងបង្កើតឲ្យមានភាពជាបងប្អូននៅក្នុងសង្គមក្នុងគោលបំណងបង្កើតជាគ្រួសារតែមួយនៅលើពិភពលោក ។